ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​នៅ​​ក្នុង​ក្រុង ​​របួស​ច្រើន​សិប​នាក់

4 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ មនុស្ស​ច្រើន​សិប​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១៧​ធ្នូ មុន​ពេល​ព្រឹក​ព្រហាម​នៅ​ក្រុង​បី​រូត ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ប៉ូលិស​ និង​បណ្ដា​អ្នកគាំទ្រ​នៃ​ចលនា​ស៊ីអ៊ី​ត​២ ដែល​វាយ​ប្រហារ​លើ​ជំរំ​នានា​របស់​ពួក​បាតុករ ប្រឆាំង​រដ្ឋាភិបាល​ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ភាព​តានតឹង​ក្នុង​ប្រទេស​ដែល​កំពុង​មាន​វិបត្តិ​នេះ​។ ឈាន​ជិត​ដល់​មាត់ជ្រោះ​នៃ​ការ​ដួល​រលំ​ខាង​សេដ្ឋកិច្ច លី​បង​ចាប់តាំងពី​ថ្ងៃ​ទី​១៧…

ប្រទេស​លី​បង់ ៖ មនុស្ស​ច្រើន​សិប​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១៧​ធ្នូ មុន​ពេល​ព្រឹក​ព្រហាម​នៅ​ក្រុង​បី​រូត ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ប៉ូលិស​ និង​បណ្ដា​អ្នកគាំទ្រ​នៃ​ចលនា​ស៊ីអ៊ី​ត​២ ដែល​វាយ​ប្រហារ​លើ​ជំរំ​នានា​របស់​ពួក​បាតុករ ប្រឆាំង​រដ្ឋាភិបាល​ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ភាព​តានតឹង​ក្នុង​ប្រទេស​ដែល​កំពុង​មាន​វិបត្តិ​នេះ​។

ឈាន​ជិត​ដល់​មាត់ជ្រោះ​នៃ​ការ​ដួល​រលំ​ខាង​សេដ្ឋកិច្ច លី​បង​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែ​តុលា​មក ផ្ទុះ​បាតុកម្ម​តវ៉ា​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក ប្រឆាំង​វណ្ណៈ​ដឹកនាំ​ដោយ​ចោទ​ថា​ពុក​រលួយ​និង​គ្មាន​សមត្ថ​ភាព​។ ប្រមុខ​ចលនា​ស៊ីអ៊ី​ត​ហេ​ស​ប៊ុល​ឡា​ហ៍​លោក​ហា​សាន់​ណា​ស្ត្រា​ឡា​ហ៍​និង​ប្រមុខ​គណបក្ស​AMAL លោក​ណា​ប៊ី​ហ៍​ប័​រ​ជា​ប្រធាន​សភា​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ត្រូវ​បាន​ពួក​បាតុករ​ចោទ​ដូច​មេដឹកនាំ​ឯទៀត​ៗ​របស់​ប្រទេស​ដែរ​។

ជា​រួម​ចលនា​តវ៉ា​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ឧប្បត្តិហេតុ​ធំដុំ តែ​ចាប់តាំងពី​ថ្ងៃ​ទី​១៤​ធ្នូ​មក កើត​មានការ​ប៉ះទង្គិច​គ្នា​នានា រវាង​បាតុករ​និង​កងកម្លាំង​ប៉ូលិស ហើយ​នា​យប់​ថ្ងៃ​ទី​១៦​ធ្នូ​រហូត​ដល់​ព្រឹក​ព្រលឹម​​ថ្ងៃ​ទី​១៧​ធ្នូ មានការ​ប៉ះទង្គិច​ខ្លាំង រវាង​ពួក​អ្នកគាំទ្រ​ចលនា​ហេ​ស​ប៊ុល​ឡា​ហ៍​ និង​គណ​បក្ស ​AMAL​ និង​កងកម្លាំង​សន្តិសុខ​។

អំពើ​ហិង្សា​ចុង​ក្រោយ​នេះ​កើតឡើង ដោយសារ​ការ​វាយប្រហារ​របស់​បណ្ដា​មនុស្ស​នៃ​គណបក្ស​ស៊ី​អ៊ី​ត​ទាំង​២ ប្រឆាំង​បណ្ដា​ជំរំ​តវ៉ា​របស់​ពួក​បាតុករ​នា​កណ្ដាល​ក្រុង​បី​រូត​។ ពួក​យុវជន​ដែល​លើក​គ្នា​មក​ដោយ​ដើរ​ និង​ជិះ​ម៉ូតូ បន្ទាប់​មក​បាន​គប់​ដុំ​ថ្ម ​និង​គ្រឿងផ្ទុះ​ប្រឆាំង​ប៉ូលិស​និង​ដុត​រថយន្ត​នានា​។ ប៉ូលិស​បាន​តបត​វិញ​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ ការ​ប៉ះទង្គិច​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស ក្នុង​នោះ​២៣​នាក់​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ ហើយ​៤៣​នាក់​ព្យាបាល​នៅ​នឹង​កន្លែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ