ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាស​ធាតុ​​ក្ដៅ​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ឆ្នាំ២០១៩ នេះ ជា​ថ្ងៃ​ដែល​ក្ដៅ​ខ្លាំង​បំផុត​នៅ​អូស្ត្រាលី ជា​មួយ​សីតុណ្ហភាព​ខ្ពស់​បំផុត​គិត​ជា​មធ្យម​ក្នុង​កម្រិត​ជាតិ ៤០,៩​អង្សា​សេ ខណៈ​ផ្នែក​ភាគច្រើន​របស់​ប្រទេស​មាន​សីតុណ្ហភាព​ដល់​លើស​ពី​៤៥​អង្សា​សេ​។…

ប្រទេស​អូស្ត្រាលី ៖ ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ឆ្នាំ២០១៩ នេះ ជា​ថ្ងៃ​ដែល​ក្ដៅ​ខ្លាំង​បំផុត​នៅ​អូស្ត្រាលី ជា​មួយ​សីតុណ្ហភាព​ខ្ពស់​បំផុត​គិត​ជា​មធ្យម​ក្នុង​កម្រិត​ជាតិ ៤០,៩​អង្សា​សេ ខណៈ​ផ្នែក​ភាគច្រើន​របស់​ប្រទេស​មាន​សីតុណ្ហភាព​ដល់​លើស​ពី​៤៥​អង្សា​សេ​។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​របស់​ការិយាល័យ​ឧតុនិយម​។

អាកាសធាតុ​ក្ដៅ​ខ្លាំង​លើក​មុន​កាលពី​ខែមករា​ឆ្នាំ​២០១៣ មាន​សីតុណ្ហភាព​៤០,៣​អង្សា​សេ គិត​ជា​មធ្យម​ក្នុង​កម្រិត​ជាតិ​។ ផ្នែក​ឧតុនិយម​បន្ត​ថា​ធាតុអាកាស​ក្ដៅ​ខ្លាំង​អាច​មាន​លើស​ពី​នេះ​ទៀត​មក​ពី​រលក​កម្ដៅ​ខ្លាំង ដែល​អាច​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​ដែល​កំំ​ពុង​បំផ្លិចបំផ្លាញ​ប្រទេស​កាន់តែ​អាក្រក់​ថែម​ទៀត​។

អ្នក​ឧតុនិយម​ម្នាក់​លោកស្រី​DIANA EADIE​ថ្លែង​ថា តួលេខ​ដំ​បួង​បង្ហាញ​កាលពី​ថ្ងៃ​ទី​១៧​ធ្នូ្ន​ថា ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ក្ដៅ​បំផុត​ពុំ​ធ្លាប់​មាន ជាមួយ​សីតុណ្ហភាព​លើស​ពី​៤៥​អង្សា​សេ​ក្នុង​ផ្នែក​ដ៏​ធំ​របស់​ប្រទេស​។

ធាតុអាកាស​ក្ដៅ​បំផុត​ក្នុង​ស​ប្ដា​ហ៍​នេះ​មាន​ក្នុង​រដ្ឋ​អូស្ត្រាលី​ខាងលិច ដែល​នៅ​ទីនោះ​ពួក​អ្នក​ពន្លត់ភ្លើង​កំពុង​តែ​ពុះពារ​ពន្លត់ភ្លើង​ឆេះ​ព្រៃ ដែល​បំផ្លាញ​ព្រៃឈើ​ជា​ច្រើន​ពាន់​ហិ​កតា​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ