ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​សាខា​ពន្ធដា​ខេត្ត​ព្រះ​សីហ​នុ ប្រមូល​ពន្ធ​លើ​យានយន្ត​កើន​ជាង​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​កាល ពី​ព្រឹក​ថ្ងៃ​ទី ១៧ ខែធ្នូ ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ​៖ លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​កាល ពី​ព្រឹក​ថ្ងៃ​ទី ១៧ ខែធ្នូ ឆ្នាំ ២០១៩​នេះ​មក​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់ ប្រភេទ​ប្រចាំឆ្នាំ ២០១៩ គឺ​ចាប់ពី​ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាខា​ពន្ធ ដារ​ខេត្ត ព្រះ​សីហ​នុ បាន​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​បាន​ចំនួន ១៣.០៦៩ គ្រឿង និង​ប្រាក់​ពន្ធ​ចំនួន ៧.០៦៩.៥៣០.០០០ រៀល ។

លោក​បន្ត​ថា បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លង​មក យើង​ឃើញ​ថា នៅ ឆ្នាំ ២០១៩ មានការ​កើនឡើង​ចំនួន​រថយន្ត ១.២៥៨ គ្រឿង ស្មើនឹង ១០.៦៥ ភាគរយ និង​ប្រាក់ ពន្ធ​កើនឡើង ១.៤០២.៣៩០.០០០ រៀល ស្មើ ២៤.៧៤ ភាគរយ ។

លោក​ប្រធាន​សាខា​ពន្ធដា​ខេត្ត​ព្រះ​សីហ​នុ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ចាប់ពី​ខែមករា ឆ្នាំ ២០២០ ខាង​មុខ មន្ត្រី​សាខា​ពន្ធដា​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​លើ​ម​ធ្យោ បាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ប្រមូល​ថវិកាជាតិ ។ កន្លង​មក​ក្នុង​ឆ្នាំ ២០១៨ ក្រោយ​ពេល​បិទ​បញ្ចប់​ការ​បង់ពន្ធ​លើ​ម​ធ្យា​បាយ​ដឹក​ជញ្ជូន​រួច​មក មន្ត្រី​សាខា​ពន្ធដា បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​យានយន្ត​គ្រប់ ប្រភេទ​បាន​ជាង ២០០ គ្រឿង មិន​បាន​ចូល​មក​បង់ពន្ធ​ដោយ​ស្ម​គ្រ័​ចិត្ត និង​បាន​ធ្វើការ​ផាក ពិន័យ​បាន​ចំនួន​ជាង ១០០ លាន​រៀល ។

លោក​សង្ឃឹមថា នៅ​ក្រោយ​បញ្ចប់​ការ​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រចាំឆ្នាំ ២០១៩ នេះ​យើង ចុះ​ត្រួតពិនិត្យ​នឹង​អាច​រក​ឃើញ​រថយន្ត​តិចតួច ដែល​មិន​បាន​ចូល​មក​បង់ពន្ធ​តាម​សេចក្តី ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដា ។

លោក សន ស៊ី​ផល បន្ត​ថា ដោយសារ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​កាន់តែ​ច្រើន អំពី​កាត្តព្វកិច្ច​បង់ពន្ធ​គ្រប់​ប្រភេទ​ពួក​គាត់​បាន​នាំ​គ្នា​ចូល​មក​បង់ពន្ធ​នៅ​តាម​សាខា​ពន្ធដា
និង​តាម​ធនាគារ​ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដា ។

លោក​បន្ត​ថា សាខា​ពន្ធដា​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​បើក សិក្ខាសាលា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និង​អ្នក​វិនិយោគ​គិ​ន ស្តី​ពី កាត្តព្វកិច្ច​បង់ពន្ធ ពួក​គាត់​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​ចូល​មក​បង់ពន្ធ​ដោយ​ការ​ស្ម័គ្រចិត្ត មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។ គួរ​រំឭក​ថា ឆ្នាំ ២០១៨ សាខា​ពន្ធដា​ខេត្ត​ព្រះ​សីហ​នុ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន គ្រប់​ប្រភេទ​បាន​ចំនួន ១១.៨១១ គ្រឿង និង​ប្រាក់​ពន្ធ ចំនួន ៥.៦៦៧.១៥០.០០០ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ