អាជីវករ​និយាយ​ថា ឆ្នាំ​នេះ​ទឹកតូច ត្រី​តិច​ជាង​ឆ្នាំ​មុន​ៗ


ខេត្តបន្ទាយមានជ័យ ៖ ត្រី​ទឹកសាប​នាំ​ចូល​ទៅ​លក់​លើ​ទឹកដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឆ្នាំ​នេះ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​ៗ នេះ​បើ​តាម​កា​ឲ្យ​ដឹង​ពី​អាជីវករ និង​មន្ត្រី​ជំនាញ​ជលផល ។

អាជីវករ​នាំ​ចូល​ត្រី​ក្លា​ស្សេ (​ត្រី​ល្អិត​) និង​ប្រហុក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​ថា ឆ្នាំ​មុន​ៗ ត្រី​ល្អិត និង​ប្រហុក​នាំ​ចូល​ទៅ​លក់​លើ​ទឹកដី​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​១​ថ្ងៃ​ៗ​យ៉ាងតិច​ជាង​10​តោន​ទាំង​លោក ទាំង​គេ ។ អាជីវករ​ដដែល​នេះ​បន្ត​ថា ខណៈ​បណ្តា​ឆ្នាំ​មុន​ៗ​ត្រី​សំបូរ​ឈ្មួញ​ថៃ​ទទួល​ទិញ​1​គីឡូក្រាម​22 ឬ​23​បាត ប្រាក់​ថៃ​តែ​ប៉ុណ្ណោះ ។ ដោយឡែក​ឆ្នាំ​នេះ​ត្រី​ពុំ​សូវ​មាន ព្រោះ​ទឹកតូច​តម្លៃ​ត្រី​ប្រហុក​កំភ្លាញ​ថៃ​ទទួល​ទិញ​1​គីឡូក្រាម​ជាង​30​បាត ហើយ​គ្មាន​ប្រហុក​លក់​ចេញ​ឲ្យ​គេ​ទៀត ។

ប្រភព​ដដែល​នេះ​ប្រាប់​ថា ឆ្នាំ​មុន​ៗ​ត្រី​ក្លា​ស្សេ ឬ​ត្រី​ប្រហុក​នាំ​ចេញ​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​ជា​ហូ​ហែរ​ចាប់ពី​ខែវិច្ឆិកា រហូត​ដល់​ខែកុម្ភៈ ទើប​ស្បើយ​តែ​សម្រាប់​ឆ្នាំ​នេះ​ការ​នាំ​ចេញ​ត្រី​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​ហាក់​ស្បើយ តាំងពី​ដើមខែ​ធ្នូ 2019 ពោល​ទាំង​គេ ទាំង​ខាង​លោក នាំ​ចេញ​មួយ​ថ្ងៃ​មិន​បាន​4​ទៅ​5​តោន​ទេ ហើយ​ថ្ងៃ​ខ្លះ​សឹង​រក​2 ទៅ​3​តោន​មិន​បាន​ផង ។ ទីតាំង​លើកដាក់​ត្រី​នាំ​ចេញ​ទៅ​ថៃ​មួយ​កន្លែង​ផ្សេង​ទៀត ខាងលិច​ជាប់​នឹង​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា បណ្តា​ឆ្នាំ​មុន​ៗ​រថយន្ត​ដឹក​ត្រី​ក្លា​ស្សេ ឬ​ប្រហុក​បាន​ចូល​ចត ដើម្បី​សាង ឬ​លើកដាក់​មិន​ដាច់​ទេ ។

ដោយឡែក​ឆ្នាំ​នេះ ម្ចាស់​ទីតាំង​ដដែល​បន្ត​ថា ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ​2019 ការ​នាំ​ចូល​ត្រី​ទៅ​លក់​លើ​ដី​ថៃ​មាន​ចំនួន​តិចតួច​បំផុត ដោយ​ថ្ងៃ​ខ្លះ​ស្ទើរតែ​គ្មាន​ទៀត​ផង​។ ដោយឡែក​ត្រី​ទឹក (​ត្រី​រ៉ស​)​ប្រភព​ថា គ្រាន់តែ​ជា​ត្រី​ឆ្លងកាត់​មិនមែន​ជា​ត្រី​ក្នុងស្រុក​ឡើយ ។

ជុំវិញ​ករណី​នេះ លោក ម៉េ​ង មុន្នី​រ័ក្ស នាយ​សង្កាត់​រដ្ឋបាល​ជលផល​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ដោយ​ទទួលស្គាល់​ការ​ពិត​ថា ការ​នាំ​ចេញ​ត្រី​ក្លា​ស្សេ និង​ត្រី​ប្រហុក​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​តាម​ច្រក​ទ្វារ​អន្តរា​ជាតិ​ប៉ោយ​ប៉ែ​ត​ឆ្នាំ​នេះ បើ​ប្រៀបធៀប និង​ឆ្នាំ​មុន​ៗ​ពិតជា​មាន​ចំនួន​តិច​ជាង​មែន ។ លោក​បន្ត​ថា ពេល​នេះ​ត្រី​ទឹកសាប (​ត្រី​ល្អិត​) និង​ប្រហុក​ត្រី​កំភ្លាញ​នាំ​ចេញ​ទៅ​ថៃ​មួយ​ថ្ងៃ​មិន​ដល់​5​តោន​ផង ខណៈ​ឆ្នាំ​មុន​ៗ​លោក​ថា ថ្ងៃ​ខ្លះ​នាំ​ចេញពី​8 ទៅ​10​តោន តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ បញ្ហា​ថយ​ចុះ​ចំនួន​ត្រី​ទឹកសាប ឆ្នាំ​នេះ​ត្រូវ​លោកនាយ​សង្កាត់​រដ្ឋបាល​ជលផល​អះអាង​ថា មក​ពី​ឆ្នាំ​នេះ​ទឹក​ឡើង​តូច ហើយ​ផ្ទៃ​ទឹក​ក្នុង​អាង​ទន្លេសាប​មាន​ចំនួន​តិច​ដែរ ។

បើ​ទោះជា​កន្លង​មក​រាជរដ្ឋាភិបាល​បាន​ធ្វើ​ប្រតិភូកម្ម​ផ្ទេរអំណាច​ដល់​ថ្នាក់​ក្រោម​ជាតិ​ក្តី​តែ​ប្រភព​ថា មន្ត្រី​ជំនាញ​ជលផល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​យ៉ាងតិច​3​ទៅ​4​ក្រុម​ផ្សេង​គ្នា ខ្លះមក​ពី​ថ្នាក់​ជាតិ​ខ្លះមក​ពី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប​ធ្វើការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត សង្ស័យ​ពាក់ព័ន្ធ និង​ផលប្រយោជន៍ ។

ករណី​នេះ ប្រភព​ពី​មន្ត្រី​ជំនាញ​ខាងលើ​ទទួលស្គាល់​ថា ពិតជា​មាន​មន្ត្រី​ជលផល​ថ្នាក់​ជាតិ​ខ័​ណ្ឌ និង​ផ្នែក​ធ្វើការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​3​ទៅ​4​ក្រុម​មែន ។ យ៉ាងណា​ក៏​ដោយ​ករណី​នេះ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ជំនាញ​ពាក់ព័ន្ធ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ