ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយចឺមរងរបួស​​ខ្លួន ក្រោយរងការចោទ «ឆាតញ៉ែសង្សារគេលួងទៅ​ដេកជាមួយ»

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តប៉ៃលិន ៖ ​​តារាចម្រៀងនិង​ជាតា​រា​កំប្លែងល្បីនាយ​ចឺម ​បានរង​របួស​បែក​ក្បាល និង​របួស​ដៃ ក្រោយ​យុវជនម្នាក់បាន​ចោទនាយថា ​​​​«ឆាត​ហ្វេសបុក​ទាក់ទង​​លួងលោមសង្សាររបស់​​គេ​នាំ​ទៅ​ដេក​» ​កើត​ឡើង​នៅ​ភូមិ​ផ្សារ​ព្រំ (ជាប់​ព្រំដែន​ថៃ) វេលា​ម៉ោង​៤​និង​២០នាទីទៀប​​ភ្លឺ…

ខេត្តប៉ៃលិន ៖ ​​តារាចម្រៀងនិង​ជាតា​រា​កំប្លែងល្បីនាយ​ចឺម ​បានរង​របួស​បែក​ក្បាល និង​របួស​ដៃ ក្រោយ​យុវជនម្នាក់បាន​ចោទនាយថា ​​​​«ឆាត​ហ្វេសបុក​ទាក់ទង​​លួងលោមសង្សាររបស់​​គេ​នាំ​ទៅ​ដេក​» ​កើត​ឡើង​នៅ​ភូមិ​ផ្សារ​ព្រំ (ជាប់​ព្រំដែន​ថៃ) វេលា​ម៉ោង​៤​និង​២០នាទីទៀប​​ភ្លឺ ថ្ងៃ​​ទី​១៨ ធ្នូ ២០១៩​ ​ចំណុច​បុរី​ម្កុដ​ពេជ្រ ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិ​ន ។

​​សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះ​ឈ្មោះដើម សុខមេ​សា​ ​(ហៅនាយចឺម) អាយុ​២២​ឆ្នាំ ជា​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​សាន់​​ដេ និង​ជាតា​រាក​ប្លែង ​រស់នៅ​ភូមិ​ត្រាច​កោះ ឃុំ​មហា​ឬ​ស្សី ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ ។ ចំណែក​ជន​សង្ស័យឈ្មោះ ង៉ែត លី​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​បាន​យក​កំណាត់​បន្ទះ​ឈើ​ប្រវែង​ប្រ​ហែល​១​ម៉ែត្រ វាយ​ជន​រង​គ្រោះ​របួស​កំភួនដៃ​ទាំង​សងខាង និង​បែកក្បាល​ដេរ​អស់​៥​ថ្នេរ ព្រមទាំង​បែក​ទូរស័ព្ទ ម៉ាក​អាយ​ហ្វូ​ន​អិ​ច​មួយ​គ្រឿង(​ខូច​ខ្ទេច​ទាំងស្រុង​) ។

ប្រភពបន្តថា ជនសង្ស័យ​បាន​ក្លែង​ជា​(​សង្សារស្រី)​ បាន​ឆាត​តប​ទៅមកជាមួយនាយចឺមវិញ រហូត​នាយចឺម​បើក​រថយន្ត​ម្នាក់ឯង​ទៅ​កាន់ដល់​កន្លែង​ណាត់ជួបជាមួយជនសង្ស័យ ក៏បាន​ប្រតាយប្រតប់​គ្នា រហូត​ជន​ដៃ​ដល់​ទាញ​បាន​កំណាត់ឈើ វាយ​រង​របួស​តែ​ម្តង ។ ​​តាម​​ការឱ្យ​ដឹង​ជន​ដៃដល់​​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ(នាយ​ចឺម) បាន​ទៅ​ចូលរួម​ច្រៀង​ក្នុង​ពិធី​ខួបកំណើត​ឱ្យ​គេ​ម្នាក់ នៅ​ភូមិ​ផ្សារ​ព្រំ​តាំងពី​ល្ងាច​រហូត​ដល់​យប់​ជ្រៅ​ក៏​ចប់​កម្មវិធី រួច​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​ក្បែរ​នោះ លុះដល់​ម៉ោងជាង២​រំលង​អធ្រាត្រ ថ្ងៃ​ទី​ដដែល ក៏​ចាប់ផ្តើម​រាវរក​លេខ​ទូរស័ព្ទ​ទាក់ទង​ទៅ​ស្រី​របស់​គេ ។

ពេល​នោះ នាយចឺមបាន​ទូរស័ព្ទ​ទៅ​រក​សង្សារ​គេ​ចំនួន​៣​ទៅ​៤​ដង តែ​នាង​កំពុង​ដេក​លង់លក់ មិន​បាន​លើក​ទូរស័ព្ទ​និយាយ​ឆ្លើយ​តប​នោះ​ទេ ទើប​ជន​រង​គ្រោះ​ចាប់ផ្តើម​ឆាត​ជា​សារ​ទៅ​រក​នាង ។ តែ​ដោយសារ​ជន​សង្ស័យ ​ដាក់​ភ្ជាប់​ហ្វេ​ស​ប៊ុ​ក​នាង​ទៅ​ទូរស័ព្ទ​របស់​ខ្លួន​ដែរ ក៏​ឃើញ​ទើប​ឆាត​តប​ជា​របៀប​ផ្តោះផ្តង​ស្នេហា​គ្នា រហូត​ដល់​នាយ​ចឺម​ឡើង​កំ​ដៅ​ស្នេហ៍ ក៏​បើករថយន្ត​ម្នាក់ឯង​ទៅ​ដល់​មុខ​បន្ទប់ ស្រប​ពេល​ជន​ដៃដល់​ចេញ​មក​ឃើញ ក៏​វាយ​ប្រតាយប្រតប់​គ្នា ហើយ​ជន​ដៃដល់​ក៏​ទាញ​បាន​កំណាត់ឈើ​មួយ​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​របួស​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភ្នាក់ងារកោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​នគរបាល​នៃ​អធិការ​ស្រុក​សាលា​ក្រៅ​បាន​ទេ ​​ហាក់ដូចជា​ចង់​បិទ​បាំង​រឿងរ៉ាវ ។ រីឯ​នាយចឺម ជាជនរងគ្រោះ ​ភ្នាក់ងារ​នៅ​មិន​អាចសុំការ​​បំភ្លឺ​បាននៅឡើយ​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ចាត់ការ​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ