ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង គួរ​តែ​បន្ថែម​ជីវជាតិ​ទាំង​៦​នេះ

4 ឆ្នាំ មុន

បើ​យោង​ទៅ​តាម International Osteoporosis Foundation បាន​ឲ្យ​ដឹង​ថា ស្ត្រី​ប្រមាណ ២០០​លាន​នាក់​ទូ​ទាំង​ពិភពលោក​បាន​កើត​ជំងឺ​ពុក​ឆ្អឹង​។ ភាគច្រើន​ស្ត្រី​ទាំងនោះ​អាយុ​ចាប់ពី ៦០ ទៅ​៨០​ឆ្នាំ​។…

បើ​យោង​ទៅ​តាម International Osteoporosis Foundation បាន​ឲ្យ​ដឹង​ថា ស្ត្រី​ប្រមាណ ២០០​លាន​នាក់​ទូ​ទាំង​ពិភពលោក​បាន​កើត​ជំងឺ​ពុក​ឆ្អឹង​។ ភាគច្រើន​ស្ត្រី​ទាំងនោះ​អាយុ​ចាប់ពី ៦០ ទៅ​៨០​ឆ្នាំ​។ ជំងឺ​នេះ​ប៉ះពាល់​យ៉ាង​ខ្លា​មង​ទៅ​លើ​ភាពរឹងមាំ​របស់​ឆ្អឹង និង​អាច​បង្ក​ជា​ការ​បាក់បែក​ឆ្អឹង​កង​ខ្នង សន្លាក់​ត្រគៀក និង​សន្លាក់​ផ្សេង​ៗ​ទៀត​បាន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ​បាន​តាម​រយៈ​បញ្ចូល​ជីវជាតិ ៦​ប្រភេទ​ខាងក្រោម​នេះ​ទៅ​ក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន​។

១-ផូស្វ័រ ៖ ជាតិ​ផូស្វ័រ​ក្នុង​រាង​កាយ​ប្រហែល ៨៥​ភាគរយ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ឆ្អឹង​។ យ៉ាង​ណាមិញ ការ​កង្វះ​ជីវជាតិ​មួយ​នេះ​គឺជា​រឿង​កម្រ​ណាស់ ព្រោះ​វា​អាហារ​ភាគច្រើន​តែងតែមាន​វា​ជា​និច្ច​។ ម្យ៉ាងវិញទៀត ការ​ញ៉ាំ​ជីវជាតិ​នេះ​ច្រើន​ពេក​ក៏​អាច​បណ្តាល​ឲ្យ​ឆ្អឹង​ខ្សោយ​បាន​ដែ​ឬ ព្រោះ​រាង​កាយ​ត្រូវ​ឆ្លើយ​តប​នឹង​វា​តាម​រយៈ​ការ​បញ្ជូន​ជាតិ​កាលស្យូម​ចេញពី​ឆ្អឹង ចូល​ក្នុង​ចរន្ត​ឈាម​ដើម្បី​រក្សា​តុល្យភាព​។ ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ត្រី គ្រាប់​ផ្លែ​ឈើ​គ្រប់​ប្រភេទ និង​សាច់​សុទ្ធតែ​ជា​ប្រភព​ដ៏​ល្អ​របស់​ជាតិ​ផូស្វ័រ​នេះ​។

២-ម៉ា​ញ៉េ​ស្យូ​ម ៖ ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​របស់​រាង​កាយ​ប្រមាណ ៦០​ភាគរយ​ត្រូវ​បាន​រក​ឃើញ​ក្នុង​គ្រោងឆ្អឹង​។ ក្រៅពី​នេះ វា​ក៏​មាន​តួនាទី​ជួយ​ថែរក្សា​សុខភាព​បេះដូង និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។ បន្លែ​ពណ៌​បៃតង ត្រី​សាល​ម៉ុង ត្រី​ធូ​ណា ផ្លែ​ប័​រ ចេក និង​សូកូឡា​ខ្មៅ​គឺជា​ប្រភព​ដ៏​ល្អ​របស់​ជីវជាតិ​មួយ​នេះ​។

៣-វីតាមីន C ៖ ជីវជាតិ​នេះ​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ថែរក្សា​កម្រិត​សាច់​ឆ្អឹង​ឲ្យ​បាន​ខ្ពស់​បំផុត​។ ដើម្បី​ទទួល​បាន​ជីវជាតិ​នេះ អ្នក​អាច​ញ៉ាំ​ផ្លែ​ឈើ​ដូច​ជា ផ្លែ​គី​វី ល្ហុង ពពួក​ផ្លែ​បឺ​រី និង​ក្រូច​បាន​។ បន្លែ​ដូច​ជា ប្រូ​ខូ​លី ប៉េងប៉ោះ និង​សណ្តែក​ហរ​ឡាំង​តា​វ ក៏​សម្បូរ​វីតាមីន C ដែរ​។

៤-ហ្វុ​យ​អ័​រ​រ៉ា​យ ៖ សារធាតុ​មួយ​នេះ​ត្រូវ​បាន​គេ​ស្គា់​ថា​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ពុក​ធ្មេញ និង​ជួយ​​ថែរក្សា​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ​បាន​។ ប្រភព​ដែល​យើង​អាច​ទទួល​បាន​ជីវជាតិ​មួយ​នេះ​គឺ តែ​ខ្មៅ ដំឡូង និង​អាហារ​សមុទ្រ​ដូច​ជា​ក្តាម​ជាដើម​។

៥-ប៉ូ​តា​ស្យូ​ម ៖ បើសិនជា​របប​អាហារ​អ្នក​សម្បូរ​ទៅ​ដោយ​បន្លែ និង​ផ្លែ​ឈើ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ វា​ប្រហែលជា​ជួយ​កាត់​បន្ថយ​តម្រូវការ​ជាតិ​កាលស្យូម​ដែល​បំបែក​ចេញពី​ឆ្អឹង​ហើយ​។ អាហារ​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​មាន​ដូច​ជា សណ្តែក​ស ស្ពៃ​ស្ពី​ណា​ច ដំឡូងបារាំង យ៉ា​អួរ ផ្សិត និង​ចេក​។

៦-ស័​ង្គ​សី  ៖ គេ​ដឹង​ច្បាស់​ថា វីតាមីន D មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ​។ យ៉ាងណាមិញ ជាតិ​ស័​ង្គ​សី​ក៏​ដើរតួ​នាទី​សំខាន់​ច្រើន​ដែរ​ក្នុង​ការ​ជួយ​បឺត​ស្រូប​វីតាមីន D ចូល​ទៅ​ក្នុង​ឆ្អឹង​។​អាហារ​សម្បូរ​ជាតិ​ស័​ង្គ​សី​មាន​ដូច​ជា អ័យ​ស្ទើរ ស្ពៃ​ស្ពី​ណា​ច គ្រាប់​ល្ពៅ គ្រាប់ស្វាយ​ច័​ន្ទី និង​សាច់​មាន់​ជាដើម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ