ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ ​​ក្រោយពេលលួច​ថត​ស្ត្រី​ក្នុង​បន្ទប់​ទឹក​​ស្ថានីយ​​ប្រេង​សាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​អ្នក​ស្គាល់​ខ្លះ​ប្រាប់​ថា​ ជា​គ្រូបង្រៀន​ម្នាក់​តែ​មិន​ស្គាល់ឈ្មោះ បាន​ជាប់ចោទ​លួច​មើល​និង​លួច​ថតរូប​ស្ត្រី​ម្នាក់​នៅ​បន្ទប់ទឹក​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ខណៈ​ដែល​ស្ត្រី​ខាងលើ​ចូល​ទៅ​បត់ជើងតូច​នៅ​ក្នុង​បន្ទប់ទឹក ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​រូប​នោះ​ឃើញ​ក៏​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅ​ទីនោះ​ដេញចាប់​បាន ។ បន្ទាប់​ពី​យក​ទូរស័ព្ទ​ឆែក​មើលរូប​ភាព…

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​អ្នក​ស្គាល់​ខ្លះ​ប្រាប់​ថា​ ជា​គ្រូបង្រៀន​ម្នាក់​តែ​មិន​ស្គាល់ឈ្មោះ បាន​ជាប់ចោទ​លួច​មើល​និង​លួច​ថតរូប​ស្ត្រី​ម្នាក់​នៅ​បន្ទប់ទឹក​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ខណៈ​ដែល​ស្ត្រី​ខាងលើ​ចូល​ទៅ​បត់ជើងតូច​នៅ​ក្នុង​បន្ទប់ទឹក ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​រូប​នោះ​ឃើញ​ក៏​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅ​ទីនោះ​ដេញចាប់​បាន ។

បន្ទាប់​ពី​យក​ទូរស័ព្ទ​ឆែក​មើលរូប​ភាព ឃើញ​មាន​រូប​កេរ្តិ៍​ភេទ​របស់​ស្ត្រី​រូប​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ទុះ​កំហឹង​ក៏​ព្រួត​គ្នា​វាយ​ម្នាក់​១​ដៃ​មួយ​ជើង បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​បែក​ឈាម​ពេញ​មុខ ហូរ​ប្រឡាក់​អាវ​ក្រហមច្រាល ។ ហេតុការណ៍​ដែល​កម្រ​កើត​មាន​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ធ្នូ នៅ​ក្នុង​បន្ទប់ទឹក​ស្ថានីយ៍​ប្រេងឥន្ធនៈ​PTT ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងត្បូង​រង្វង់​មូល​កួរស្រូវ​ឬ​រង្វង់​មូល​ដីក្រហម តាម​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​នេះ មិន​ត្រូវ​បាន​គេ​ស្គាល់​ពី​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ជាង​៥០​ឆ្នាំ ហើយ​ប្រភព​ខ្លះ​សង្ស័យ​​ថា គាត់​កើតរោគ​ចិត្ត​និង​ខ្លះ​ទៀត​ថា​ បុរស​នេះ​ពុំ​មាន​កើតរោគ​ចិត្ត​អី​ទេ គឺជា​គ្រូបង្រៀន​ម្នាក់​នៅ​ស្រុក​បាទី ខេត្តតាកែវ បាន​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U-​9724 ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​បុរស​និង​ស្ត្រី​២​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​រថយន្ត​១​គ្រឿង​ទៅ​ឈប់​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​PTT​នោះ បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ​បាន​ចូល​ទៅ​បត់ជើងតូច​នៅ​ក្នុង​បន្ទប់​ទឹក​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានីយ​ប្រេង​នោះ ។ ចំណែក​ជនសង្ស័យ​ខាងលើ​បាន​ស្ថិត​នៅ​បន្ទប់ទឹក​នោះ​ដែរ ខណៈនោះ​ជន​នេះ​ ក៏​បាន​លួច​មើល​និង​លួច​ថតរូប​សកម្មភាព​ស្ត្រី​ខាងលើ​កំពុង​បត់ជើងតូច ហើយ​ត្រូវ​ស្ត្រី​នោះ​ឃើញ​ការ​លួច​ថត​តាម​កាមេរ៉ា​ទូរស័ព្ទ​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឈុ​ល​ឡើង​តែ​ម្តង ។


ភ្លាម​ៗ​អ្នក​នៅ​ក្បែរ​ទីនោះ​ដែល​ភ្ញាក់ផ្អើល​បាន​នាំ​គ្នា​ដេញ​តាម​ចាប់​បាន និង​ដក​យក​ទូរស័ព្ទ​មក​ឆែក​មើល ទើប​ផ្ទុះ​កំហឹង​ព្រួត​គ្នា​វាយ​ម្នាក់​១​ដៃ​១​ជើង​បណ្ដាល​ឲ្យ​រង​របួស​បែក​មុខ​បែក​មាត់​ដូច​គេ​វាយ​ចោរ ។ ចំណែក​ស្ត្រី​រង​គ្រោះ​និង​ប្ដី​ដោយ​ខ្លាច​ខ្មាស់​គេ​ក៏​បាន​នាំ​គ្នា​បើករថយន្ត​ចាកចេញ​ទៅ​បាត់​ដោយ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​អ្វី​ឡើយ ។ ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ប្រគល់​ជន​កំហូច​នេះ ​ដល់​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស ។

ពេល​នោះ ​ដោយ​រក​អ្នក​ទទួលខុសត្រូវ​ដាក់​ពាក្យបណ្ដឹង​មិន​បាន​ផង ​ហើយ​ជន​នេះ​របួសធ្ងន់​ផង ទើប​កម្លាំង​នគរបាល​សម្រេច​ធ្វើការ​អប់រំ និង​ឲ្យ​ក្រុម​គ្រួសារ​ទៅ​ធានា​រួច​ដោះ​លែង​ទៅ​វិញ ។ ព្រោះថា ​ជន​កំហូច​រូប​នេះ​ក៏​មិន​បាន​ប្ដឹង​អ្នក​ដែល​វាយ​ខ្លួន​ដែរ ​គឺ​សុំ​ត្រឹម​រួចខ្លួន និង​បាន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ។

លោក សា​រុន វិ​ថូ​រ៉ាត់ ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ​អះអាង​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​ថា មាន​គេ​ជួល​ជន​នេះ ​ដើម្បី​អុកឡុក​ស្ថានីយប្រេងឥន្ធនៈ​របស់​លោក ។ នៅ​ក្នុង​ការ​បង្ហោះ វី​ដេ​អូ​ជិត​២​នាទី ​ដែល​បាន​ថត​ក្រោយ​កើតហេតុ​នោះ ​ម្ចាស់​ស្ថានីយ៍​ប្រេង​ខាងលើ​បាន​លុតជង្គង់​លើកដៃ​សំពះ​ក្បែរ​ជន​កំហូច ដែល​អង្គុយ​ក្បែរ​នោះ​ ដោយ​ដៃ​ជាប់​ចំណង​ស្លាបសេក និយាយ​ថា «​បងប្អូន​ដឹង​ហើយ ពី​ទឹកចិត្ត​និង​មនុស្ស​ខ្ញុំ​យ៉ាងម៉េច អ្វី​គឺ​ស​ៗ អ្វី​គឺ​ខ្មៅ​ៗ តែ​ថ្ងៃនេះ​ខ្ញុំ​សូម​អំពាវនាវ​ប្រាប់​បងប្អូន​និង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ច្បាស់​ថា ម្នាក់​នេះ​ជា​ជន​ពាល​និង​មាន​អ្នក​ជួល​ពីក្រោយ ដើម្បី​ឲ្យ​គាត់​មក​អុកឡុក​កន្លែង​បន្ទប់ទឹក​ស្អាត​ស្ថានីយ៍​វិ​ថូ​រ៉ាត់​PTT នៅ​រង្វង់​មូល​កួរស្រូវ​ផ្លូវជាតិ​លេខ​២ គាត់​មក​កន្លែង​នេះ ​ធ្វើ​សកម្មភាព​ដូច​ជា រត់​ចូល​បន្ទប់ទឹក​ស្រី ឱន​ចូល​មើល​បន្ទប់ទឹក​ស្រី មើល​មនុស្ស​ស្រី​ធ្វើ​សកម្មភាព​អ្វី និង​មាន​បំណង​ចង់​ប្លន់​មនុស្ស​ស្រី និង​មាន​បំណង​ចង់​មើល​ប្រដាប់​ភេទ​ស្រី ។

អុ​ី​ចឹ​ង​ខ្ញុំ​ក៏​សម្រេចចិត្ត បង្ហោះ​វី​ដេ​អូរ​១​ឃ្លី​ប​នេះ​និង​រូបភាព​ដ៏​ទៃ​ៗ​ទៀត ដែល​បុគ្គលិក​ស្ថានីយ​វិ​ថូ​រ៉ាត់​PTT ថត​បាន​និង​អ្នក​ជិតខាង​បាន​វាយ​គាត់ អុ​ី​ចឹ​ង​ខ្ញុំ​ក៏​សម្រេចចិត្ត​បង្ហោះ​រូបភាព​នេះ​និង​បញ្ជូន​គាត់​ទៅ​ឲ្យ​ប៉ូលិស​និង​ច្បាប់​ជា​អ្នក​ដោះស្រាយ​» ៕​

អត្ថបទសរសេរ ដោយ