ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដាក់​ឲ្យ​ប្រើប្រាស់​នាវា​ផ្ទុក​យន្តហោះ​ទី​២ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ជា​និមិត្តរូប​ថ្មី​នៃ​ការ​បង្កើន​កម្លាំងយោធា​របស់​ខ្លួន ប្រទេស​ចិន​កាលពី​ថៃ្ង​ទី​១៧ ខែ​​ធ្នូ ឆ្នាំ​២០១៩ ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ខ្លួន ដែល​នាវា​នេះ​កសាង​ឡើង​១០០% ​ដោយ​ចិន​ខ្លួនឯង ខណៈ​មានការ​ប្រកួតប្រជែង​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​នៅ​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។…

ប្រទេស​ចិន ៖ ជា​និមិត្តរូប​ថ្មី​នៃ​ការ​បង្កើន​កម្លាំងយោធា​របស់​ខ្លួន ប្រទេស​ចិន​កាលពី​ថៃ្ង​ទី​១៧ ខែ​​ធ្នូ ឆ្នាំ​២០១៩ ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ខ្លួន ដែល​នាវា​នេះ​កសាង​ឡើង​១០០% ​ដោយ​ចិន​ខ្លួនឯង ខណៈ​មានការ​ប្រកួតប្រជែង​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​នៅ​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។

នាវា​ផ្ទុក​យន្តហោះ​ថ្មី​នេះ​ ដែល​ដាក់​ឈ្មោះ​ថា ​SHANDONG ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កងកម្លាំង​នាវាចរណ៍​ចិន ក្នុង​ពិធី​មួយ​នៅ​ឯ​មូលដ្ឋាន​នាវាចរណ៍​នៃ​កោះ​ហៃ​ណា​ន់ ដោយ​មាន​វត្តមាន​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី​ជី​ន​ពីង​។ ក្រោម​កម្ដៅថ្ងៃ​ក្ដៅហែង សមាជិក​ប្រមាណ​ជា​៥០០០​នាក់​នៃ​កង​ម៉ា​រី​ន​ដែល​មាន​ឯកសណ្ឋាន​ពណ៌​ស និង​បណ្ដា​កម្មករ​ដែល​ចូលរួម​ក្នុង​ការ​កសាង​នាវា​នេះ បាន​ច្រៀង​បទ​គោរព​ទង់ជាតិ​ចិន​។

ប្រធានាធិបតី​បាន​ថតរូប​អនុស្សាវរីយ ជាមួយ​កង​យោធា​និង​បណ្ដាជន​ស៊ី​វិល ដែល​មាន​វត្ត​មាននៅ​ឯកំ​ពង់​ផែ​នៃ​ទីក្រុង​សាន​យ៉ា ដោយ​លោក​អំពាវនាវ​ឲ្យ​ពួក​គេ​ចូលរួម​ចំណែក​ថ្មី​ៗ ក្នុង​កិច្ច​ការពារ​បក្ស​កុំ​មុ​យ​នី​ស្ត​និង​ប្រជាជន​ចិន​។

ចិន​មក​ទល់​ពេល​នេះ​មាន​នាវា​ផ្ទុក​យន្តហោះ​តែ​១​គត់​ដែល​ធ្វើ​ប្រតិបត្តិការ ឈ្មោះ​LIAONING​។ នាវា​នោះ​កសាង​ដោយ​អតីត​សហភាព​សូ​វៀត ហើយ​ចិន​ទិញ​យក​ពី​អ៊ុយ​ក្រែ​ន ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​សកម្ម​ក្នុង​ឆ្នាំ​២០១២​។ នាវា​ផ្ទុក​យន្តហោះ​ទី​២​បាន​ដាក់​ចូល​ទឹក​កាលពី​ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​សាកល្បង​រួច​វា​ពុំ​មែន​ជានា​វា​ប្រើ​ថាមពលនុយក្លេអ៊ែរ​ឡើយ ហើយ​អាច​ផ្ទុក​យន្ត​ហោះ​បាន​៤០​គ្រឿង​។ ចំណែក​នាវា​ផ្ទុក​យន្តហោះ​ទី​៣​កំពុង​កសាង​។

បែប​នេះ​កងទ័ព​ចិន​បាន​បង្កើន​ក​ម្លាំង​ហើយ​ចាត់ទុកជា​កងទ័ព​ខ្លាំង​ទី​២​នៃ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ ថវិកា​ការពារ​អា​មេ​រិ​ក​មាន​ប្រមាណ​ជា​៣​ដង​ខ្ពស់​ជាង​ចិន​។

ជាមួយ​នាវា​ផ្ទុក​យន្តហោះ​ថ្មី ចិន​ចង់​ការពារ​បណ្ដា​នាវា​ដឹក​ទំនិញ​របស់​ខ្លួន ពិសេស​ការ​ផ្គត់ផ្គង់​បណ្ដា​ថាមពល​មក​ពី​ម​ជ្ឈឹ​ម​បូព៌ា និង​ធ្វើ​អន្តរាគមន៍ ដើម្បី​ការពារ​ជនជាតិ​ខ្លួន​និង​ផលប្រយោជន៍​របស់​ខ្លួន ក្នុង​បណ្ដា​រដ្ឋ​ដែល​អន់​ថយ​។

ការ​ដាក់​ឲ្យ​ប្រើ​នាវា​ផ្ទុក​យន្តហោះ​ថ្មី ក៏​ធ្វើ​ដែរ ពេល​ក្រុង​ប៉េ​កាំ​ង​ប្រកាន់​ជំហរ​ម៉ឺ​ង​ម៉ាត់ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Sputnik France Play)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ