ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅ​បរិវេណ​ព្រលាន​​យន្តហោះ​អន្តរជាតិ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​គ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំឆ្នាំ (Full Scale Airport_Emergency Exercise) ដែល​មានឈ្មោះ (REPEX-19 )…

ខេត្តសៀមរាប ៖ លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​គ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំឆ្នាំ (Full Scale Airport_Emergency Exercise) ដែល​មានឈ្មោះ (REPEX-19 ) បាន​ចាប់ផ្តើម​នា​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​នះ ក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។

លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ខាងលើ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​, លោក ខាន់ វ​ណ្ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស រដ្ឋលេខា​ធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​, លោក ប៊ុ​ន រ​ដ្ឋា នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប , លោក​​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរ បាល​ខេត្ត ក្នុង​គោលបំណង​ធ្វើការ​សាកល្បង ហ្វឹកហ្វឺន និង​ផ្តល់​បទ​ពិសោធន៍​ដល់​ស្ថាប័ន​នានា ដែល​មានការ​ពាក់ព័ន្ធ សំដៅ​លើកកម្ពស់​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ទាន់​ពេលវេលា នៅ​ពេល​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ធ្លាក់​យន្ត​ហោះ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ផង​ដែរ ។

នៅ​ក្នុង​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​មានការ​ដុត​ប្រេង និង​កង់​ឡាន​ចាស់​ៗ បង្កើត​ជា​អណ្តាតភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់​ជា​សប្ប​និម្មិត​នៃ​ការ​ធ្លាក់​យន្តហោះ មានការ​ចល័ត​រថយន្ត​ពន្លត់​អគ្គិភ័យ ការ​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​នានា ក្នុង​ក្រុង​សៀមរាប ដែល​ជា​ប្រធាន​បទ នៃ​ការ​ធ្វើ​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​សមយុទ្ធ​ចំនួន​២ ដែល​កម្ពុជា​បាន​និង​កំពុង​រៀបចំ​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ ហើយ​មិន​ត្រូវ​ធ្វើការ​ឃោសនា ឬ​ផ្សព្វផ្សាយ​អកុសល​ចំពោះ​សមយុទ្ធ​ទាំងនេះ​ឡើយ​។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ប្រមាណ ២,៨៣១​នាក់ នៅ​មជ្ឈមណ្ឌល​សន្និ​បាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ផង​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៀត​ថា ៖ «​នៅ​ថ្ងៃនេះ មាន​សមយុទ្ធ​២​កើតឡើង​ផ្ទួន​គ្នា​តែ​ម្តង គឺ​សមយុទ្ធ​ទី​១ ៖ គឺ​ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ ពេល​មាន​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ នៅ​ឯ​ព្រ​លាន​យន្តហោះ​ទីក្រុង​សៀមរាប សូមកុំ​ឱ្យ​មានការ​ភ័យ​ព្រួយ ឬ​ក៏​ការ​ប្រើ​បណ្តាញ​សង្គម ហើយ​ដែល​លើក​ឡើង​អំពី​ការ​មួលបង្កាច់​ទាក់ទង​នឹង​ការ​ធ្លាក់​យន្តហោះ​ជាដើម»។

ដោយ​យ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា និង​អាជ្ញាធរ​ខេត្តសៀមរាប សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ទាន់​ពេលវេលា នៅ​ពេល​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ណាមួយ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ