ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ហ៊ុន​ស្រា Chivas នឹង​បង្ហាញ​សមាជិក​ថ្មី Chivas XV (Chivas 15 ឆ្នាំ​)​នៅ​ពេល​ឆាប់​ៗ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​អ្នកមាន​គម្រោង​រៀបចំ​ពិធីជប់លាង ឬ​ការ​ជួបជុំ សូមកុំ​ភ្លេច​គិតដល់ Chivas XV (Chivas 15 ឆ្នាំ​)…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​អ្នកមាន​គម្រោង​រៀបចំ​ពិធីជប់លាង ឬ​ការ​ជួបជុំ សូមកុំ​ភ្លេច​គិតដល់ Chivas XV (Chivas 15 ឆ្នាំ​) ដែល​ជា​ផលិតផល​ចុង​ក្រោយ​គេ​បង្អស់​របស់ Chivas ផលិត​ឡើង​សម្រាប់​ការ​អបអរ​នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ​នៅ​លើ​ពិភពលោក ។

ក្រុមហ៊ុន ភើ​ណូ​ដ រី​ខា​ដ (​ខេ​ម​បូ​ដ​) ដែល​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​ស្រា Chivas នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​រៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្រា​វិ​ស្គី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា Chivas XV (Chivas 15 ឆ្នាំ​) នៅ​ក្លឹ​ប​កម្សាន្ត QK នៅ​ថ្ងៃ​ទី 20 ខែធ្នូ ឆ្នាំ​2019 នេះ ជាមួយនឹង​វត្តមាន​របស់​កំពូល​តារាចម្រៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ព្រាប សុវត្ថិ ព្រមទាំង Dj.Barbiemozz ដែល​ជា Dj ដ៏​ល្បី​មក​ពី​ប្រទេស​ថៃ​។

កម្មវិធី​នេះ នឹង​នាំ​មក​ជូន​នូវ​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន​របស់ Chivas និង ក្លឹ​ប QK ផង​ដែរ​។ អ្វី​ដែល​ពិសេស​នោះ លោក​អ្នក​គឺជា​អតិថិជន​ដំបូង​ដែល​ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​រសជាតិ​ថ្មី​របស់ Chivas XV នេះ​។ កុំ​ភ្លេច​ចូលរួម​ជាមួយ​កម្មវិធី​នេះ​ទាំងអស់​គ្នា​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ទំព័រ Facebook និង Instagram Chivas Regal.

គួរ​បញ្ជាក់​ថា Chivas ត្រូវ​មាន​នាំ​ចូល​នឹង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ភើ​ណូ​ដ រី​ខា​ដ (​ខេ​ម​បូ​ដ​) ជាមួយនឹង​ប្រភេទ​ស្រា​វិ​ស្គី​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដែល​មាន​ដូច​ជា Royal Salute និង Ballantine’s ។ ប្រភេទ​ស្រា Chivas ដែល​មាន​លក់​នៅ​ប្រទេស​កម្ពុជា រួម​មាន Chivas 12​ឆ្នាំ Chivas 18 ឆ្នាំ Chivas XV និង Chivas 25 ឆ្នាំ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ