ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​តិច​ឯណា ខ្សែ​.​ក ខ្សែដៃ ចិញ្ចៀន​១​ថង់​វិះ​នឹង​ក្លាយជា​របស់​ជន​នេះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ លោក គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ចោរលួច​ខ្សែ​.​ក ខ្សែដៃ…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ លោក គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ចោរលួច​ខ្សែ​.​ក ខ្សែដៃ ចិញ្ចៀន​នៅ​ក្នុង​ផ្សារ​តា​ខ្មៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​លួច​»​តាម​មាត្រា​៣៥៣ និង​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ផ្សារ​តា​ខ្មៅ​ចាស់ ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​១៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​០១​និង​៣០​នាទី ។

ជន​រង​គ្រោះ​ឈ្មោះ គ្រី តុលា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជនសង្ស័យ​ឈ្មោះ លុ​ច ឈី​ត ហៅ​ណា​វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​រើស​អេ​ត​ចាយ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

តាម​ប្រភព​ពី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា មុន​ពេល​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​រៀបចំ​ទុកដាក់​គ្រឿងអលង្កា​ចេញពី​ទូ​ដាក់​តាំង​យក​មក​ដាក់​ចូល​ថង់​ដើម្បី​យក​ទៅ​ទុក​នៅផ្ទះ​វិញ ដោយ​ទុក​នៅ​លើ​កៅអី​សិន​តែ​ក៏​ភ្លេច​យក​ទៅ ។ លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរ​ក​ឃើញ​ជនសង្ស័យ​ខាងលើ​ហើយ​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច ។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​លួច​សម្ភារ​របស់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន ចំណែក​ថ្នាំ​ញៀន​វិញ​ខ្លួន​បាន​ទិញ​ដើម្បី​ទុក​ជក់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ