ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​​ត្រួតពិនិត្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​គ្រឿងញៀ.ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ បាន​បើក​កិច្ចប្រជុំ​ស្តី​ពី ការ​ត្រួតពិនិត្យ​ពង្រឹង​ការ អនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ បាន​បើក​កិច្ចប្រជុំ​ស្តី​ពី ការ​ត្រួតពិនិត្យ​ពង្រឹង​ការ អនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជាមួយ​នគរបាល​យុត្តិធម៌ ក្នុង​គោលបំណង​អនុវត្ត​យន្តការ​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ដើម្បី​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សណ្តាប់​សង្គម ។

វាគ្មិន​អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​នោះ មាន​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង លោក កែវ សុធា ព្រះរាជ អាជ្ញា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​នា យ​ឧត្តមសេនីយ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគ​បាល​ជាតិ និង​មាន​ឧត្តមសេនីយ៍​ជា​ច្រើន​រូប​ទៀត​មក​ពី​ស្ថាប័ន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មន្ត្រី​នគ​បាល​យុត្តិធម៌ មក​ពី​ក្រសួងមហាផ្ទៃ ខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ។

កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជាមួយ​នគរបាល​យុត្តិធម៌ នៅ​ព្រឹក​នេះ​ត្រូវ​បាន​អង្គប្រជុំ​សម្រេច​ដាក់​ចេញ នូវ​ទិស​ដៅ ដើម្បី​ចាប់ផ្តើម​អនុវត្ត​នៅ​ពេល​ខាង​មុខ ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់​សង្គម ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​បទល្មើស​គ្រឿងញៀន ។ បញ្ហា ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ជាមួយ​នគរបាល​យុត្តិធម៌ គឺ​ផ្តោត​ជា​ចម្បង​លើ​បញ្ហា​គ្រឿងញៀន​កំពុង​លុកលុយ ដែល​ជា​បញ្ហា​កំពុង​ប្រឈម និង​ស្មុគស្មាញ​បំផុត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ