ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា ប្រកាស​ត្រៀមខ្លួន​តតាំង​តាម​ផ្លូវ​តុលាការ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានអះអាង​ថា សហ​មេធាវី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេចហើយ ក្នុង​ការ​តតាំង​ការពារ​ក្តី​ក្នុង​សំណុំរឿង​កូនក្តី​របស់​ខ្លួន ដែល​តុលាការ​បាន​សម្រេច​បើក​សវ​នាការ​នៅ​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានអះអាង​ថា សហ​មេធាវី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេចហើយ ក្នុង​ការ​តតាំង​ការពារ​ក្តី​ក្នុង​សំណុំរឿង​កូនក្តី​របស់​ខ្លួន ដែល​តុលាការ​បាន​សម្រេច​បើក​សវ​នាការ​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​ខាង​មុខ ។

លោក ចាន់ ចេ​ន សហ​មេធាវី​ការពារ​ក្តីលោក កឹ​ម សុខា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​ថា ៖ «​ជា​មេធាវី គឺ​ភារកិច្ច​របស់យើង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ការ ពារ​ក្តី​ចំពោះ​មុខ​តុលាការ ។ ទោះបីជា​សា​ធារណ​ជនជាតិ​និង​អន្តរជាតិ​ដឹង​យ៉ាងណា​ក្តី ក៏​ខ្លួន​ជា​មេធាវី​អត់​មាន​ជម្រើស​ទេ បើ​ដើមចោទ​នៅ​តែ​រុញ​នៅ​តាម​ផ្លូវ​តុលាការ​ដដែល​នោះ​» ។

លោក​មេធាវី ចាន់ ចេ​ន បាន​បន្ថែម​ថា ក្នុងនាម​ជា​មេធាវី នៅ​តែ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុងការងារ​តស៊ូ​មតិ​តាម​ផ្លូវ​តុលាការ ចំពោះ​សំណុំរឿង​របស់​លោក កឹ​ម សុខា ព្រោះ​គ្មាន​អ្វី​ផ្សេង​ពី​នេះ​ទេ ។ទោះជា​យ៉ាងណា​ក្តី ចំពោះ​សំណុំរឿង​របស់​លោក កឹ​ម សុខា ត្រូវ​បាន​លោក​មេធាវី​សម្តែងក្តី​សង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ល្អ ។ លោក​បាន​បញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា ៖ «​យើង​ដាំបាយ យើង​សង្ឃឹមថា​បាយ​ឆ្អិន ហើយ​យើង​ឆុង​កាហ្វេ
យើង​សង្ឃឹមថា កាហ្វេ​នេះ​ឈ្ងុយ នេះ​ជា​ក្តី​សង្ឃឹមរបស់​យើង​» ។

ជាមួយ​គ្នា​នេះ លោក​មេធាវី ចាន់ ចេ​ន ក៏មិន​បាន​បង្ហាញ​ពី​ការ​ដោះស្រាយ ឬ​បង្ហាញ​សាក្សីក្នុង​ការ​ដោះ​ស្រាយ​រឿង​ក្តី​លោក កឹ​ម សុខា នោះទេ ។ លោក​ថ្លែង​ថា ៖ «​ដោយសារ​តែ​រឿង​នេះ​ជា​យុទ្ធសាស្ត្រ ឬ​យុទ្ធ វិធី​របស់​តុលាការ ខ្ញុំ​សុំ​មិន​បញ្ចេញ​សាក្សី​នោះ​ទេ​» ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​លោក​មេធាវី ចាន់ ចេ​ន បាន​អះ​អា​ថា លោក​សង្ឃឹមថានឹង​មានការ​ទម្លាក់​ការ​ចោទប្រកាន់ ឬបទ​ចោទ​ចំពោះ​កូនក្តី​របស់​លោក​ជា​មិន​ខាន​នៅ​ពេល​ខាង​មុខ​នេះ ។

លោក​មេធាវី ចាន់ ចេ​ន ក៏​ដូច​ជា​សហ​មេធាវី​ផ្សេង​ទៀត នៅ​តែ​ទទូច​ឲ្យ​មានការ​ទម្លាក់​បទចោទប្រកាន់​ចំពោះ​លោក កឹ​ម សុខា ដដែល ។ជាមួយ​គ្នា​នេះ​លោក​បាន​អះអាង​ថា ចំពោះ​សំណុំរឿង​លោក កឹ​ម សុខា ជា​រឿង​របស់​អ្នក​ន​យោបាយ​តែ​ប៉ុណ្ណោះ ។ មេដឹកនាំ​អតីត​គណបក្សប្រឆាំង លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ដក​បម្រាម​ពី​ការឃុំខ្លួន​ក្នុងផ្ទះ តាម​សេចក្តី​ប្រកាស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០ ខែវិច្ឆិកា កន្លង​មកនេះ ។

លោក កឹ​ម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលា​ការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ចំនួន​៣​គឺ មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​កម្ពុជា មិន​ត្រូវធ្វើ​សកម្ម​ភាព​នយោបាយ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច ។

កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ លោក កឹ​មសុខា ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំខ្លួន​ក្នុង​ពន្ធ​នាគារ ក៏​ប៉ុន្តែ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​ជំនួស​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកគាំទ្រ ឬ​ចូលរួម​សកម្មភាព​នយោបាយ​ទេ ។ កាលនោះ លោក​ត្រូវ​បាន​កំណត់​មិន​ឲ្យ​ចេញ​ឆ្ងាយ​ពី​ផ្ទះ ដោយ​តុលាការ​បាន​កំណត់​ទីតាំង​ស្ថិត​ត្រឹម​ផ្លូវ​លេខ​៣១៣ មិន​ត្រូវ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨ ក្បែរ​ផ្ទះ​របស់​លោក ។

លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុង​បទចោទប្រកាន់​ថា​លោក​បាន​ឃុ​បឃិ​ត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ