ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ប្រហារជីវិត​​អតីត​ប្រធានា​ធិបតី ដោយ​កំបាំងមុខ​

4 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ អតីត​ប្រធានាធិបតី​និង​ឧត្ដមសេនីយ​ប៉ា​គី​ស្ថាន លោក​ព័រ​វេស​មូ​សា​រ៉ា​ហ្វ ដែល​​រស់នៅ​នីរ​ទេសនា​ទីក្រុង​ឌូ​បៃ កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ ​ត្រូវ​កាត់ទោស​ប្រហារជីវិត​ដោយ​កំបាំង​មុខ​​ពី​បទ​ក្បត់​ខ្ពស់ ជា​សាលក្រម​មួយ​ដែល​អតីត​ប្រមុខ​យោធា​ដ៏​ខ្លាំង​នោះ បរិហារ​ថា​ជា​ការ​កាត់ក្ដី​មិន​ត្រឹមត្រូវ​របស់​តុលាការ​។…

ប្រទេស​ប៉ា​គី​ស្ថាន ៖ អតីត​ប្រធានាធិបតី​និង​ឧត្ដមសេនីយ​ប៉ា​គី​ស្ថាន លោក​ព័រ​វេស​មូ​សា​រ៉ា​ហ្វ ដែល​​រស់នៅ​នីរ​ទេសនា​ទីក្រុង​ឌូ​បៃ កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ ​ត្រូវ​កាត់ទោស​ប្រហារជីវិត​ដោយ​កំបាំង​មុខ​​ពី​បទ​ក្បត់​ខ្ពស់ ជា​សាលក្រម​មួយ​ដែល​អតីត​ប្រមុខ​យោធា​ដ៏​ខ្លាំង​នោះ បរិហារ​ថា​ជា​ការ​កាត់ក្ដី​មិន​ត្រឹមត្រូវ​របស់​តុលាការ​។

លោក​អាក់​តា​សា​ហ៍ ​មេធាវី​របស់​លោក​មូ​សា​រ៉ា​ហ្វ​និយាយ​ថា ការ​កាត់ទោស​ឥស្សរជន​សំខាន់​មួយ​រូប​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស ផ្ដោត​លើ​ការ​សម្រេច​របស់​លោក​កាលពី​ថ្ងៃ​ទី​៣ ​វិច្ឆិកា​ឆ្នាំ​២០០៧ ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​ប្រទេស​។ អតីត​ប្រធានាធិបតី​រូប​នោះ​ពុំ​បាន​ធ្វើ​អ្វី​អាក្រក់​ឡើយ​។

ក្នុង​សេចក្ដី​ប្រកា​សមូ​យ​កងទ័ព​ប៉ា​គី​ស្ថាន​រិះគន់​ថា លោក​ព័រ​វេស​មូ​សា​រ៉ា​ហ្វ​ដែល​ជា​អ្នក​ធ្លាប់​ប្រឡូក​ក្នុង​សង្គ្រាម​នានា ដើម្បី​ការពារ​ប្រទេស ពិត​ណាស់​មិន​អាច​ប្រព្រឹត្ត​អំពើ​ក្បត់​មួយ​ឡើយ​។

ចំណែក​អគ្គ​រដ្ឋ​អាជ្ញា​លោក​អាន​វ៉ា​ម៉ា​ន​សូរ​ខាន់​ ដែល​តែងតាំង ដោយ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​របស់​នាយក​រដ្ឋមន្ត្រី​លោក​អ៊ី​ម​រ៉ា​ន​ខាន់ វាយតម្លៃ​ថា ការ​វិនិច្ឆ័យ​របស់​តុលាការ​ពិសេស​ត្រូវ​បាន​ប្រកាស​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​និយាយ​ថា មនុស្ស​ម្នាក់​ៗ​មាន​សិទ្ធិ​ទទួល​​ការ​កាត់ក្ដី​ដោយ​យុត្តិធម៌​។

លោក​មូ​សា​រ៉ា​ហ្វ​ធ្លាប់​ការពារ​ឯកភាព​ជាតិ ប្រឈម​មុខ​នឹង​ភេរវកម្ម​អ៊ិ​ស្លា​ម​និយម តែ​លោក​ត្រូវ​បាន​​តុលាការ​កំពូល​បដិសេធ ភាព​ស្របច្បាប់​នៃ​ការ​ជាប់​ឆ្នោត​ថ្មី​របស់​លោក​ដោយសារ​លោក​ផ្អាក​​រដ្ឋធម្មនុញ្ញ​។ នោះ​ជា​វិធានការ​ដែល​នាំ​ឲ្យ​លោក​បាត់បង់់​ប្រជាប្រិយភាព ហើយ​ជា​មូលហេតុ​នៃ​ការ​ចុះ​ចេញពី​តំណែង​របស់​លោក​មួយ​ឆ្នាំ​ក្រោយមក​។

ពេល​នេះ​មាន​អាយុ​៧៦​ឆ្នាំ លោក​មូ​សា​រ៉ា​ហ្វ​បាន​ឡើង​កាន់​អំណាច ដោយសារ​រដ្ឋប្រហារ​យោធា​មិន​​បង្ហូរឈាម​មួយ កាលពី​ខែតុលា​ឆ្នាំ​១៩៩៩ បន្ទាប់​មក​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ