ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វិស័យ​ដីធ្លី​និង​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នឹង​មានការ​ប្រែប្រួល​យ៉ាងណា?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ឆ្នាំ ២០២០ នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខ្លី​ខាង​មុខ​នេះ អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​ប្រមើល​មើលឃើញ​ថា វិស័យ​មួយ​នេះ​នឹង​នៅ​តែ​រឹង​មាំ ទាំង​ដីធ្លី និង​សំណង់​ផ្សេង​ៗ ដែល​នឹង​ធ្វើ​អោយ​វិស័យ​មួយ​នេះ​រួមចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដ៏​សំខាន់…

រាជធានី​ភ្នំពេញ ៖ ខណៈ​ឆ្នាំ ២០២០ នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខ្លី​ខាង​មុខ​នេះ អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​ប្រមើល​មើលឃើញ​ថា វិស័យ​មួយ​នេះ​នឹង​នៅ​តែ​រឹង​មាំ ទាំង​ដីធ្លី និង​សំណង់​ផ្សេង​ៗ ដែល​នឹង​ធ្វើ​អោយ​វិស័យ​មួយ​នេះ​រួមចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដ៏​សំខាន់ ។

ក៏​ប៉ុន្តែ​បើ​តាម​ធនាគារពិភពលោក (World Bank/WB) បាន​ចេញ​របាយការណ៍​ថ្មី​ៗ​នេះ​ណែនាំ​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ ព្រោះ​វា​អាច​នឹង​មាន​សញ្ញា​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​របស់​ចិន​ដែល​អាច​នឹង​ធ្លាក់​ចុះ​ខ្សោយ​ដោយសារ​តែ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​សហរដ្ឋអាមេរិក ។

បើ​តាម​លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី​ភី​អិ​ល បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ វិស័យ​នេះ​នៅ​តែ​មាន​ស្ថាន​ភាពល្អ​ប្រសើរ ជាក់ស្ដែង​ការ​អភិវឌ្ឍន៍​គម្រោង​អគារ​នានា នៅ​តែ​មានដំណើរ​ការ​ជា​ធម្មតា​ហើយ​ការ​ទិញ​លក់​លើ​ដីធ្លី ក៏​តែ​មាន​សកម្មភាព ។ តែ​យ៉ាងណា​ក៏​ដោយ​ក៏​មាន​គម្រោង​ខ្លះ​មាន​បញ្ហា​ដែរ ឬ​ក៏​មិន​មាន​សន្ទុះ​ប៉ុន្មាន​ដែរ តែ​សម្រាប់​គម្រោង​ដែល​ល្អ គម្រោង​ដែល​មាន​ហាងឆេង ឬ​គម្រោង​ដែល​មាន​ទីតាំង​ល្អ «​គឺ​នៅ​តែ​មានការ​ទិញ​លក់​ខ្លាំង​ដដែល » ។

​លោក​ឧកញ៉ា បាន​បន្ត​ថា សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ អ្នក​អភិវឌ្ឍន៍ ត្រូវ​បង្កើន​គុណភាព ការ​អភិវឌ្ឍន៍​របស់​ខ្លួន​បន្ថែម ដូច​ជា​ការ​អភិវឌ្ឍ​ទៅ​លើ​គុណភាព​សំណង់ និង​ធ្វើ​ទំនើប​កម្ម​ទៅ​លើ​អចលនទ្រព្យ​នោះ ដូច​ជា​ការ​កែ​លម្អ ទៅ​លើ​គម្រោង​ខុន​ដូ​ដែល​ខ្លួន​នឹង​អភិវឌ្ឍន៍ ដោយ​មាន​កន្លែង​ហាត់ប្រាណ មាន​អាង​ហែល​ទឹក ពីព្រោះ​អ្នកទិញ​នា​ពេល​នេះ ខុស​ពី​អ្នកទិញ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។

សម្រាប់​ឆ្នាំ ២០២០​ខាង​មុខ​នេះ លោក​បាន​បន្ថែម​ថា​រូប​លោក​មើលឃើញ​ថា វិស័យ​អ​ល​ចនទ្រ​ព្យ នៅ​តែ​ល្អ​នៅ​តែ​អាច​ទទួល​បានការ​វិនិយោគ​បន្ថែម​ពី​វិនិយោគិន​បរទេស​ពីព្រោះ ប្រទេស​កម្ពុជា មា​នទី​តាំងនៅ​ចំណុចកណ្ដាល​អាស៊ាន ដែល​ធ្វើ​អោយ​វិនិយោគិន​បរទេស​ចង់​មក​បណ្ដាក់ទុន ហើយ​ផលិត​និង​ទំនិញ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន ផង និង​ទីផ្សារ​ក្រៅ​តំបន់​អាស៊ាន​ផង​ដែរ ។

លោក​ឧកញ៉ា ចេ​ង ខេ​ង បាន​ពោល​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ទីតាំង​ស្ថាន​ដី​ប្រទេស​កម្ពុជា មិន​ថា​តែ​វិស័យ​សំណង់​នោះ​ទេ សូ​ម្បី​វិស័យ​សំណង់​ក៏​ហុច​សក្ដានុពល ខ្ពស់​សម្រាប់​ការ​វិនិយោគ​ផង​ដែរ ដូច្នេះ​ទើប​មាន​វិនិយោគិន​ពី​ចិន និង​ប្រទេស​ដទៃ​ទៀត​ចូល​មក​បណ្ដាក់ទុន​វិនិយោគ ក្នុង​ប្រទេស​កម្ពុជា ហើយ​គ្រាន់តែ​វិស័យ​កសិកម្ម​នេះ អ្នក​វិនិយោគ​ក៏​អាច​ធ្វើ​ជា​អ្នកមាន​ផង​ដែរ » ។ លោក​បាន​បន្ថែម​ថា ឆ្នាំ​២០២០​ខាង​មុខ កម្ពុជា​យើង​នឹង​អាច​ទាក់ទាញ វិនិយោគិន​ពី​ប្រទេស​ជា​ច្រើន​ទៀត ចូល​មក​បណ្ដាក់ទុន វិនិយោគ ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ និង​បង្កើន​ដល់​ការ​វិនិយោគ​និង​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​បរទេស​ផង​ដែរ ។

បើ​តាម​លោក ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ វិស័យ​អចលនទ្រព្យ នៅ​តែ​ដើរតួ​នាទី​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​នៃ​ប្រទេស​កម្ពុជា ដោយ​យើង​ក្រលេក​ឃើញ សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​បាន​រីក​ចម្រើន និង​ធ្វើ​អោយ​ប្រទេស​កម្ពុជា កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ ហើយ​សម្រាប់​ឆ្នាំ ២០២០​ខាង​មុខ វិស័យ​នេះ នៅ​តែ​អាច​ទាក់ទាញ​បាន​នូវ​វិនិយោគិន​មក​បណ្ដាក់ទុន​វិនិយោគ​ថែម​ទៀត​ក្នុង​វិស័យ​នេះ ។

​លោក​ឧកញ៉ា សៀ ឬ​ទ្ធី វិនិយោគិន​អចលនទ្រព្យ​ដ៏​លេចធ្លោ​មួយ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​វិនិយោគ​វិស័យ​អ​ចនទ្រ​ព្យ គួរតែ​ងាក​ទៅ​រក​វិស័យ​ទេសចរណ៍ ដើម្បី​បំពេញតម្រូវការ ក្នុង​ពេល​បច្ចុប្បន្ន​ព្រោះ​កម្ពុជា​ក៏​កំពុង​មាន​គោលនយោបាយ​ទាក់ទាញ ភ្ញៀវ​ទេសចរ​មក​បន្ថែម​ទៀត និង​កំពុង​មាន​សក្ដានុពល​ខ្ពស់​ផង​ដែរ ។ ​លោក​ឧកញ៉ា​បន្ត​ថា វិនិយោគិន​គួរ​សម្លឹង​ទៅ​មើល​តំបន់​ណា​ដែល​មាន​សក្ដានុពល​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ដាក់​ទុន​វិនិយោគ លើ​វិស័យ​នេះ ដើម្បី​ត្រៀម​ទទួល​ទេសចរ មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដូច​ជា អភិវឌ្ឍន៍​សណ្ឋាគារ​ផ្កាយ​៥ បឹង​ហ្កា​ឡូ​ជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ