ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ដាំ​មនុស្ស​ចំណាយ​ពេលវេលា​ច្រើន​ជាង​ដាំ​ដើមឈើ​ទម្រាំ​ទទួល​បាន​ផល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រៀប​ធ្រៀ​ប​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ទៅ​នឹង​ការ​ដាំ​ដើមឈើ​ថា បាន​ប្រើប្រាស់​ពេលវេលា​យូរ​ទើប​ទទួល​បាន​ផល ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រៀប​ធ្រៀ​ប​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ទៅ​នឹង​ការ​ដាំ​ដើមឈើ​ថា បាន​ប្រើប្រាស់​ពេលវេលា​យូរ​ទើប​ទទួល​បាន​ផល ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ យ៉ាង​ដូច្នេះ​ថា ការ​កាប់សម្លាប់​រប​ស់ប៉ុល ពត បាន​ធ្វើ​ឲ្យ​ធនធានមនុស្ស​របស់​យើង​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង ។ ឥឡូវ​យើង​បាន​ប្រឹង​ងើបឈរ​ឡើង​ដោយ​ខ្លួន​យើង ដើម្បី​កសាង​ធនធានមនុស្ស ។

សម្តេច​បាន​បន្ត​ថា អី​ញ្ចឹ​ង​ទេ​យើង​នឹកឃើញ​ថា មាន​បទ​ចម្រៀង​មួយ​ច្រៀង​ថា «​កម្ពុជា​ប្រែជា​សុវណ្ណ​ភូមិ » តែ​យើង​ឃើញ​នៅ​តែ​ក្រ ។ តែបើ​យើង​ក្រឡេក​ទៅ​មើល​ប្រទេស​សិង្ហ​បុរី​វិញ ដែល​គ្មាន​ទឹក​ប្រើប្រាស់​ផង​នោះ គឺ​គេ​ក្លាយជា​ប្រទេស​អ្នកមាន កត្តា​នេះ​ដោយសារ​តែ​គេ​ធ្វើ​នយោបាយ​ត្រូវ ហើយ​ធនធានមនុស្ស​គេ​ពូកែ ។ ដូច្នេះ​គេ​ក្លាយជា​ប្រទេស​អ្នកមាន​។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​នោះ​មាន​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ដើម្បី​ធ្វើការ​កសាង​ធាន​ធាន​មនុស្ស​ដែល​ចាប់ពី​ចាប់កំណើត​ក្នុង​ផ្ទៃ​រហូត​ដល់​មានការ​ងារ​ធ្វើ ។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​បាន​និយាយ គឺជា​ការ​ដាំ​មនុស្ស​ថា យើង​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​ដែល​ចាប់​ក្នុង​កំណើត​ក្នុង​ផ្ទៃ ហើយ​ធំ​ឡើង​ក្លាយជា​កុមារ​មានការ​វ័យឆ្លាត ដែល​ក្នុង​ដំណាក់កាល​បណ្តុះបណ្តាល ។

ដាំ​មនុស្ស (​ចិញ្ចឹម​) គឺ​ត្រូវ​ប្រើ​ពេលវេលា​យូរ​ជាង​ដាំ​ដើមឈើ​ឆ្ងាយ​ណាស់ ។ ដាំ​ដើមឈើ​ប្រើ​ពេល​ត្រឹមតែ​៤ ឬ​៥​ឆ្នាំ បាន​ទទួលផល​ហើយ ប៉ុន្តែ​បើ​ដាំ​មនុស្ស​វិញ​យើង​គ្រាន់តែ​គិត​អំពី​ចាប់ផ្តើម​ចូល​សាលា​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ នោះ​ប្រើ​រយៈពេល​១២​ឆ្នាំ ហើយ​ទម្រាំ​ដល់​ថ្នាក់​បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រ​ជាន់ខ្ពស់​យើង​ប្រើ​ពេល​អស់​១៨ ឆ្នាំ​ហើយ បើ​យើង​យក​ថ្នាក់បណ្ឌិត ទៀត​នោះ​ចំណាយពេល​ច្រើន​ទៀត​» ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​សង្កត់ធ្ងន់​ថា ការ​ដាំ​មនុស្ស​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ហើយ​ប្រើ​ដើមទន់​ច្រើន​ជា​ដាំ​ដើមឈើ​ទៀត តែ​យ៉ាងណា​យើង​នៅ​តែ​ខិតខំ​ធ្វើការ​ដាំ ឬ​បណ្តុះបណ្តាល​ធនធានមនុស្ស​យើង​ឲ្យ​បាន​ល្អ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​បណ្តុះបណ្តាល​ដល់​សិស្ស និស្សិត ដើម្បី​ឲ្យ​គេ​ទទួល​បាន​ចំណេះ​ជំនាញ ។ ពិសេស​នោះ​អ្នក​ដែល​ទទួល​បានការ​សិក្សា​ដោយ​ជោគជ័យ​នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​នៅ​ថ្ង​នេះ​ដែល​បាន​មក​ទទួល​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ