ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង គោលដៅ​ទី ១៤​នៃ​សិក្ខា​សាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្ទឹងត្រែង ៖ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង…

ខេត្តស្ទឹងត្រែង ៖ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង បាន​សហការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​រៀបចំ​សិក្ខា​សាលា​​នៅ​ខេត្តស្ទឹងត្រែង ដែល​ជា​គោលដៅ​ទី​១៤ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ី សួន អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង និង​ជា​តំណាង​​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង ព្រមទាំង​លោក ជា បុល្លិកា អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូល​ប​ត្រ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​លោក ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។

ភ្ជាប់​ជាមួយនឹង​ប្រធានបទ «​អ្វី​ជា​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ៖ ការ​ត្រៀមខ្លួន ការ​វិនិយោគ និង​ការ​យល់​ដឹង​ពាក់ព័ន្ធ?​» សិក្ខាសាលា​តាម​បណ្ដា​ខេត្ត មាន​គោលបំណង​ចែករំលែក​ចំណេះដឹង ជំនាញ បទ​ពិសោធន៍ បទ​ប្ប​ញ្ញាត្តិ និង​ឱកាស​វិនិយោគ​ដល់​សាធារណៈជន​នៅ​ទូ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

លោក ជា បុល្លិកា បាន​ផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្តស្ទឹងត្រែង​នេះ ហើយ​បាន​បង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​គោល​ជំហរ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុង​ការ​ពង្រីក​ការ​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែម​ទៀត ។ លោក បុល្លិកា ក៏​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​​ការ​វិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។

បន្ទាប់​មក​លោក ស៊ី សួន បាន​ផ្ដល់​កិត្តិយស​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​ជា​ផ្លូវការ និង​បាន​លើក​ឡើង​ពី​សក្ដានុពល​នៃ​ខេត្ត​របស់​លោក និង​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ជា​ពិសេស​វិស័យសេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យ​ឃើញ តាម​រយៈ​ការ​ធ្វើ​កំណែ​ទម្រង់សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​មាន​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ ។ តាម​រយៈ​សិក្ខាសាលា​នេះ លោក ស៊ី សួន ក៏​រំពឹង​ថា សិក្ខាកាម​នឹង​ទទួល​​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ជា​ពិសេស​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ។

លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ខ្ពស់​របស់​លោក​ទៅ​លើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត និង​ជឿជាក់​ថា វា​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​​ច្រើន​ដល់​វិនិយោគិន​ដែល​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ​ទាំង​ក្នុង​រយៈ​ពេល​ខ្លី និង​រយៈពេល​វែង ។ លោក Lawrence Kook ក៏​បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​មានការ​ទទួលស្គាល់​នៅ​ទូ​ទាំង​ពិភពលោក ។

លោក Lawrence បាន​មាន​ប្រសាសន៍​ថា ៖ «​ត្រឹម​ស​ប្ដា​ហ៍​ទី ១ នៃ​ឆ្នាំ ២០២០ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ធ្វើ​ដំណើរ និង​ផ្ដល់​ចំណេះ​ជំនាញ​​វិនិយោគ​ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៃ​ប្រទេស​កម្ពុជា ។ នេះ​គឺជា​ប្រវត្តិសាស្ត្រ​ដំបូង និង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​កម្ពុជា ។ មិនតែប៉ុណ្ណោះ​យើង​នឹង​បន្ត​ផ្សព្វ​ផ្សាយ​អំពី​ប្រទេស​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​ក្នុង​ដែនដី​សុវណ្ណ​ភូមិ​នេះ ហើយ​វា​គឺជា​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ពិព័រណ៍ London Summit 2019 នៅ​ប្រទេស​អង់គ្លេស​នា​ពេល​ថ្មី​ៗ​នេះ​» ។

គិត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន ១៩​រួច​មក​ហើយ រួម​មាន​៖ ខេត្ត​ព្រះ​សីហ​នុ​, ខេត្តកំពង់ចាម​, ខេត្តសៀមរាប​, ខេត្តបន្ទាយមានជ័យ​, ខេត្ត​បាត់ដំបង​, ខេត្តតាកែវ​, ខេត្តកំពត​, ខេត្ត​កែប​, ខេត្តកំពង់ឆ្នាំង​, ខេត្តពោធិ៍សាត់​, ខេត្ត​ប៉ៃលិន​, ខេត្តកណ្ដាល​, ខេត្តព្រៃវែង​, ខេត្តស្វាយរៀង​, ខេត្តកំពង់ស្ពឺ​, ខេត្តកោះកុង​, ខេត្ត​ត្បូងឃ្មុំ​, ខេត្ត​ក្រចេះ និង​ខេត្តស្ទឹងត្រែង​នេះ​តែ​ម្ដង ។

នៅ​លើ​ឆាក​អន្តរជាតិ​វិញ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង ធ្លាប់​បាន​ចូលរួម​ពិព័រណ៍ និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំ​ៗ​ដូច​ជា​៖ ពិព័រណ៍ iFX Expo ឆ្នាំ ២០១៨ នៅ​ប្រទេស​សាយ​ប្រឺ​ស​, ពិព័រណ៍ London Summit ឆ្នាំ ២០១៧, ពិព័រណ៍ London Summit ឆ្នាំ ២០១៨, ពិព័រណ៍ London Summit ឆ្នាំ ២០១៩ នៅ​ចក្រភព​អង់គ្លេស និង​ពិព័រណ៍ iFX Expo Aisa ២០១៩ នៅ​ទីក្រុង​ហុងកុង ។ ក្រុមហ៊ុន​ក៏​មាន​ដៃគូ​សហការ​អន្តរជាតិ​ជា​ច្រើន​នៅ​ប្រទេស​អូស្ត្រាលី​, សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស​, ប្រទេស​ឥណ្ឌូ​នេ​ស៊ី​, ប្រទេស​មី​យ៉ា​ន់​ម៉ា​, ទីក្រុង​ហុងកុង និង​ទីក្រុង​ឌូ​បៃ​ជាដើម ។

ប្រសិនបើ​លោក​អ្នក​ចង់​ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះ​ឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាម​រយៈ​គេហទំព័រ www.cdx.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cambodian Derivatives Exchange ឬ​ទូរស័ព្ទ​មក​លេខ 023 22 7777 ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ