ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ ​គឺជា​​ប្ដីដែលពាក់ព័ន្ធ​ក្នុង​​រឿង​ឃាត​កម្ម​លើប្រពន្ធ​«ជាអ្នក​គ្រូនៅ​ស្រុក​សំឡូត»

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ទីបំផុត​ បុរស​ជា​ប្ដី​ត្រូវ​ជាប់​សង្ស័យ​ថា បាន​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ដែល​ជា​គ្រូបង្រៀន​ម្នាក់យ៉ាង​សាហាវព្រៃផ្សៃ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦ ធ្នូ ​បី​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ប្រទះ​ឃើញ​សាកសព​ប្រពន្ធ…

ខេត្តបាត់ដំបង​ ៖ ទីបំផុត​ បុរស​ជា​ប្ដី​ត្រូវ​ជាប់​សង្ស័យ​ថា បាន​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ដែល​ជា​គ្រូបង្រៀន​ម្នាក់យ៉ាង​សាហាវព្រៃផ្សៃ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦ ធ្នូ ​បី​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ប្រទះ​ឃើញ​សាកសព​ប្រពន្ធ ដែល​ជា​ជន​រង​គ្រោះនោះ ​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ព្រំ សួ​ស​សំណាង អាយុ​៣១​ឆ្នាំ (​ត្រូវជា​ប្ដី​ស្ត្រី​រង​គ្រោះ​) ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន នា​ប៉ុន្មាន​ក្រោយ​ពី​គេ​រក​ឃើញ​សាកសព​ប្រពន្ធ ដោយ​សង្ស័យ​ថា បុរស​ជា​ប្ដី​រូប​នេះ​មាន​តម្រុយ​ជា​ច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន ឈ្មោះ​អ៊ូច ចាន់​ថា អាយុ​២៩​ឆ្នាំ ដែល​មានមុខរ​បរជា​អ្នកគ្រូ​បង្រៀន កាលពី​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​នៅ​ក្នុងភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត ក្រោយ​ពេល​អ្នកគ្រូ​ចេញពី​បង្រៀន​កូនសិស្ស​នៅ​សាលា ហើយ​ត្រូវ​គេ​រក​ឃើញ​សាកសព​អ្នកគ្រូ​នៅ​ល្ងាច​ថ្ងៃ​ដដែល ​។

លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ ការ​តាម​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​នេះ អាច​ផ្ដើម​ចេញពី​ប្រចណ្ឌ និងមាន​ទំនាស់​ក្នុង​គ្រួសារ ។ ពេល​នេះ ​មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សាក​សួរ​ជនសង្ស័យ​រូប​នេះ​នៅឡើយ​។

សូម​បញ្ជាក់​ថា អ្នកគ្រូ អ៊ូច ចាន់​ថា បាន​បាត់​ដំណឹង​នៅ​ចន្លោះ​ពី​ម៉ោង​១១ ​ទៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ធ្នូ បន្ទាប់​ពី​ចប់​ម៉ោង​បង្រៀន​សិស្ស​នៅ​សាលា​បឋម​សិក្សា​អូរ​អំ​ពឹប​លើ ក្នុងភូមិ​បឹង​រ្ន​ន ឃុំ​សំឡូត ស្រុក​សំឡូត ។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ដដែល ​ទើបត្រូវ​គេ​រក​ឃើញ​សាកសព​អ្នកគ្រូ ក្នុង​ព្រៃ​មួយ​កន្លែង​ចម្ងាយ​ពី​ផ្លូវ​ប្រហែល​២០០​ម៉ែត្រ ជាមួយនឹង​ម៉ូតូ​១​គ្រឿង​រួម​ទាំង​សម្ភារ​ជាប់​ខ្លួន​មួយ​ចំនួន​ផង​ដែល​រប៉ាត់រប៉ាយ​ពាសពេញ​ព្រៃ ​។

ដំបូង​ឡើង​គេ​សង្ស័យ​ការ​ស្លាប់​យ៉ាង​រន្ធត់​របស់​អ្នកគ្រូ គឺជា​អំពើ​ឃាតកម្ម​ដោយ​គំនុំ ឬ ជា​ករណី​រំលោភ​សម្លាប់ ដោយសារ​តែ​ជន​រង​គ្រោះ​មាន​ស្លាក​​ស្នាម​នៅ​លើ​រាង​កាយ​។ ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវ​ជ្រាវ និង​បាន​ដាក់​ការ​សង្ស័យ​ថា ប្ដី​ស្ត្រី​រង​គ្រោះ​អាច​ជាប់​ពាក់ព័ន្ធ និង​អំពើ​ឃាត​កម្មដ៏ឃោរឃៅ​នេះ ទើប​មន្ត្រី​ជំនាញ​ស្នើ​សុំ​គោល​ការ​ណ៍​​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា ដើម្បី​ឃាត់ខ្លួន​បុរស​ជា​ប្ដី​នាំ​មក​សួរនាំ​ទាំង​យប់​តែ​ម្ដង​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ថា រាល់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ព្រំ សួ​ស​សំណាង ប្រាកដជា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​នេះ​។ បើ​តាម​ចម្លើយ​ជន​នេះ ការ​ស្ទាក់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ដោយ​គ្មាន​ញញើត​ដៃ គ្មាន​អាល័យកូន​តូច​បែប​នេះ ទំនង​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ និងជម្លោះ​ក្នុង​គ្រួសារ ដែល​ឯកសារ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​ មួយ​ចំនួន​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​បាន​កត់​ត្រាទុក​នៅ​ក្នុង​សៀវភៅ​មុន​ពេល​កើតហេតុ​។

ទោះ​យ៉ាងណា ជនសង្ស័យ​កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ។

អត្ថបទសរសេរ ដោយ