ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គលសូត្រ​ទី​២​គួរ​ចូល​ទៅ​សេពគប់​ជន​ជា​បណ្ឌិត

4 ឆ្នាំ មុន

ព្រះ​បរមគ្រូ​ត្រាស់​សម្តែង​ថា ប​ណ្ឌិ​តាន​ញ្ច សេវនា កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ ជា​មង្គល​ដ៏​ឧត្តម ។ បណ្ឌិត គឺ​លោក អ្នក​ដែល​មានចំណេះ​វិជ្ជា​ជ្រាលជ្រៅ ហើយ​មានគុណ​ធម៌​ខ្ពង់ខ្ពស់…

ព្រះ​បរមគ្រូ​ត្រាស់​សម្តែង​ថា ប​ណ្ឌិ​តាន​ញ្ច សេវនា កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ ជា​មង្គល​ដ៏​ឧត្តម ។

បណ្ឌិត គឺ​លោក អ្នក​ដែល​មានចំណេះ​វិជ្ជា​ជ្រាលជ្រៅ ហើយ​មានគុណ​ធម៌​ខ្ពង់ខ្ពស់ និង​សីលធម៌​ថ្លៃថ្នូរ មិន​បំផ្លាញ​ប្រយោជន៍​និង​សេចក្តីសុខ​របស់​ខ្លួន និង​មិន​ធ្វើ​ឱ្យ​អ្នក​ដទៃ​ខូចប្រយោជន៍ ឬ​ខូច​សេចក្តីសុខ​ឡើយ មិន​ធ្វើ​ឱ្យ​គេ​ឈឺចាប់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ។

ម្យ៉ាងទៀត បុគ្គល​ដែល​ជា​បណ្ឌិត​តែង​ប្រកបដោយ​គុណធម៌​ពីរ​យ៉ាង​គឺ ជា​បុគ្គល​ខ្មាស​អៀន​មិន​ហ៊ាន​ធ្វើអំពើ​អាក្រក់ ហិរិ និង​ខ្លាច​សេចក្តី​អាក្រក់ មិន​ហ៊ាន​ធ្វើអំពើ​អាក្រក់​ទាំងឡាយ​ទាំង​ក្នុង​ទី​កំបាំង​និង​ទី​ចំហ ឱត្តប្បៈ ។

ព្រះពុទ្ធ បង្រៀន​ថា ដើម្បី​បាន​សេចក្តីចម្រើន​ទាំង​គំនិត ប្រាជ្ញា ទាំង​ក្នុង​សេដ្ឋកិច្ច ជីវភាព និង​ដើម្បី​បានជា​ប្រយោជន៍​ទាំងឡាយ ពួក​បុគ្គល​គប្បី​ខ្នះខ្នែង​ស្វែងរក​ការ​សេពគប់​ជាមួយ​បុគ្គល​ជា​បណ្ឌិត ។ ដូច្នេះ​កិរិយា​សេពគប់​នូវ​បុគ្គល​ដែល​មាន​គតិបណ្ឌិត ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ