ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​លេង​១​ក្បាច់​នាំ​ជ្រូក​ជិត​១​ពាន់​ក្បាល​ឆ្លង​ដែន​ទៅ​យួន​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​មន្ត្រី​សូ​ម្បី​ម្នាក់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ជិត​១​ពាន់​ក្បាល​តាម​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភ្លឺ​ប្រឡាយ​ផា ស្ថិត​នៅ​ភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៌ ដោយ​គ្មាន​មន្ត្រី​ត្រួតពិនិត្យ​ហើយ​អ្វី​ដែល​ខុស​ប្រក្រតី​នោះ​ឈ្មួញ​កាន់​ច្បាប់​ដឹក​ជ្រូក​ពី​ប្រទេស​ថៃ​ឆ្លងកាត់ និង​ចេញ​តាម​ច្រក​ទ្វេភាគី​ស្វាយ​អា​ង៉ោង ឃុំ​ចាម ស្រុក​កំពង់ត្របែក…

ខេត្តស្វាយរៀង ៖ ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ជិត​១​ពាន់​ក្បាល​តាម​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភ្លឺ​ប្រឡាយ​ផា ស្ថិត​នៅ​ភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៌ ដោយ​គ្មាន​មន្ត្រី​ត្រួតពិនិត្យ​ហើយ​អ្វី​ដែល​ខុស​ប្រក្រតី​នោះ​ឈ្មួញ​កាន់​ច្បាប់​ដឹក​ជ្រូក​ពី​ប្រទេស​ថៃ​ឆ្លងកាត់ និង​ចេញ​តាម​ច្រក​ទ្វេភាគី​ស្វាយ​អា​ង៉ោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង សង្ស័យ​ឈ្មួញ​គេច​កាត់​ស្តុក​ពី​មន្ត្រី​ពេទ្យសត្វ​ទើប​លួច​ចេញ​តាម​ច្រករបៀង​នៅ​ខេត្តស្វាយរៀង​វិញ ។

ករណី​ឈ្មួញ​ដឹក​ជ្រូក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ប្រើ​រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​ប្រមាណ​៣០០​ក្បាល ហើយ​នៅ​ល្ងាច​ម៉ោង​៣​និង​៥​នាទី​រសៀល​មាន​រថយន្ត​១​គ្រឿង​ទៀត​ដឹក​ជ្រូក​ប្រមាណ​២៥០​ក្បាល និង​វេលា​ម៉ោង​៥​និ​១០​នាទី​ល្ងាច​មាន​រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​ប្រមាណ​២៥០​ក្បាល​បន្ថែម​ទៀត​បាន​ទម្លាក់​ពីលើ​រថយន្ត​ផ្ទេរ​សាង​ដាក់​ត្រាក់ទ័រ​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ក្រោម​ការ​គ្រប់គ្រង​របស់​ច្រករបៀង​សំ​យ៉ោ​ង ។

សម្តេច​ក្រឡាម​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​រួច​មក​ហើយ​ថា មិន​អនុញ្ញាតិ​ឱ្យ​នាំ​នូវ​ផលិតផល​សត្វ និង​ផលិតផល​ដែល​មាន​ដើម​កំណើត​ពី​សត្វ​ចេញចូល​តាម​ច្រករបៀង​ទេ​ទូ​ទាំង​ប្រទេស​ក៏​ប៉ុន្តែ​ឈ្មួញ​បាន​ឃប់ឃិត​ជាមួយ​សមត្ថកិច្ច​ការពារ​ព្រំដែន​លួច​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ដោយ​គ្មាន​មន្ត្រី​ពេទ្យសត្វ​ត្រួតពិនិត្យ​ឡើយ ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជ្រូក​ជិត​១​ពាន់​ក្បាល​នេះ​ជា​របស់​ក្រុមហ៊ុន​«​អង្គរ សុខ សា​រិ​ទ្ធ មាន​ជ័យ​» នាំ​ចូល​ពី​ប្រទេស​ថៃ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វេភាគី​ស្វាយ​អា​ង៉ោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​មួយ​រួប ហើយ​សមត្ថកិច្ច​សង្ស័យ​ថា ក្រុ​ហ៊ុន​នេះ​មិន​ចេញ​តាម​ច្រក​ស្វាយ​អា​ង៉ោង​គឺ​សង្ស័យ​មានការ​ឃប់ឃិត​ជាមួយ​មន្ត្រី​ច្រករបៀង​គេចវេស​ក្នុង​ការ​បង់ពន្ធ​នាំ​ចេញ និង​គេច​ពី​មន្ត្រី​ពេទ្យសត្វ​ពិនិត្យ​ឯកសារ​កាត់​ស្តុក ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​ថា បញ្ហា​ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ឆ្លងកាត់​ហើយ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​គឺ​ត្រូវ​តែ​ឆ្លងកាត់​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ត្រួតពិនិត្យ​ឯកសារ និង​ចំនួន​ជ្រូក​ដើម្បី​កាត់​ស្តុក ។ ហើយ​បើ​មាន​ករណី​ឈ្មួញ​នាំ​ជ្រូក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​មែន​លោក​នឹង​ឱ្យ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ចុះ​ទៅ​ត្រួតពិនិត្យ​តាម​នីតិវិធី ។

លោក វាសនា តំណាង​ក្រុមហ៊ុន​«​អង្គរ សុខ សា​រិ​ទ្ធ មាន​ជ័យ​»​បាន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ថា​ដោយ​ក្រុមហ៊ុន​វៀតណាម​នៅ​ច្រក​ស្វាយ​អា​ង៉ោង​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ជ្រូក​ចូល​ទៅ​វៀតណាម​ទើប​ខាង​វៀតណាម​សំណូមពរ​សុំ​សាង​ជ្រូក​នៅ​ខេត្តស្វាយរៀង​វិញ ។ ម្យ៉ាង​ពេល​ល្ងាច​ដល់​យប់​ខាង​លោក​មិន​បាន​ទំនាក់ទំនង​មន្ត្រី​ពេទ្យសត្វ​ដោយ​ផ្អែក​ថា ជ្រូក​ទាំងនេះ​ដឹក​មក​ពី​ប្រទេស​ថៃ​គ្រាន់តែ​ឆ្លងកាត់​មិន​ចាំបាច់​កាត់​ស្តុក​ទេ ។

ចំណែក​លោក ឈិ​ន សៅ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​មន្ទី​កសិកម្ម​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ដោយ​យប់​មិន​ស្គាល់​ភូមិសាស្ត្រ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទម្រាំ​ទៅ​ដល់​កន្លែង​ឈ្មួញ​សាង​ជ្រូក​នោះ​គឺ​ឈ្មួញ​បាន​ដឹក​ជ្រូក​ចូល​ទៅ​ប្រទេស​វៀតណាម​អស់ហើយ​ដូច្នេះ​លោក​មិន​បាន​ត្រួតពិនិត្យ​សត្វ​ជ្រូក​ទាំងនោះ​ទេ ។ ចំពោះ​មន្ត្រី​នគ​បាល និង​មន្ត្រី​យោធា​វរៈ​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោ​ង​ក៏​មិន​អាច​រក​ការ​បំភ្លឺ​បាន​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ