ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ឆ្នើម​មក​ពី​ខេត្តបាត់ដំបង រំភើប​ស្រក់​​ទឹកភ្នែក ពេល​ឮឈ្មោះ​ទទួល​រថយន្ត​តម្លៃ​ជាង ៥​ម៉ឺន​ដុល្លារ ពី NNP

4 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកជំនួញ​មក​ពី​ខេត្តបាត់ដំបង គឺ​អ្នកស្រី ហួម ធីតា បាន​រំភើបចិត្ត​ស្រក់​ទឹកភ្នែក បន្ទាប់​ពី​ឮឈ្មោះ​ទទួល​បាន​រង្វាន់​រថយន្ត​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង…

អ្នកជំនួញ​មក​ពី​ខេត្តបាត់ដំបង គឺ​អ្នកស្រី ហួម ធីតា បាន​រំភើបចិត្ត​ស្រក់​ទឹកភ្នែក បន្ទាប់​ពី​ឮឈ្មោះ​ទទួល​បាន​រង្វាន់​រថយន្ត​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី ក្នុង​នាម​ជា​អ្នកលក់​ឆ្នើម ដឹកនាំ​បាន​ល្អ និង​មាន​យុទ្ធសាស្ត្រ​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ​។

កម្មវិធី​ប្រគល់​រថយន្ត​នេះ ធ្វើ​ឡើង​នៅ The Premier Center Sen Sok កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​។ កម្មវិធី​នេះ មានការ​ចូលរួម​ជា​គណៈអធិបតី ពី​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល ព្រមទាំង​ម្ចាស់​ដេប៉ូ តំណាង​ចែកចាយ​នៃ​ផលិតផល NNP ប្រមាណ​ជាង ៣​ពាន់​នាក់​។

បើ​តាម​លោកស្រី ទ្រី ដា​ណា ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​បញ្ជាក់​ថា ការ​រៀបចំ​ប្រគល់​ពានរង្វាន់ ព្រមទាំង​ផ្ដល់​ជូន​ជា​កាដូ​រថយន្ត ម៉ូតូ ទូរស័ព្ទ ជា​ច្រើន​នេះ គឺ​ក្នុង​គោលបំណង​លើកទឹកចិត្ត​ឱ្យ​នារី​ទាំងអស់ ចេះ​ចាប់ផ្ដើម​រកស៊ី​ដោយ​ខ្លួនឯង ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​។

ចំពោះ​រថយន្ត Ford Ranger Wildtrak ឆ្នាំ ២០២០ ដែល​មាន​តម្លៃ​ជាង ៥​ម៉ឺន​ដុល្លារ ផ្ដល់​ជូន​ទៅ​កាន់​អ្នកស្រី ហួម ធីតា គឺ​មិន​មានការ​ចាប់ឆ្នោត​អ្វី​ឡើយ ប៉ុន្តែ​ឆ្លងកាត់​ការ​វាយតម្លៃ​យ៉ាង​សុក្រឹត​បំផុត​។ ក្នុង​នោះ​ដែរ ចំណុច​សំខាន់​ដែល​ត្រូវ​វាយតម្លៃ​រួម​មាន ការ​កុម្ម៉ង់​ទិញ​ប្រចាំខែ​ចាប់​ពី​ខែសីហា​មក យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ ការ​ដឹកនាំ​ក្រុម និង​ការ​បូស​ផេ​ក​ប្រចាំខែ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ