ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍ ផ្តល់​រង្វាន់​ដល់​អត្ត​ពលិក​​មេដាយមាស​ស៊ី​ហ្គេ​ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ ៖ ណា​ហ្គា​វើ​ល​ដ៍ បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ពិសេស​មួយ ដើម្បី​អបអរសាទរ​ដល់​ជ័យជម្នះ​របស់​អត្ត​ព​លិ​ក​កម្ពុជា​ពី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ី​ហ្គេ​ម​) លើក​ទី​៣០…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ ៖ ណា​ហ្គា​វើ​ល​ដ៍ បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ពិសេស​មួយ ដើម្បី​អបអរសាទរ​ដល់​ជ័យជម្នះ​របស់​អត្ត​ព​លិ​ក​កម្ពុជា​ពី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ី​ហ្គេ​ម​) លើក​ទី​៣០ ដែល​ទើបនឹង​បញ្ចប់​ក្នុង​ពេល​ថ្មី​ៗ​នេះ​។ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ផ្សារ​ទំនើប​​ក្រោម​ដី​ណា​ហ្គា​ស៊ី​ធី​វ៉ក ពិធី​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ប្រតិភូ​កីឡា អត្ត​ព​លិ​ក និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​។

ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង «​ដំណើរ​ឆ្ពោះទៅ​រក​មេដាយមាស​» របស់​ណា​ហ្គា​វើ​ល​ដ៍​ជាមួយនឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា អត្ត​ព​លិ​ក​មេដាយមាស​ឯកត្តជន​ម្នាក់ នឹង​ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់ ៦.០០០ ដុល្លារ​អា​មេ​រិ​ក ចំណែកឯ​អត្ត​ព​លិ​ក​មេដាយមាស​ក្រុម​មួយ​ក្រុម នឹង​ទទួល​បាន​ទឹកប្រាក់​រង្វាន់ ១០.០០០ ដុល្លារ​អា​មេ​រិ​ក ដែល​ប្រាក់​រង្វាន់​នេះ​កើនឡើង​ទ្វេ​ដង​កាលពី​ស៊ី​ហ្គេ​ម​លើក​មុន​។

វីរ​កីឡាករ និង​វីរ​កីឡាការិនី​ដែល​ទទួល​បាន​មេដាយមាស​ពី​ស៊ី​ហ្គេ​ម​ក្នុងឆ្នាំនេះ មាន​កីឡាការិនី​តៃ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី ក្នុង​ប្រភេទ​ទម្ងន់​លើស ៧៣ កី​ឡូ​ក្រាម កីឡាការិនី​ជឺ​ជិត​ស៊ូ ខាន់ ចេ​សា ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៩ កី​ឡូ​ក្រាម កីឡាករ​គុន​ល្បុក្កតោ arnis យ៉ុ​ង ម៉េ​ង​លី និង​កីឡាការិនី​ប៉េតង់​ក្រុម ៣ ទល់ ៣ ស្រេង សុ​រ៉ា​ឃី​ម ឃួ​ន យ៉ា​រី ដួង ឌី​ណា និង​អ៊ុ​ន ស្រី​យ៉ា​។

ក្រៅពី​នេះ ណា​ហ្គា​វើ​ល​ដ៍ ក៏​បាន​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ដល់​គ្រូបង្វឹក​របស់​អត្ត​ព​លិ​ក​មេដាយមាស​ម្នាក់​ៗ​នូវ​ទឹកប្រាក់ ១.០០០ ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​ផ្តល់​រង្វាន់​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នូវ​ទឹកប្រាក់ ៤.០០០ ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ចំពោះ​មេដាយមាស​ទាំង ៤ ដែល​អត្ត​ព​លិ​ក​ទទួល​បាន ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លើស​ពី​នេះ​ទៅ​ទៀត ណា​ហ្គា​វើ​ល​ដ៍ ក៏​បាន​ឧបត្ថម្ភ​ឯកសណ្ឋាន​កីឡា​សម្រាប់​គណៈប្រតិភូ​ដឹកនាំ​កីឡា និង​អត្ត​ព​លិ​ក​ទាំងអស់​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​ផង​ដែរ​។

លោក Pern Chen នាយក​គ្រប់គ្រង​ណា​ហ្គា​វើ​ល​ដ៍ បាន​មាន​ប្រសាសន៍​ថា «​ចំនួន​មេដាយ​ស៊ី​ហ្គេ​ម​ក្នុងឆ្នាំនេះ​របស់​កម្ពុជា លើស​ពី​ឆ្នាំ​មុន​ជាង​ពីរ​ដង​។ យើង​សូម​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ និង​បណ្តុះបណ្តាល​អត្ត​ព​លិ​ក​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍ​ជា​លំដាប់​ពី​ស៊ី​ហ្គេ​ម​មួយ​ទៅ​ស៊ី​ហ្គេ​ម​មួយទៀត​។

ណា​ហ្គា​វើ​ល​ដ៍ មាន​កិត្តិយស​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៅ​ក្នុង​ដំណើរ​នេះ ខណៈ​យើង​គាំទ្រ​ដល់​កម្មវិធី​កីឡា​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស​។ ក្នុង​ការ​ត្រៀមខ្លួន​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ផ្ទះ​ម្ចាស់​ស៊ី​ហ្គេ​ម​លើក​ទី ៣២ ក្នុង​ឆ្នាំ​២០២៣ យើង​សង្ឃឹមថា ការ​ខិតខំ​ប្រឹងប្រែង​វិនិយោគ​របស់​យើង​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នឹង​ហុច​ផ្លែផ្កា និង​ធ្វើ​ឲ្យ​អត្ត​ព​លិ​ក​របស់​កម្ពុជា​កាន់តែ​ខ្លាំង​»​។

ណា​ហ្គា​វើ​ល​ដ៍ ជួយ​អភិវឌ្ឍ​វិស័យ​កីឡា ៖
គួរ​រំឭក​ផង​ដែរ​ថា ណា​ហ្គា​វើ​ល​ដ៍ គឺជា​ក្រុមហ៊ុន​ដែល​ឧបត្ថម្ភ​រយៈពេល​វែង​ជាងគេ​ដល់​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​ក្រុមហ៊ុន​ទី​មួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ឧបត្ថម្ភ​ដល់​អត្ត​ព​លិ​ក​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១១ ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០១២ ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស​។

បន្ទាប់​មក ណា​ហ្គា​វើ​ល​ដ៍ បាន​បន្ត​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​រយៈពេល ៤ ឆ្នាំ​របស់​ខ្លួន​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ដល់​អត្ត​ព​លិ​ក​កម្ពុជា ដែល​បាន​ទទួល​បាន​ជ័យជម្នះ​ពី​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​។

កាលពីដើម​ឆ្នាំ​២០១៩ នេះ ណា​ហ្គា​វើ​ល​ដ៍ បាន​បន្ត​កិច្ចព្រមព្រៀង​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ៤ ឆ្នាំ​បន្ថែម​ទៀត ដើម្បី​ឧបត្ថម្ភ​នៅ​ក្នុង ៖

១-​ ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣០ និង​កីឡា​ជន​ពិការ​លើក​ទី ១០ ក្នុង​ប្រទេស​ហ្វី​លី​ពី​ន

២-​ ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣១ និង​កីឡា​ជន​ពិការ​លើក​ទី ១១ ឆ្នាំ ២០២១ ក្នុង​ប្រទេស​វៀតណាម

៣-​ ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ និង​កីឡា​ជន​ពិការ​ឆ្នាំ ២០២០ ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន

៤-​ ​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​ទ្វីបអាស៊ី​ឆ្នាំ ២០២០ ក្នុង​ទីក្រុង​សាន​យ៉ា​ប្រទេស​ចិន

៥-​ ​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​ឆ្នាំ ២០២២ ក្នុង​ទីក្រុង​ហាង​ចូ​វប្រ​ទេស​ចិន និង

៦-​ ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​យុវជន​រដូវក្តៅ​ឆ្នាំ ២០២២ ក្នុង​ទីក្រុង​ដា​កាប្រទេស​សេ​ណេ​ហ្គា​ល់​។

ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដើម្បី​ជួយ​កសាង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​អភិវឌ្ឍ​វិស័យ​កីឡា ណា​ហ្គា​វើ​ល​ដ៍​នឹង​បន្ត​ជួយ​អភិវឌ្ឍ និង​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា រួម​មាន កីឡា​បាល់ទាត់ តេ​ន្នី​ស ប្រដាល់សេរី បាល់ឱប ក្បាច់គុន​ចម្រុះ និង​កីឡា​ជា​ច្រើន​ទៀត​។ ការ​ឧបត្ថម្ភ​របស់​ណា​ហ្គា​វើ​ល​ដ៍ បាន​លើកទឹកចិត្ត​ឲ្យ​អត្ត​ព​លិ​ក​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​កម្រិត​តំបន់ និង​កម្រិត​​ជាតិ ដែល​នាំ​ទៅ​រក​ភាព​ជោគជ័យ​កាន់តែ​ច្រើន​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ