ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ប្រភេទ​ណា​ទើប​ឈ្មោះ​ថា​ប្រទេស​សមគួរ ?

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​៤​ព្រះ​មានបុណ្យ​ត្រាស់​សម្តែង​ថា បដិរូប​ទេស វា​សោច កិរិយា​រស់នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ ជា​មង្គល​ដ៏​ឧត្តម ។ ប្រទេស​ដ៏​សមគួរ គឺ​ប្រទេស ដែល​មាន​សុខ​សន្តិភាព គ្មាន​សង្គ្រាម​កាប់សម្លាប់​គ្នា…

នៅ​ក្នុង​មង្គលសូត្រ​ទី​៤​ព្រះ​មានបុណ្យ​ត្រាស់​សម្តែង​ថា បដិរូប​ទេស វា​សោច កិរិយា​រស់នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ ជា​មង្គល​ដ៏​ឧត្តម ។

ប្រទេស​ដ៏​សមគួរ គឺ​ប្រទេស ដែល​មាន​សុខ​សន្តិភាព គ្មាន​សង្គ្រាម​កាប់សម្លាប់​គ្នា និង​បរិបូណ៌​ដោយ​ធម៌​វិន័យ ច្បាប់ទម្លាប់​ល្អ​ប្រពៃ និង​សម្បូរ​ដោយ​អ្នកប្រាជ្ញ រាជបណ្ឌិត្យ អ្នកមាន​គុណធម៌ និង​សីលធម៌​ថ្លៃថ្នូរ ប្រព្រឹត្ត​ប្រតិ បត្តិ​ច្បាប់​រដ្ឋ​និង​ធម៌​វិន័យ​ត្រឹមត្រូវ ជា​ប្រទេស​ដែល​មាន​អ្នកដឹកនាំ​និង​មន្ត្រី​ប្រកបដោយ​ធម៌ ដឹកនាំ​សង្គម​ជាតិ​ដោយ​ការ​គោរព​ច្បាប់ ដោយ​យុត្តិធម៌ និង​ជា​ហេតុ​នាំ​ឱ្យ​មាន​ក្តី​ចម្រើន​រុងរឿង ។

ការ​រស់នៅ​ក្នុង​ប្រទេស​បែប​នេះ​ជា​ការ​ប្រពៃ​ណាស់ ព្រោះ​ជា​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​គំនិត​ប្រាជ្ញា​ជាដើម ។ កិរិយា​រស់នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ​បែប​នេះ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ