ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកលវិទ្យាល័យ​អាស៊ាន (AUN) ប្រគល់​​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណ​ភាព​អប់រំ​វិទ្យាស្ថាន​ខេ​ម​អេ​ដ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល គឺជា​វិទ្យាស្ថាន​ឧត្តម​សិក្សា​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បានការ​ទទួលស្គាល់​ជា​អន្តរជាតិ ពី​ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (ASEAN University Network Quality…

រាជធានី​ភ្នំពេញ ៖ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល គឺជា​វិទ្យាស្ថាន​ឧត្តម​សិក្សា​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បានការ​ទទួលស្គាល់​ជា​អន្តរជាតិ ពី​ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (ASEAN University Network Quality Assurance) លើ​កម្មវិធី​សិក្សា​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​។

នេះ​ជា​ការ​លើក​របស់​លោក ឆូ​ល​ទី​ស ឌី​រ៉ា​ធិ​ទិ ដែល​ជានា​យក​ប្រតិបត្តិ នៃ​ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (Asean University Network Quality Assurance) ក្នុង​ពិធី​ប្រគល់ វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​អប់រំ លើ​កម្មវិធី​សិក្សា​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ ពី​ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (Asean University Network Quality Assurance)​ក្រោម​អធិបតីភាព​របស់​លោក​យក់ ង៉ុ​យ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង មានការ​អញ្ជើញ​ចូលរួម​ពី លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ លោក ឆូ​ល​ទី​ស ឌី​រ៉ា​ធិ​ទិ នាយក​ប្រតិបត្តិ នៃ​ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (Asean University Network Quality Assurance) ភ្ញៀវ​ជាតិ និង​អន្តរជាតិ សាស្ត្រាចារ្យ និង​សិស្ស​និស្សិត ប្រមាណ ២៥០​នាក់​។

លោក ឆូ​ល​ទី​ស ឌី​រ៉ា​ធិ​ទិ បាន​ថ្លែង​ទៀត​ថា ៖ AUN-QA គឺជា​ស្ថាប័ន​ធានា​គុណភាព​អប់រំ នៃ​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន ដែល​ត្រូវ​បាន​ទទួលស្គាល់ ជា​សមាគម​ឧត្តម​សិក្សា ដ៏​មាន​កិត្យានុភាព​ក្នុង​តំបន់​អាស៊ាន ក្នុង​នោះ​រួម​មាន សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី​, សាកលវិទ្យាល័យ​ម៉ា​ឡា​យ៉ា នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​, សាកលវិទ្យាល័យ​ដឺ​ឡា​សាល នៃ​ប្រទេស​ហ្វី​លី​ពី​ន និង​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន នៃ​ព្រះរាជាណាចក្រ​ថៃ​។

ការ​ទទួលស្គាល់​នេះ នឹង​ធ្វើ​អោយ​សិស្ស​និស្សិត​កម្ពុជា ដែល​បញ្ជ​ប់​ការ​សិក្សា​ផ្នែក​គណនេយ្យ នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល មានឱកាស​បម្រើ​រការ​ក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ដូច​ជា​ប្រទេស​សិង្ហ​បុរី ជាដើម​។ លើស​ពី​នោះ​ទៅ​ទៀត ការ​ទទួលស្គាល់​ក៏​ជួយ​សម្រួល​ដល់ និស្សិត​ដែល​មាន​បំណង​ផ្ទេរ​ការ​សិក្សា ឬ​បន្ត​ការ​សិក្សា​ថ្នាក់ក្រោយឧត្តម​សិក្សា​នៅ​មហា​វិទ្យា​ក្រៅប្រទេស​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​យក់ ង៉ុ​យ រដ្ឋលេខាធិកា​ក្រសួង​អប់រំ យុវជន និង​កីឡា​, បាន​ថ្លែង​ថា ភាព​ជោគជ័យ​របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ ចំពោះ​ការ​ទទួល​បានការ​ទទួលស្គាល់​គុណភាព ពី​សំណាក់​ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (AUN) គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ដែល​កំពុង​តែ​បន្ត​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ នៅ​វិទ្យាស្ថាន​នេះ ដោយ​អាច​ទទួល​បាន​នូវ​ការ​អប់រំ ស្តង់ដា​ជាតិ និង​អន្តរជាតិ​។

បន្ថែម​ពី​នោះ​លោក ក៏​បាន​ជម្រុញ​លើ​ទឹកចិត្ត​ដល់​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា អោយ​បន្ថែម​ការ​សហប្រតិបត្តិការ​ជាមួយនឹង​ស្ថាន​ប័ន​រដ្ឋ ក៏​ដូច​ជា​ឯកជន អោយ​បាន​ច្រើន ដើម្បី​អភិវឌ្ឍ​កម្មវិធី​សិក្សា​របស់​ខ្លួន​អោយ​កាន់តែ​ប្រសើរ​ឡើង ឆ្ពោះទៅ​កាន់ការ​ទទួលស្គាល់​គុណភាព​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដូច​ជា ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន (AUN-QA) ជាដើម​។

លោក ខេ​ស៊ី បា​ណេ​ត បាន​បញ្ជាក់​ថា វិទ្យាស្ថាន​ខេ​ម​អេ​ដ គឺជា​វិទ្យាស្ថាន​តែ​មួយ​គត់​ដែល​ទទួល​បានការ​ទទួលស្គាល់​ពី​សមាគម​គណនេយ្យករ​ជំនាញ​អន្តរជាតិ ACCA ដែល​មាន ទីតាំង​នៅ​ក្នុង​ចក្រភព​អង់គ្លេស លើ​ផ្នែក​គុណភាព​នៃ​ការ​អប់រំ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវន​កម្ម ជំនាញ​។ លើស​ពី​នេះ​ទៅ​ទៀត ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ របស់​វិទ្យាស្ថាន ក៏​ទទួល​បានការ​ទទួលស្គាល់​គុណភាព​ពី​សំណាក់​ស្ថាប័ន​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ CFA ដែល​មា​នទី​តាំងនៅ សហរដ្ឋអាមេរិក ផង​ដែរ​។

ហើ​យ‍​ពេល​នេះ​កម្មវិធី​ដដែល​នេះ ក៏​ទទួល​បានការ​ស្គាល់​ថ្មី​មួយទៀត ពី​ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន​(AUN) ដែល​មា​នទី​តាំងនៅ ទីក្រុង​បាងកក ប្រទេស​ព្រះរាជាណាចក្រ​ថៃ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​ឈាន​ទៅ​ដល់ ការ​ទទួល​បានការ​ទទួលស្គាល់​គុណភាព​ពី​សំណាក់​ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន វិទ្យាស្ថាន​ខេ​ម​អេ​ដ ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ​ជា​ច្រើន​ដំណាក់កាល ទៅ​លើ​គុណភាព​កម្មវិធី​សិក្សា ក៏​ដូច​ជា​គុណភាព​បង្រៀន ធៀប​ជាមួយនឹង លក្ខខណ្ឌ​ស្តង់ដារ​គុណភាព​អប់រំ របស់​ស្ថាប័ន​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន​(AUN-QA)​។ ភាព​ជោគជ័យ​នេះ ក៏​មានការ​ចូលរួម ពី​កត្តា ៣​សំខាន់​ផង​ដែរ រួម​មាន​៖ ស្ថាន​ប័ន​ឯកជន​, ស្ថាប័នរដ្ឋ និង​វិទ្យាស្ថាន​ខេ​ម​អេ​ដ ផ្ទាល់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ