ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គលសូត្រ​ទី​១​កុំ​សេពគប់​នឹង​បុគ្គល​ពាល

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​១ ព្រះសម្មាសម្ពុទ្ធ បាន​បង្រៀន​ថា អ​សេវនា ច ពា​លា​នំ កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ បុគ្គល​ពាល​មាន​៣​ជំពូក​គឺ ៖…

នៅ​ក្នុង​មង្គលសូត្រ​ទី​១ ព្រះសម្មាសម្ពុទ្ធ បាន​បង្រៀន​ថា អ​សេវនា ច ពា​លា​នំ កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ បុគ្គល​ពាល​មាន​៣​ជំពូក​គឺ ៖

១- បុគ្គល​ល្ងង់ខ្លៅ គ្មាន​គំនិត ប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាព​និង​គំនិត​ប្រាជ្ញា ជា​បុគ្គល​រីករាយ​ក្នុង​ភាព​លង់​ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬ​ចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជា​បុគ្គល​ពាល​ជំពូក​មូ​យ ដោយ ហេតុ​ធ្វើខ្លួន​ឱ្យ​ជា​បុគ្គល​មិន​មាន​ប្រយោជន៍ ឬ​ធ្វើខ្លួន​ឱ្យ​បាត់បង់​ឱកាស​ក្នុង​ការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែល​ខ្លួន​មានឱកាស​កើតជា​មនុស្ស ។

២- បុគ្គល​ស្វែងរក​សេចក្តីសុខ ឬ​ប្រយោជន៍​ខ្លួនឯង​ដោយ​ការ​ធ្វើ​ឱ្យ​ខូចប្រយោជន៍​អ្នក​ដទៃ ខូច​សេចក្តីសុខ​អ្នក​ដទៃ ឬ​ស្វែងរក​សេចក្តីសុខ​ឱ្យ​ខ្លួនឯង​ដោយ​ការ​បៀត​បៀត​សេចក្តីសុខ​អ្នក​ដទៃ ។

៣- បុគ្គល​ធ្វើ​ឱ្យ​ខូចប្រយោជន៍​អ្នក​ដទៃ​ផង ខ្លួនឯង​ផង ។

ព្រះពុទ្ធ​បង្រៀន​ថា ដើម្បី​ញ៉ាំង​ជីវ​លោក​ឱ្យ​បាន​ប្រសើរ បុគ្គល​គ្រប់​រូប​ត្រូវ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នា ប៉ុន្តែ​ការ​សេពគប់​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថា បើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ​នោះ​ដែរ​មិន​ខាន ។ បុគ្គល​ពាល​ទាំង​៣​ជំពូក​នេះ ជា​ប្រភេទ​មនុស្ស​គួរ​ឱ្យ​ខ្លាច​ជាង​អ្វី​ៗ​ទាំងអស់ ហើយ​មិន​គប្បី​សេពគប់​ជា​ដាច់ខាត ព្រោះ​ការ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះ ក្រៅពី​ធ្វើ​ឱ្យ​យើង​វិនាស​ប្រយោជន៍ អសោចកេរ្តិ៍ឈ្មោះ អស់ទ្រព្យ​សម្បត្តិ ខាត​ពេលវេលា ខូច​គំនិត​ប្រាជ្ញា​ទៅ ថែម​ទាំង​នាំ​ឱ្យ​យើង​ក្លាយជា​បុគ្គល​ពាល​ជាមួយ​គេ​ផង​ទៀត ។

ព្រះពុទ្ធ​បាន​បង្រៀន​ថា បើ​ទោះជា​ក្នុង​លោក​នេះ​មាន​តែ​មនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​រូប​អ្នក ហើយ​ម្នាក់​ទៀត​ជា​បុគ្គល​ពាល ក៏​មិន​គប្បី​ទៅ​សេពគប់​ជាមួយ​បុគ្គល​នោះ​ឱ្យ​សោះ គឺ​ត្រូវ​នៅ​តែ​ម្នាក់ឯង​ដោយ​រឹង​មាំ​ចុះ ។ ការ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ចៀសវាង​បាន​នូវ​ការ​សេពគប់​បុគ្គល​ពាល​យ៉ាងណា​នេះ​ហើយ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ