ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​​ញ៉ាំ​អាហារ​មិន​ចេះ​ធាត់​​របស់​ជន​ជាតិ​ជប៉ុន ត្រូវ​​បែកធ្លាយហើយ

4 ឆ្នាំ មុន

ការ​ធាត់​ជ្រុល​គឺជា​បញ្ហា​ថ្នាក់​ជាតិ​មួយ​ប្រភេទ​ក្នុង​សហរដ្ឋអាមេរិក ព្រោះតែ​មាន​អត្រា​ប្រជាជន​អា​មេ​រិ​ក​ប្រមាណ ៣០​ភាគរយ​ហើយ​ដែល​មាន​ជំងឺ​ធាត់​ជ្រុល​នេះ​។ ការ​ធាត់​ជ្រុល​នេះ​ដែរ​គឺជា​មូល ហេតុ​មួយ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​សុខភាព​សារ​ធា​ណៈ​ខ្លាំងក្លា​។ ផ្ទុយ​ទៅ​វិញ ការ​ធាត់​ជ្រុល​ក្នុង​ប្រទេស​ជប៉ុន​បែរជា​មិន​មាន​ច្រើន​ទៅ​វិញ គឺ​ប្រមាណ​តែ ៣,៥​ភាគ រយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​ជប៉ុន​ទាំងអស់​។…

ការ​ធាត់​ជ្រុល​គឺជា​បញ្ហា​ថ្នាក់​ជាតិ​មួយ​ប្រភេទ​ក្នុង​សហរដ្ឋអាមេរិក ព្រោះតែ​មាន​អត្រា​ប្រជាជន​អា​មេ​រិ​ក​ប្រមាណ ៣០​ភាគរយ​ហើយ​ដែល​មាន​ជំងឺ​ធាត់​ជ្រុល​នេះ​។ ការ​ធាត់​ជ្រុល​នេះ​ដែរ​គឺជា​មូល ហេតុ​មួយ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​សុខភាព​សារ​ធា​ណៈ​ខ្លាំងក្លា​។

ផ្ទុយ​ទៅ​វិញ ការ​ធាត់​ជ្រុល​ក្នុង​ប្រទេស​ជប៉ុន​បែរជា​មិន​មាន​ច្រើន​ទៅ​វិញ គឺ​ប្រមាណ​តែ ៣,៥​ភាគ រយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​ជប៉ុន​ទាំងអស់​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​គន្លឹះ​សំខាន់​ៗ​ខុស​ៗ​គ្នា​ជា​ច្រើន​នៅ​ក្នុង​របប​អាហារ និង​ទម្លាប់​ញ៉ាំ​អាហារ​របស់​ជនជាតិ​ជប៉ុន​នោះ ហើយ​ឃើញ​ថា​ខុស​គ្នា​ដាច់​នឹង​ប្រជាជន​អា​មេ​រិ​ក​។ តើ​ទម្លាប់​ទាំង​អស់នោះ​មាន​អ្វី​ខ្លះទៅ0x017d7

ប្រជាជន​ជប៉ុន​ញ៉ាំ​អាហារ​ដែល​ប្រើ​ចាន​តូច​ៗ ៖
មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​មាន​មនុស្ស​ធាត់​តិច​នោះ​គឺ​ដោយសារ​តែ​ពួក​គេ​ញ៉ាំ​អាហារ​​ប្រើ​ចាន​តូច​ៗ​។ ក្រៅពី​នេះ​អាហារ​ជប៉ុន​ធម្មតា​ៗ​គឺ​មាន​ចំនួន​តិច​ជាង​អាហារ​ស្តង់ដារ​របស់​ជនជាតិ​អា​មេ​រិ​ក​ខ្លាំង​ណាស់​។ ជនជាតិ​ជប៉ុន​ក៏​មិនសូវ​ញ៉ាំ​អាហារ​ស​ម្រ​ន​អ្វី​ច្រើន​ដែរ​។

ជនជាតិ​ជប៉ុន​ញ៉ាំ​បន្លែ​និង​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​ដែល​សុទ្ធតែ​មានគុណ​ភាពល្អ ៖
ជនជាតិ​ជប៉ុន​មិន​ត្រឹមតែ​ញ៉ាំ​អាហារ​ដោយ​ប្រើ​ចាន​តូច​ៗ​ទេ តែ​អាហារ​ដែល​ពួក​គេ​ញ៉ាំ​នោះ​គឺ​មាន​ជាតិ​ខ្លាញ់​ទាប ហើយ​មាន​ចំនួន​ច្រើន​ទៀត​។ ជា​ធម្មតា ពួក​គេ​តែង​ញ៉ាំ​បន្លែ អាហារ​សមុទ្រ អង្ករសម្រូប និង​ស៊ុប​ច្រើន​ៗ និង​កម្រ​ញ៉ាំ​សាច់​ក្រហម​ណាស់​។

ជនជាតិ​ជប៉ុន​ញ៉ាំ​ទឹក​តិច​ក្នុង​ពេល​ញ៉ាំ​អាហារ ៖
ប្រជាជន​ជប៉ុន​តែងតែ​មិន​ញ៉ាំ​ទឹក​អ្វី​ទាំងអស់​ក្នុង​ពេល​ញ៉ាំ​អាហារ​មួយ​ពេល​ៗ​។ ផ្ទុយ​ទៅ​វិញ អាហារ​របស់​ពួក​គេ​នោះ​បែរជា​មាន​ផ្លែ​ឈើ បន្លែ និង​ស៊ុប ដែល​អាច​ផ្តល់​ជាតិ​ទឹក​ច្រើន​ដល់​តម្រូវការ​ពួក​គេ​ទៅ​វិញ​។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ជនជាតិ​ជប៉ុន​ជឿ​ថា ការ​ញ៉ាំ​ទឹក​ក្នុង​ពេល​ញ៉ាំ​អាហារ​អាច​រំខាន​ដល់​ការ​រំលាយ​អាហារ​បាន ហើយ​រឿង​នេះ​ក៏​ទទួលស្គាល់​ដោយ​អ្នក​វិទ្យាសាស្ត្រ​ដែរ ព្រោះថា​ទឹកនឹង​រំខាន​ដល់​អាស៊ីត​របស់​ក្រពះ ដែល​អាច​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​មែន​។

ជនជាតិ​ជប៉ុន​មាន​ភាព​សកម្ម​ខាង​រាង​កាយ​ច្រើន ៖
ប្រជាជន​ជប៉ុន​គឺ​មាន​ភាព​សកម្ម​ខ្លាំង​ណាស់​នៅ​ពេល​ថ្ងៃ​។ ជាក់​ស្តែក ជនជាតិ​ជប៉ុន​ភាគច្រើន​គឺ​ពឹងផ្អែក​ទៅ​លើ​ការ​ដឹក​ជញ្ជូន​សាធារណៈ​ជាង​យាន្ត​ជំនិះ​ខ្លួនឯង ដូច្នេះ​ពួក​គេ​ត្រូវការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ដើរ និង​ជិះ​កង់​នៅ​ពេល​ចង់​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​។

សរុបសេចក្តី​មក អាថ៌​កំបាំង​នៃ​ការ​ទប់ស្កាត់​ភាពធាត់​ជ្រុល​របស់​ប្រជាជន​ជប៉ុន​ពិតជា​អស្ចារ្យ​ណាស់ ហើយ​បើសិនជា​យើង​ប្រៀបធៀប​នឹង​ការ​រស់នៅ​របស់​ប្រជាជន​អា​មេ​រិ​ក​ទៀត​នោះ​គឺ​ខុស​គ្នា​ស្ទើរតែ​ទាំងស្រុង​។ យ៉ាងណាមិញ បើសិនជា​ប្រជាជន​ខ្មែរ​យើង​អាច​អនុវត្ត​តាម​វិញ នោះ​យើង​ពិតជា​មិន​ងាយ​ឈឺ ហើយ​មិន​ចេះ​ធាត់​បាន​ទៀត ព្រោះ​ទម្លាប់​ទាំងអស់​ខាងលើ​នេះ​គឺ​ងាយស្រួល​នឹង​អនុវត្ត​តាម​ខ្លាំង​ណាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ