ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនផ្កា​ឈូករ័ត្ន​រីក​ស្រស់​ស្អាត កំពុង​តែ​ទាក់ទាញ​មនុស្ស​មក​កម្សាន្ត​គ្រប់​ទិស​ទី​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ ទាំង​ក្មេង ទាំង​ចាស់ ទាំងប្រុស​ស្រី មក​ពី​គ្រប់​ទិស​ទី​ជា​រៀងរាល់ថ្ងៃ បាន​នាំ​គ្នា​មក​កម្សាន្ត​លេង​នៅ​សួនផ្កា​ឈូករ័ត្ន ស្ថិត​នៅ​ក្នុង​ឃុំ​ជា​រោទ៍​ទី​១ ស្រុក​ត្បូង​ត្បូង…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ ទាំង​ក្មេង ទាំង​ចាស់ ទាំងប្រុស​ស្រី មក​ពី​គ្រប់​ទិស​ទី​ជា​រៀងរាល់ថ្ងៃ បាន​នាំ​គ្នា​មក​កម្សាន្ត​លេង​នៅ​សួនផ្កា​ឈូករ័ត្ន ស្ថិត​នៅ​ក្នុង​ឃុំ​ជា​រោទ៍​ទី​១ ស្រុក​ត្បូង​ត្បូង ជា​ពិសេស​នៅ​ចុង​ស​ប្តា​ហ៍​តែ​ម្តង គឺ​មាន​មនុស្ស​មក​លេង​យ៉ាងច្រើន​កុះករ ជាមួយ​គ្នា​នោះ​ក៏​បាន​ភ្លក់​រសជាតិ​ម្ហូបអាហារ​នៅ​ទីនោះ​ក្នុង​តម្លៃ​សមរម្យ​ផង​ដែរ ដែល​បាន​បើក​បំរើសេវា​រហូត​មក​ដល់​ពេល​នេះ​ជិត​១​ខែ​ហើយ​។

បើ​តាម​ព្រះ​តេជគុណ​សែ​ម ភា​រុណ ព្រះ​ជន្ម​២៤​ឆ្នាំ គង់នៅ​វត្ត​ជ្រោយ​ថ្ម ក្រុង​កំពង់ចាម បាន​មាន​ថេរ​ដីកា​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែធ្នូ នេះ​ថា ក្រោយ​ពី​ពេលទំនេរ​ពី​ការ​សិក្សា​រៀន​ព្រះធម៌ ព្រះ​អង្គ​ផ្គរ និង​មិត្តភក្តិ​១​អង្គ​ទៀត រួម​ទាំង​កូនសិស្ស​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​និមន្ត​មក​លេង​សួនផ្កា​ឈូករ័ត្ន​នេះ ដោយ​ឃើញ​ថា ផ្កា​រីក​ស្រស់​ស្អាត​ពិតជា​គួរ​ឲ្យ​គយគន់ ចង់​តែ​មក​លេង​។

ព្រះ​តេជគុណ មាន​ថេរ​ដីកា​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃអាទិត្យ​នេះ មាន​អារម្មណ៍​ហាក់បីដូចជា​លំបាក​បន្តិច លុះ​ពេល​ដែល​និមន្ត​មក​លេង​សួនផ្កា​ឈូករ័ត្ន ដោយ​ឃើញ​ផ្កា​រីក​ស្រស់​ស្អាត​ព្រោងព្រាត រួម​ជាមួយនឹង​ផ្កា​ដទៃ​ទៀត ធ្វើ​ឲ្យ​ទុក្ខ​កង្វល់​ដែល​មាននៅ​ក្នុង​ខ្លួន​ទាំង​ប៉ុន្មាន ក៏​រសាយ​បាត់​អស់​។

ព្រះ​អង្គ​ធ្លាប់​និមន្ត​មក​លេង​ទី​នេះ​បាន​៥​ទៅ​៦​លើក​មក​ហើយ និង​បាន​ថតរូប​ផ្កា​ដែល​រីក​ស្រស់​ស្អាត​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ហាញ​ដល់​ញាតិ​ញោម និង​មិត្ត​ភ​ក្កិ​នៅ​ជិត​ឆ្ងាយ​ឲ្យ​គេ​បានដឹង នឹង​នាំ​គ្នា​មក​លេង​។ ឲ្យ​តែ​រដូវ​ផ្កាឈូករ័ត្ន​រីក​មក​ដល់ ព្រះ​អង្គ​តែងតែ​និមន្ត​ទៅ​លេង​កម្សាន្ត​រាល់​ឆ្នាំ​។

បើ​តាម​អ្នកស្រី ណូ ប៉ូ​លី​ន វ័យ​៤១​ឆ្នាំ ម្ចាស់​សួនផ្កា​ឈូករ័ត្ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ ប្តី​របស់​គាត់​បាន​ដាំ​ផ្កាឈូករ័ត្ន​មិន​មាន​ទំហំ​ធំ​នោះ​ទេ ដោយ​ដាំ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ជិត​មាត់​ទន្លេ​មេគង្គ និង​មួយ​ផ្នែក​ទៀត​មានការ​ចិញ្ចឹម​ឃ្មុំ ដើម្បី​យក​ទឹកឃ្មុំ​លក់ ក្រោយមក​មាន​មនុស្ស​បាន​មក​លេង​កាន់តែ​ច្រើន​ឡើង​ៗ ដោយ​មិន​អាច​បំពេញតម្រូវការ​បាន​។

អ្នកស្រី​ម្ចាស់​សួនផ្កា​ឈូករ័ត្ន ប្រាប់​បន្ត​ថា គាត់​ក៏​មានគំនិត​កែ​ច្នៃ ដោយ​បាន​ជួល​ដីចំការ​គេ​ដើម្បី​ដាំ​ផ្កាឈូករ័ត្ន​ដែល​មាន​ទំហំ​៥​ហិ​កតា​ក្នុង​ឆ្នាំ​២០១៨ និង​នៅ​ឆ្នាំ​២០១៩ នេះ ក៏​បាន​ពង្រីក​ដល់​៧​ហិ​កតា ដោយ​មាន​ដាំ​ផ្កាឈូករ័ត្ន ផ្ការ​ឈាមមាន់ ផ្កាស្បៃរឿង ដែល​មើលទៅ​ពិតជា​ស្រស់​ស្អាត​គួរ​ឱ្យ​គយគន់ ។ ហើយ​រហូត​មក​ដល់​ពេល​នេះ គាត់​បាន​បើក​បម្រើសេវា​ឱ្យ​មនុស្ស​មក​កម្សាន្ត​លេង​នៅ​សួន​របស់​គាត់ មាន​រយៈពេល​ជិត​១​ខែ​ហើយ​។

លោកស្រី​បន្ត​ទៀត​ថា ជាមួយ​នោះ​ដែរ ក៏​បាន​បង្កើត​ខ្យូ​ស ធ្វើ​ពី​ឬ​ស្សី​មាន​ជា​ច្រើន ព្រមទាំង​បាន​ដាក់​លក់ដូរ​ម្ហូបអាហារ​ក្នុង​តម្លៃ​សមរម្យ ហើយ​ក៏​សូម​សំណូមពរ​ដល់​ភ្ញៀវ​ជាតិ ដែល​មក​លេង​កំសាន្ត សូម​មេត្តា​កុំ​បេះ​ផ្កា ឬ​សរសេ​អក្សរ​នៅ​លើ​ផ្កា ដើម្បី​ជា​ប្រយោជន៍​ឲ្យ​ផ្កា​រីក​ស្រស់​បាន​យូរ​។ ហើយ​ក៏​សូម​រួម​គ្នា​សម្អាត​បរិស្ថាន​ឱ្យ​បាន​ស្អាត ចៀសវាង​ការ​ចោល​សំរាម​នៅ​ក្នុង​សួនផ្កា​ឈូករ័ត្ន​។ សម្រាប់​ថវិកា​ដែល​បាន​មក​ពី​ការ​លក់ដូរ គាត់​នឹង​ពង្រីក​ការ​សាងសង់​ខ្យូ​ស​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ដើម្បី​បម្រើសេវា​ដល់​ភ្ញៀវ​ដែល​មក​កម្សាន្ត​លេង​។

សូម​បញ្ជាក់​ថា សួនផ្កា​ឈូករ័ត្ន​នេះ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​បាន​អញ្ជើញ​ចុះ​មក​លេង ហើយ​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក៏​ធ្លាប់​បាន​អញ្ជើញ​មក​លេង​នៅ​សួនផ្កា​ឈូករ័ត្ន​នេះ​ផង​ដែរ ដោយ​ទឹកមុខ​ស្រស់ញញឹម​នា​ពេល​កន្លង​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ