ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គលសូត្រ​ទី​៣​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា

4 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បូជា ច បូ​ជនី​យា​នំ កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា ជា​មង្គល​ដ៏​ឧត្តម ។ បូជា​គឺ​ការ​ឱ្យ​ឬ​ការ​គោរព​ប្រតិបត្តិ​មាន​ពីរ​យ៉ាង​គឺ បូជា​ដោយ​ការ​ឱ្យ​សម្ភារ​ផ្សេង​ៗ ហៅ​ថា​អាមិសបូជា…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បូជា ច បូ​ជនី​យា​នំ កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា ជា​មង្គល​ដ៏​ឧត្តម ។
បូជា​គឺ​ការ​ឱ្យ​ឬ​ការ​គោរព​ប្រតិបត្តិ​មាន​ពីរ​យ៉ាង​គឺ បូជា​ដោយ​ការ​ឱ្យ​សម្ភារ​ផ្សេង​ៗ ហៅ​ថា​អាមិសបូជា និង​បូជា​ដោយ​ការ​គោរព​ត្រង់ត្រាប់ ស្តាប់​គំនិត យោបល់ និង​អនុវត្ត​តាម ហៅ​ថា បដិបត្តិ​បូជា ។

ការ​បូជា​ជា​ការ​ប្រសើរ ប៉ុន្តែ​បើ​បូជា​ដល់​បុគ្គល​ពាល​គ្មាន​គុណធម៌ គ្មាន​សីលធម៌ ក្រៅពី​មិន​បាន​ផល​ល្អ​ដល់​ខ្លួនឯង​និង​សង្គម ក៏​នៅ​មានការ​បង្កក្តី​អន្តរាយ ក្តៅក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែម​ទៀត​ផង ជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើកតម្កើង​សភាវៈ​អាក្រក់​ចូល​ជុំ​ជិត​ក្នុង​ជីវិត ។

ហេតុនេះ​ការ​បូជា​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បញ្ញា ធ្វើ​ចំពោះ​បុគ្គល​ដែល​គួរ​គោរព​បូជា គឺ​បុគ្គល​ដែល​មានគុណ​ធម៌​ខ្ពស់ មាន​សីលធម៌​ដ៏​ប្រពៃ និង​ជា​បុគ្គល​តែង​ធ្វើ​នូវ​សេចក្តីសុខ​ចម្រើន​ដល់​សង្គមមនុស្ស​ជា​និច្ច ។

បូជនីយបុគ្គល​ទាំងនេះ មាន​ជា​អាទិ៍​ដូច​ជា ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យ និង​អ្នក​ដែល​មាន​គុណូបក្ការៈ​ចំពោះ​ខ្លួន ឬ​ចំពោះ​សង្គម​ជាតិ​ជាដើម ការ​គោរព​បូជា​ដល់​បូជនីយបុគ្គល​ទាំងនោះ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ