រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សមត្ថកិច្ចនគរបាលចោមចៅទី១ ឃាត់ក្មេងទំនើងដេញកាប់គ្នា ដោយមានរងរបួសធ្ងន់ម្នាក់យកទៅសាកសួរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែធ្នូនេះ នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យ៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំខាងលើមិនទាន់ស្គាល់ឈ្មោះនៅឡើយ ដោយមានដាវចំនួន១ដើម និងបំពង់ទីបចំនួន១ ។
តាមប្រភពព័ត៌មានពីសន្តិសុខក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាខាងលើបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុដោយឃើញរ៉ឺម៉កកង់បីមួយគ្រឿង ចូលមកក្នុងសួនច្បារមានគ្នា៩នាក់ ទាំងតៃកុងក្នុងនោះមានស្រី៦នាក់ បាននាំគ្នាមកអង្គុយលេង ។ បន្ទាប់មកមានយុវជនចំនួន៤នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកលេត ហើយយុវជនដែលជិះរ៉ឺម៉កកង់បីខាងលើយកដាវនឹងបំពង់ទីបដេញកាប់ បណ្តាលឲ្យយុវជនម្នាក់រងរបួសក្បាល ហើយត្រូវបានកម្លាំងសន្តិសុខឃាត់យុវជន៣នាក់ រួមនឹងម្ចាស់រ៉ឺម៉កកង់បីបានភ្លាមៗ ចំណែកជនរងគ្រោះម្នាក់ ត្រូវបានមិត្តភក្ដិបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យជិតកន្លែងកើតហេតុ ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗនោះកម្លាំងសន្តិសុខសួនឧស្សាហ៍កម្មកាណាឌីយ៉ាបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗផងដែរ ។ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរភ្លាមៗនោះ ភាគីបង្កខាងលើមាន២នាក់បានសារភាពថា ពួកគាត់បានវាយច្រឡំ ដោយជនរងគ្រោះជាមិត្តភក្ដិរបស់ខ្លួនបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះនឹងបក្សពួកគាត់បានដោះស្រាយ រួចហើយដោយម្ចាស់ដាវខាងលើបាននាំជនរងគ្រោះទៅព្យាបាលបានផងដែរ ហើយសមត្ថកិច្ចបាននាំយុវជនក្មេងទំនើងខាងលើយកទៅសួរនាំនៅប៉ុស្តិ៍ នគរបាលបន្តទៀត ។
បន្ទាប់សមត្ថកិច្ចនាំយុវជន៣នាក់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដោយភាគីរងគ្រោះបាននាំគ្នាមកបំភ្លឺប្រាប់សមត្ថកិច្ចថា ពួកគាត់ គឺជាបក្សពួកគាត់មែន ហើយភាគីបង្កនឹងជនរងគ្រោះសម្របសម្រួលថ្លៃព្យាបាល ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាណែនាំ អប់រំឲ្យអាណាព្យាបាលមកធានានឹងឲ្យត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ ៕
ចែករំលែកព័តមាននេះ