ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី តើ​លោក​អ្នក​ចង់ចិញ្ចឹមទេ?

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី ឬ​បង្កង​ដង្កៀប​ក្រហម មា​នទី​តាំងនៅ​ក្នុងភូមិ ដំណាក់​​កី ឃុំ​ជើង​គ្រាវ ស្រុក​រលៀប្អៀរ បាន​អះអាង​ថា​ កសិដ្ឋាន​ចិញ្ចឹម​បង្កងរបស់​លោក​ទទួល​បាន​ជោគ​ជ័យ…

ខេត្តកំពង់ឆ្នាំង ៖ ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី ឬ​បង្កង​ដង្កៀប​ក្រហម មា​នទី​តាំងនៅ​ក្នុងភូមិ ដំណាក់​​កី ឃុំ​ជើង​គ្រាវ ស្រុក​រលៀប្អៀរ បាន​អះអាង​ថា​ កសិដ្ឋាន​ចិញ្ចឹម​បង្កងរបស់​លោក​ទទួល​បាន​ជោគ​ជ័យ ក្រោយ​ពី​បាន​អនុវត្ត​បច្ចេកទេស​ចិញ្ចឹម​បង្កង បាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​ជាង​៦​ខែ​កន្លង​មក ដោយ​មាន​អតិថិជន​ជា​ច្រើន បាន​គាំទ្រ​ជា​ច្រើន និង​បាន​សុំ​រៀនសូត្រ​ពីបច្ចេកទេស​ចិញ្ចឹម​បង្ក​បន្ត ។

លោក សំ ពិសី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កងភូមិ​ដំណាក់​កី នៅ​ព្រឹក​ថ្ងៃ​ទី១៧ ​ធ្នូ ​បាន​និយាយ​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា លោក​បាន​ទៅ​រៀន​បច្ចេកទេស​ចិ​ញ្ចឹម​បង្កងពី​គ្រូ​នៅ​ខេត្តបាត់ដំបង និង​បន្ទាប់​មក ទៅ​ស្វែង​យល់​បន្ថែម ពី​ការ​ចិ​ញ្ជឹ​ម​បង្កង​អូស្ត្រាលី ឬបង្កង​ដង្កៀប​ក្រហម​នេះពីប្រទេស​ថៃ ។

ក្រោយមក​ លោក​បានចាប់ផ្ដើម​ចិញ្ចឹម​បង្កង​ប្រភេទ​នេះ រយៈពេល​ជាង6ខែ ឃើញ​ថា​បាន​ទទួល​ជោគ
ជ័យជា​បណ្តើរ​ៗ​ហើយ មាន​អតិថិជន​គាំទ្រ​ជា​ច្រើន កុំម្មង់ទិញ និង​ខ្លះមក​សុំ​រៀន​បច្ចេកទេសបន្ត​ពី​លោក ។ បច្ចុប្បន្ន​នេះ ​កសិដ្ឋានលោក​មាន​ដី​ទំហំ១៤ហិ​កតា មាន​ស្រះធំ​ៗទំហំ៣០ម៉ែត្រ គុណ​នឹង៦០ម៉ែត្រ ចំនួន១៨​ស្រះ , មាន​អាង​ចិញ្ចឹម​បង្កង​តូច និង​ធំចំនួន​៣៧​អាង និង​មាន​មេ និង​បា​បង្កង កំពុង​បង្កាត់​ពូជ​ក្នុង​ស្រះ សរុប​​ចំនួន៨ពាន់​ក្បាល ហើយបើ​វា​ញាស់​មក ក្នុង​រយៈ​ពេល​១​ខែ​ទៀត លោក​និង​មាន​បង្កងសរុប​ជាង​១០​ម៉ឺន​ក្បាល ។

លោក សំ ពិសី បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ការ​ចិញ្ចឹម​បង្កង​មិន​លំបាក​ប៉ុន្មាន​ទេ ប៉ុន្តែ​ក៏​មិនមែន​ជា​ការ​ងាយ​ស្រួល​ដែរ ព្រោះ​យើង​ត្រូវការ​ទុន​ជីក​ស្រះទុន​ធ្វើ​អាង ទុន​សំរាប់​ទិញ​ចំណី ដើម្បី​ចិញ្ចឹម​បង្កង​អោយ​ឆាប់​ធាត់​ធំ និង​បើ​យើង​អនុវត្ត​​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​បង្កង​នេះ​បាន​ត្រឹមត្រូវ​នោះ គឺ​តែ​ក្នុង​រយះ​ពេល​៣​ខែ យើង​នឹង​អាច​ចាប់​បង្កង​នោះ​លក់​បាន ដែល​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន បង្កង​នេះ​១​គីឡូ មាន​តម្លៃ​ពី​២៥​ដុល្លារ ទៅ​៣០​ដុល្លា​រ ។ ម្ចាស់កសិដ្ឋាន​ចិ​ញ្ជឹ​ម​បង្កង​រូប​នោះ សូម​អំពាវនាវដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ចិញ្ចឹម​បង្កង អាច​មក​រៀនសូត្រ​ដោយ​ផ្ទាល់​នៅ​កសិដ្ឋាន​លោក​បាន ដោយ​មិន​គិតថ្លៃ ។

ព័ត៌មានពិស្តារមានផ្សាយជូនបន្តនៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ