ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! ក្រុមហ៊ុន OPPO បង្ហាញ​ផលិត​ផល​ថ្មី​ទាំង 15 របស់​ខ្លួន ដែល​នឹង​​បំពាក់​បច្ចេកវិទ្យា 5G

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ល្ងាចម្សិលមិញ ត្រូវ​នឹង​ថ្ងៃ​ទី 16 ធ្នូ 2019 ក្រុមហ៊ុន OPPO បាន​បើក​ដំណើរការ​មជ្ឈ​មណ្ឌល Hub Center…

កាលពី​ល្ងាចម្សិលមិញ ត្រូវ​នឹង​ថ្ងៃ​ទី 16 ធ្នូ 2019 ក្រុមហ៊ុន OPPO បាន​បើក​ដំណើរការ​មជ្ឈ​មណ្ឌល Hub Center ប្រចាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច​ដ៏​ធំ​របស់​ខ្លួន​ជា​ផ្លូវការ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពូរ ប្រទេស​ម៉ា​ឡេ​ស៊ី ក្រោម​ប្រធានបទ «​ផ្សារ​ភ្ជាប់​ទាំងអស់​គ្នា​ដើម្បី​អនាគត​» ។

ចំពោះ​មុខ ប្រតិបត្តិ​ករ ដៃគូ​សហការ និង ប្រព័ន្ធ​ផ្សព្វផ្សាយ ច្រើន​ជាង 300​នាក់ OPPO បាន​ប្រកាស និង​ដាក់​បង្ហាញ​សមិទ្ធផល​ថ្មី​ចំនួន 15 សម្រាប់​ទីផ្សារ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច នឹង​បំពាក់​មក​នូវ​ជាមួយ​បច្ចេកវិទ្យា​5G ឈានមុខ​គេ រួម​មាន Router WiFi OPPO 5G CPE T1, កាស​ឥត​ខ្សែ Enco Free, cloud gaming devices, វ៉ែនតា AR, ស្មា​ត​ហ្វូ​ន​កាមេរ៉ា​បង្កប់​ក្រោម​អេ​ក្រង់ -​ល​-​។

ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​សាជីវកម្ម និង​ធ្វើការ​ជាមួយ​ដៃគូ ដើម្បី​ទទួល​បាន​ជោគជ័យ​រួម​គ្នា

អស់​រយៈពេល​ជាង​មួយ​ទស្ស​វត្ស​មកនេះ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច គឺជា​ជំហរ​គោលដៅ​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន OPPO​។ សព្វ​ថ្ងៃនេះ OPPO បាន​ក្លាយជា​ម៉ាក​ដែល​ទទួល​បានការ​ទុកចិត្ត​ពី​សំណាក់ អ្នក​ប្រើប្រាស់​នៅ​ក្នុង​តំបន់ ជាង​100 លាន​នាក់​។ ការ​កសាង​ភាព​ជា​អ្នកដឹក​នាំ​ដ៏​រឹង​ម៉ាំ, ក្រុម​អ្នកជំនាញ​, បណ្តាញ​ដៃគូ​សហការ​ជិត​ស្និទ្ធ ក៏​ដូច​ជា ផលិតផល​និង​សេវាកម្ម​ល្អ​ជាងគេ បាន​ជម្រុញ​ឲ្យ OPPO ក្លាយទៅជា​ម៉ាក​ទូរស័ព្ទ​ឈានមុខ​គេ ប្រចាំ​តំបន់ អាស៊ី​ប៉ា​ស៊ី​ហ្វិច។

ការ​លេច​ចេញ​នូវ​បច្ចេកវិទ្យា​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ចល័ត​ជំនាន់​ក្រោយ បង្កើត​ឧបសគ្គ​ថ្មី សម្រាប់​​ក្រុមហ៊ុន ក្នុង​ការ​ពុះពារ និង​ចាប់​យក​ឱកាស​អភិវឌ្ឍន៍​ធនធាន​។ ផ្អែក​លើ «​ផ្នត់គំនិត​ជាស​កល​, សកម្មភាព​ជា​មូលដ្ឋាន​» ក្រុមហ៊ុន OPPO ប្តេជ្ញា​រៀបចំ​ធនធាន​សកល​ដ៏​ល្អ​បំផុត ដើម្បី​ជា​កម្លាំង​ច​លករ ក្នុង​ការ​អភិវឌ្ឍន៍​ទីផ្សារ​ក្នុងស្រុក និង​ធ្វើ​វិស្វកម្ម​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​អាជីវកម្ម​សកល ដើម្បី​វិ​វត្ត​ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សិក្សា​ស្រាវជ្រាវ​ឈានមុខ R&D ។

រយៈពេល​៣​ឆ្នាំ​ខាង​មុខ OPPO នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន ៧​កោដិ​ដុល្លារ​អា​មេ​រិ​ក លើ​មជ្ឈ​មណ្ឌល​សិក្សា​ស្រាវជ្រាវ R&D ក៏​ដូច​ជា​បន្ត​អភិវឌ្ឍន៍ បច្ចេកវិទ្យា​ឈានមុខ​គេ រួម​មាន​បច្ចេកវិទ្យា 5G, 6G, AI, AR, តំបន់​ផ្ទុក​ទិន្នន័យ​ធំ​ៗ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្នូល​ទាំង Hardware និង Software ដើម្បី​ស្វែងរក​លទ្ធភាព ច្នៃ​បង្កើត​ថ្មី​សម្រាប់​យុគសម័យ​ទំនាក់ទំនង​ឆ្លាត​វៃ​ឥត​ដែន​កំណត់​។

លោក Alen Wu អនុប្រធាន និង​ជា​ប្រធាន​ផ្នែក​លក់ Global OPPO បាន​អត្ថាធិប្បាយ​ថា «OPPO មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ​ទេ​។ តាម​ពិត​ស្មា​ត​ហ្វូ​ន​គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់ OPPO ក្នុង​ការ​ផ្តល់​នូវ​ផល និង សេវាកម្ម​បច្ចេកវិទ្យា​ចម្រុះ​តែ​ប៉ុណ្ណោះ​។
ក្រុមហ៊ុន OPPO នឹង​បន្ត​ពង្រឹងសមត្ថភាព​ផ្នែក Hardware, Software, សេវាកម្ម ក៏​ដូច​ជា​ការ​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​វិស័យ IoT ។ ក្រឡេក​មើលទៅ​អនាគត យើង​នឹង​ធ្វើការ​ជាមួយ​អតិថិជន​និង​ដៃគូ​របស់​យើង​ជាស​កល​ដើម្បី​បើកឱកាស​កាន់តែ​ច្រើន​»​។

លោក Alen Wu

ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់ សម្ព័ន្ធ OPPO ជាស​កល ក្រុមហ៊ុន OPPO នឹង​ធ្វើ​សម​ទាន​បត់បែន ក្នុង​ការ​បើក​ដំណើរការ មជ្ឈមណ្ឌល Hub Center ប្រចាំ​តំបន់ អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច ដ៏​ធំ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ប្រតិបត្តិការ​ជា​ស៊េរី ដូច​ជា ការ​ជ្រើសរើស​បុគ្គលិក​ក្នុង​តំបន់​, ការ​កសាង​បណ្តាញ​, សេវាកម្ម​បម្រើ​អតិថិជន​, កំណែទម្រង់​ផលិតផល​, ការ​សហការ​ជាមួយ​ម៉ាក​នានា ក៏​ដូច​ជា​ការ​ធ្វើ​ទីផ្សារ​។

លោក Jimmy Yi ប្រធាន​ក្រុមហ៊ុន OPPO ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច បាន​មាន​ប្រសាសន៍​ថា​« សេចក្តី​ប៉ងប្រាថ្នា​របស់ OPPO គឺ​ក្លាយជា​ម៉ាក​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ជា​ជាង «​ម៉ាក​ដែល​មាន​ចំណែក​ទីផ្សារ​ឈានមុខ​គេ​»​។ ដូច្នេះ​យើង​បាន​កំពុង​វិវត្តន៍​ខ្លួន លើស​ពី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន រួច​ទៅ​ហើយ តាម​រយៈ​ការ​កំណត់​ទិស​ដៅ ពង្រីក​អាជីវកម្ម បន្ទាប់​លើ​ការ​ផលិត​ឧបករណ៍​ប្​រើប្រាស់​ឆ្លាត​វៃ​សម្រាប់​មនុស្ស និង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​គេហដ្ឋាន​ជាមួយនឹង​មាតិកា​ឆ្លាត​វៃ ក៏​ដូច​ជា​សេវាកម្ម​អ៊ី​ន​ធើ​រ​ណែ​ត​ទូរស័ព្ទ​។

ការ​បង្កើត​នូវ មជ្ឈមណ្ឌល Hub Center នេះ​ឡើង គឺ​ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ និង​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ទីផ្សារ​តាម​តំបន់​នានា​។ យើង​នឹង​ធ្វើការ​ទំនង​ទំនាក់​ដៃគូ​សហការ​របស់​យើង​ផង​ដែរ សម្រាប់​ឈូង​ចាប់​យក​ឱកាស និង​បង្កើត​នូវ​គុណ​តម្លៃបន្ថែម​ទៀត​។ ជា​ចុង​ក្រោយ យើង​ក៏​នឹង​ភ្ជាប់​អ្នក​ប្រើប្រាស់​របស់​យើង ទៅ​នឹង​ឧបករណ៍​វៃឆ្លាត​យ៉ាងច្រើន ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​នៃ​កា​រត​ភ្ជាប់​ឆ្លាត​វៃ​»​។

លោក Jimmy Yi

ការ​ដឹកនាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ឆ្ពោះទៅ​រក​បច្ចេកវិទ្យា 5G និង ប្រព័ន្ធ​អេកូឡូស៊ី បណ្តាញ​ទំនាក់ទំនង​ឆ្លាត​វៃ​ថ្មី

OPPO ជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ ដែល​បាន​បោះ​ជំ​ហា​ត្រួសត្រាយ ផ្នែក​បច្ចេកវិទ្យា 5G ហើយ​បាន​បង្កើត​ក្រុម​ជំនាញ​ផ្នែក​ទូរគមនាគមន៍​ស្តង់ដា​នៅ​ក្នុង​ឆ្នាំ 2015 និង បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប៉ាតង់​ស្តង់ដា បច្ចេកវិទ្យា 5G សម្រាប់​ប្រទេស​ជាង 20 ទូ​ទាំង​ពិភពលោក ហើយ​ក្នុង​នោះ​សហគ្រាស​ធំ​ៗ​ចំនួន 25000 ត្រូវ​បាន​ទទួល​ការ​អនុម័ត​ពី​ការ​ស្នើ​សុំ​ប័ណ្ណ​ប៉ាតង់​។ ជាមួយនឹង ដំណើរការ​ពាណិជ្ជកម្ម 5G កាលពី​ខែឧសភា ឆ្នាំ​2019 ក្រុមហ៊ុន OPPO បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​របស់​ប្រទេស​ស្វី​ស ក្នុង​ការ​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ OPPO Reno 5G លើ​ទីផ្សារ​ប្រទេស​ស្វី​ស​, ចក្រភព​អង់គ្លេស​, អូស្ត្រាលី​, និង អ៊ី​តា​លី​។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ GfK បង្ហាញ​ថា តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច សម្រេច​បាន 50% នៃ​ការ​លក់​ស្មា​ត​ហ្វូ​ន​ទូ​ទាំង​ពិភពលោក​នៅ​ឆ្នាំ​2019 ហើយនឹង​បន្ត​រក្សា​សន្ទុះ​កំណើន​ដោយសារ​ការ​និយម​គាំទ្រ​។ សម្រាប់​យុគសម័យ 5G ខាង​មុខ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​លក់​បាន 170 លាន​គ្រឿង​នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទូ​ទាំង​ពិភពលោក​។ នៅ​ពេល​ពាណិជ្ជកម្ម 5G រីក​សុះសាយ ក្នុង​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច នា​ឆ្នាំ​2020 នឹង​បង្កើត​ឱកាស​អភិវឌ្ឍន៍​ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​តំបន់​មួយ​នេះ​។ លើស​ពី​នេះ​ទៀត អត្រាកំណើន​នៃ​ទីផ្សារ​ទំនិញ​បច្ចេកវិទ្យា (​រាប់​បញ្ចូល​ទាំង IoT -​ល​-) នឹង​ជម្រុញ​ឲ្យ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ក្លាយជា​តំបន់​ឈានមុខ​លំដាប់​ពិភព​លោ​ក្នុង​ឆ្នាំ 2020 ដល់​ទៅ​ជាង 5% ឯណោះ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ សម្ព័ន្ធ​ដៃគូ «​គម្រោង OPPO 5G» នឹង​បន្ត​សហការ​ជាមួយនឹង ដៃគូ​ថ្មី​ចំនួន 15 បន្ថែម​ទៀត នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។ ថ្ងៃ​អនាគត មជ្ឈមណ្ឌល APAC Hub Center ដ៏​ធំ​របស់​ក្រុមហ៊ុន OPPO នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ដៃគូ​សហការ​តាំ​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់លើ ជា​ចង្វាក់​ផលិតកម្ម ដើ​ម្ប​បង្កើត​នូវ​ផលិតផល 5G ដល់​អ្នក​ប្រើប្រាស់​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។

លោក Henry Tang ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ 5G បាន​និយាយ​ថា​៖ «​ជាមួយនឹង​ភាព​ចាស់ទុំ​នៃ​បច្ចេកវិទ្យា 5G និង កំណែទម្រង់​ទិន្នន័យ​ធំ​ៗ, កុំព្យូទ័រ​, សមត្ថភាព AI, យើង​នឹង​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍន៍ ដែល​ដឹកនាំ​ឆ្ពោះទៅ​កាន់ការ​ក្តោប​ក្តាប់​ផលិតផល នឹង​សេវាកម្ម​ឈានមុខ​គេ​។ យុគសម័យ 5G ឆ្នាំ 2020 ខាង​មុខ​នេះ OPPO នឹង​ពង្រឹង​ជំហាន​ផលិត​សម្ភាៈ ប​ច្ចក​វិទ្យា 5G ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ប្រសើរ​ជាង​មុន​ដល់​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​»​។

លោក Henry Tang

លោក Jim Tran នាយករង​ជាន់ខ្ពស់ និង​ជា​អ្នកគ្រប់គ្រង ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​សម្រាប់​ក្រុមហ៊ុនទូរស័ព្ទ បាន​និយាយ​ថា «​ថ្នាក់ដឹកនាំ​របស់​យើង សុទ្ធតែ​មានបទពិសោធន៍​ជាមួយនឹង​បច្ចេកវិទ្យា 5G ហើយ OPPO ជឿជាក់​ថា នឹង​អាច​នាំមុខ​ក្នុង​ផលិតផល 5G​។ ជាមួយ​ក្រុមហ៊ុន OPPO យើង​នឹង​សហការ​យូរអង្វែង និង​មាន​ឆន្ទៈ​ច្នៃប្រឌិត​បង្កើត​ថ្មី​ដូច​គ្នា​។ ឆ្នាំ 2020 យើង​នឹង​ផ្គតផ្គង់ OPPO ជាមួយនឹង​ផលិតផល​សម្រេច​ចុង​ក្រោយ​សម្រាប់​ទូរស័ព្ទ និង​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​យុគសម័យ 5G»​។

ក្រុមហ៊ុន​បន្ទះ​ឈី​ប Qualcomm បាន​ចាប់​ជា​ដៃគូ​ជាមួយ ក្រុមហ៊ុន OPPO ក្នុង​ការ​បំពាក់​បន្ទះ​ឈី​ប Snapdragon 865 លើ​ស្មា​ត​ហ្វូ​ន​កំពូល​របស់ OPPO សម្រាប់​ឆ្នាំ 2020​។ ដើម្បី​ទ្រទ្រង់​បច្ចេកវិទ្យា 5G ក្នុង​តំបន់​បាន​មុនគេ ក្រុមហ៊ុន Qualcomm ក៏​បាន​កំពុង​បំពាក់​បន្ទះ​ឈី​ប Snapdragon X55 5G Modem លើ Router OPPO 5G CPE T1 ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​កម្មវិធី​នេះ​។

លោក Jim Tran

ឆ្លើយ​តប​នឹង​ពាណិជ្ជកម្ម​អន្តរជាតិ​បច្ចេកវិទ្យា 5G និង​គម្រោង​អភិវឌ្ឍន៍​បច្ចេកវិទ្យា AI ក្រុមហ៊ុន OPPO ជឿជាក់​ថា «​បណ្តាញ​ទំនាក់ទំនង​ដ៏​ឆ្លាត​វៃ​» ជំនួស IoT នឹង​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ស្រឡាង​ដល់​អ្នក​ប្រើប្រាស់​។ ចុងបញ្ចប់ លោក Bobee Liu នាយករង និង​នាយក​នៃ ឧបករណ៍​ចល័ត​ឆ្លាត​វៃ និយាយ​ថា «​សព្វ​ថ្ងៃនេះ IoT, បច្ចេកវិទ្យា 5G, Cloud, និង​បច្ចេកវិទ្យា AI កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ឧបករណ៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​មនុស្សជាតិ​។ យើង​មាន​គោលដៅ​បង្កើត​មនុស្ស​យន្ត​, ឧបករណ៍​ចំរុះ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ទាំង​នៅ​ក្នុងផ្ទះ ការិយាល័យ និង​មធ្យោ​បាយ​ធ្វើ​ដំណើរ ដោយ​ផ្អែក​លើ​មូលដ្ឋាន ទំនាក់ទំនង និង​បទ​ពិសោធន៍​ផលិតផល​ជា​ចម្បង​។ យើង​នឹង​បន្ត​ពង្រីក​សមត្ថភាព​បណ្តាញ​ទំនាក់ទំនង​, ការ​កសាង​នូវ​សេវា​ទំនាក់ទំនង ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​អស្ចារ្យ​ដល់​អ្នក​ប្រើប្រាស់​»​។

លោក Bobee Liu

លោក Morten Bangsgaard នាយក​នៃ​មន្ត្រី​ព័ត៌មានវិទ្យា Maxis បាន​និយាយ​ថា ក្នុង​នាម​ជា​ក្រុមហ៊ុន ស្រាវជ្រាវ ប្រព័ន្ធ អេកូឡូស៊ី បណ្តាញ​ទំនាក់ទំនង​ឆ្លាត​វៃ​ចុង​ក្រោយ OPPO និង Maxis បាន​សហការ​គ្នា​ដាក់​ដំណើរការ​នូវ​បណ្តាញ 5G សម្រាប់​កម្មវិធី​នេះ​ទាំងមូល ទុកជា​បទ​ពិសោធន៍​។

លោក​បន្ថែម​ថា «Maxis ពិតជា​មាន​មោទនភាព​សម្រាប់​ការ​ផ្គត់ផ្គង់​សេវាកម្ម​បណ្តាញ​បច្ចេក​វិទ្យា 5G នៅ​ក្នុង​កម្មវិធី​សម្ពោធន៍​យុទ្ធសាស្ត្រ​ក្រុមហ៊ុន OPPO ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចនេះ​។ វា​ជា​ការ​បង្ហាញ​នូវ​ភាព​នាំមុខ​គេ​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ 5G​។ នៅ Maxis យើង​បាន​ដំណើរការ បណ្តាញ​បច្ចេកវិទ្យា 5G សម្រាប់​ទំនាក់ទំនង​ដ៏​ឆ្លាត​វៃ​នា​ថ្ងៃ​អនាគត​។ ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដែល​ទ្រទ្រង់​បច្ចេកវិទ្យា 5G អាច​ដោ​ន​ឡូត វី​ដេ​អូ​, AR ជំនាន់​ចុង​ក្រោយ​, និង VR ក្នុង​ល្បឿន​លឿន​បំផុត​។ យើង​ពិតជា​រំភើប​ខ្លាំង​ណាស់ នៅ​ពេល​ដែល​បច្ចេកវិទ្យា 5G គឺជា​សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ប្រើប្រាស់ និង​ពាណិជ្ជកម្ម​»​។

OPPO 5G CPE T1 នៅ​ក្នុង​ព្រឹត្តិការណ៍ OPPO អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច
លោក Bobee Liu
កាស​ឥត​ខ្សែ OPPO Enco Free true wireless headphone
OPPO និង ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ម៉ា​ឡេស៊ី Maxis រួម​គ្នា​ដំណើរការ បណ្តាញ​បច្ចេកវិទ្យា​ 5G នៅ​ក្នុង​ព្រឹត្តិការណ៍ OPPO អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច

អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច គឺជា​តំបន់​ដែល​មាន​សក្តានុពល​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក ដែល​ត្រូវ​បាន​រំពឹង​ទុក​សម្រាប់​ឱកាស​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G និង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​បណ្តាញ​ទំនាក់​ទំនង​ឆ្លាត​វៃ​។ ក្រុមហ៊ុន OPPO នឹង​បន្ត​សិក្សា​ស្រាវជ្រាវ​, អភិវឌ្ឍន៍ និង​បង្កើត​នូវ​ស្នូល​បច្ចេក​វិទ្យា​ថ្មី​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ