ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកា​រៈទាំង​៤​ ដែល​បញ្ជាក់​ថា​ គេ​កំពុង​តែ​គាំងបេះដូងហើយ

4 ឆ្នាំ មុន

ជំងឺ​គាំងបេះដូង​អាច​កើតឡើង​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ ជា​ធម្មតា មនុស្ស​យើង​មិន​អាច​កត់សម្គាល់​រោគ​សញ្ញា​របស់​វា​បាន​ឡើយ​នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​តែ​មាន​បញ្ហា​គាំងបេះដូង​កើត​ឡើង​។ ថ្វីបើ​អ្នក​អាច​នឹង​ដឹង​ខ្លះ​ៗ​អំពី​រោគ​សញ្ញា​របស់​វា​ក៏​ដោយ តែ​នៅ​ពេល​មនុស្ស​ម្នាក់​កើត​ជំងឺ​នេះ​ហើយ គាត់​អាច​នឹង​បង្ហាញ​អាកា​រៈ​មួយ​ប៉ុណ្ណោះ ឬ​មិន​មាន​អាកា​រៈ​ច្រើន​ចូល​គ្នា​ឡើយ ដូច្នេះ​វា​ពិតជា​ពិបាក​វិនិច្ឆ័យ​ណាស់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ…

ជំងឺ​គាំងបេះដូង​អាច​កើតឡើង​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ ជា​ធម្មតា មនុស្ស​យើង​មិន​អាច​កត់សម្គាល់​រោគ​សញ្ញា​របស់​វា​បាន​ឡើយ​នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​តែ​មាន​បញ្ហា​គាំងបេះដូង​កើត​ឡើង​។ ថ្វីបើ​អ្នក​អាច​នឹង​ដឹង​ខ្លះ​ៗ​អំពី​រោគ​សញ្ញា​របស់​វា​ក៏​ដោយ តែ​នៅ​ពេល​មនុស្ស​ម្នាក់​កើត​ជំងឺ​នេះ​ហើយ គាត់​អាច​នឹង​បង្ហាញ​អាកា​រៈ​មួយ​ប៉ុណ្ណោះ ឬ​មិន​មាន​អាកា​រៈ​ច្រើន​ចូល​គ្នា​ឡើយ ដូច្នេះ​វា​ពិតជា​ពិបាក​វិនិច្ឆ័យ​ណាស់​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​ខាង​ជំងឺ​បេះដូង​បាន​បង្ហាញ​ថា ខាងក្រោម​គឺជា​អាកា​រៈ ៤​យ៉ាង​ដែល​បញ្ជាក់​ថា មនុស្ស​នោះ​កំពុង​តែ​គាំងបេះដូង​ហើយ​។

១-បែកញើស ៖ នៅ​ពេល​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​បេះដូង​ត្រូវ​បាន​រ៉ាំ​ង​ស្ទះ វា​នឹង​បញ្ជូន​សញ្ញា​មួយ​ទៅ​ខួរក្បាល​ថា​មាន​អ្វីមួយ​ខុស​ប្រក្រតី​ហើយ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​បែកញើស​។ ដូច្នេះ​បើសិនជា​អ្នក​ឃើញ​នរណា​ម្នាក់​បែកញើស​ខ្លាំង ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ទៀត​នោះ ចូរ​នាំ​គេ​ទៅ​ពេទ្យ​ភ្លាម​។

២-ឈឺ​ក្នុង​ទ្រូង​និង​ដៃ ៖ អាកា​រៈញឹក​ញាប់​មួយ​ផ្សេង​ទៀត​គឺថា អ្នកជំងឺ​អាច​នឹង​ឈឺ​ក្នុង​ទ្រូង​ខាង​ឆ្វេង​ធ្ងន់ធ្ងរ​។ ករណី​ខ្លះ ការ​ឈឺចាប់​នោះ​រាលដាល​ដល់​ដៃ​ខាង​ឆ្វេ​ត​ទៀត​ផង​។ សូម​បញ្ជាក់​ថា ការ​ឈឺចាប់​នៅ​ទ្រូង​ដោយសារ​តែ​គាំងបេះដូង​គឺ​ឈឺ​ខ្លាំង​បំផុត​។ បើសិនជា​ករណី​នេះ​កើតឡើង​មែន ចូរ​កុំ​ភ្លេច​នាំ​គេ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​បំផុត​។

៣-វិលមុខ ៖នៅ​ពេល​ខួរក្បាល​មិន​មាន​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​គ្រប់គ្រាន់ គាត់​អាច​នឹង​មាន​អារម្មណ៍​​ធី​ង​ធោ​ង ហើយ​វា​ក៏​កើតឡើង​លើ​អ្នកជំងឺ​គាំងបេះដូង​ដែរ​។ បើសិនជា​សាច់ដុំ​បេះដូង​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ ដូច្នេះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​គ្រប់​ទីកន្លែង​នឹង​ត្រូវ​កាត់​បន្ថយ ហើយ​អាច​សន្លប់​ទៀត​ផង​។

៤-ឈឺ​ក្នុង​ពោះ ៖ រោគ​សញ្ញា​ញឹកញាប់​មួយ​ដែឡ​ច្រើន​តែ​ច្រឡំ​នឹង​ការ​ឈឺក្រពះ​នោះ​គឺ ការ​ឈឺ​ចាប់​ក្នុង​ពោះ​តែ​ម្តង​។ អាកា​រៈ​នេះ​អាច​បញ្ជាក់​ថា​កំពុង​តែ​មាន​ជំងឺ​គាំងបេះដូង​បាន​បើសិនជា​មាន​ជាប់​ទាក់ទង​នឹង​ការ​ក្អួត ឬ​ចង្អោ​បន្ថែម​។ ក្រៅពី​នេះ បើសិនជា​មាន​អាកា​រៈ​ហើមពោះ ជា​ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នៅ​ពេល​ព្រឹក នោះ​វា​ក៏​អាច​ជា​អាកា​រៈគាំង​បេះដូង​ដែរ​។

ចូរ​ចាំ​ថា អាកា​រៈទាំង​នេះ​អាច​នឹង​កើតឡើង​ដាច់​ដោយ​លែ​ក​តែឯង​ៗ ឬ​ផ្សំគ្នា​ពីរ​បី​។ ដូច្នេះ​មិន​ខ្វល់​ថា​ករណី​ណាមួយ​ឡើយ ការ​ប្រ​ញ៉ាប់​ទៅ​មន្ទីរពេទ្យ​គឺជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ