ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គល​មិនមែន​បាន​មក​ដោយ​ការ​ដុត​ធូប​បួងសួង​ឡើយ

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ពន្យល់​អំពី​ពាក្យ​មង្គល​ថា​ជា​ឈ្មោះ​នៃ​សេចក្តីសុខ សេចក្តីចម្រើន សិរី​សួស្តី​ដែល​បាន​មក​អំពី​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​របស់​អ្នក​ដែល​ត្រូវការ​សេចក្តីសុខ​ចម្រើន​ផ្ទាល់ ។ មង្គល​មិនមែន​បាន​មក​ដោយ​ការ​អុជ​ធូប​បួងសួង បន់ស្រន់​សុំ​ពី​ព្រះ​អាទិទេព ឬ​ព្រះសម្មាសម្ពុទ្ធ​ឡើយ គឺ​បាន​មក​ពី​អំពើ​ល្អ​ដែល​ខ្លួន​បាន​ធ្វើ​ជាក់ស្តែង ។ ព្រះ​បរម​សាស្តា​ទ្រង់​សម្ដែង​អំពី​មង្គល​ថា…

អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ពន្យល់​អំពី​ពាក្យ​មង្គល​ថា​ជា​ឈ្មោះ​នៃ​សេចក្តីសុខ សេចក្តីចម្រើន សិរី​សួស្តី​ដែល​បាន​មក​អំពី​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​របស់​អ្នក​ដែល​ត្រូវការ​សេចក្តីសុខ​ចម្រើន​ផ្ទាល់ ។ មង្គល​មិនមែន​បាន​មក​ដោយ​ការ​អុជ​ធូប​បួងសួង បន់ស្រន់​សុំ​ពី​ព្រះ​អាទិទេព ឬ​ព្រះសម្មាសម្ពុទ្ធ​ឡើយ គឺ​បាន​មក​ពី​អំពើ​ល្អ​ដែល​ខ្លួន​បាន​ធ្វើ​ជាក់ស្តែង ។

ព្រះ​បរម​សាស្តា​ទ្រង់​សម្ដែង​អំពី​មង្គល​ថា សូត្រ​នេះ​ឈ្មោះ​មង្គលសូត្រ គឺ​ព្រះ​អានន្ទ​បាន​ស្តាប់​មក​ហើយ​យ៉ាងនេះ​ថា សម័យមួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ជា​អារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី ។

លំដាប់​នោះ​ឯង ទេវតា​មួយ​អង្គ កាលដែល​វេលា​បឋមយាម​កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​ល្អ ញ៉ាំង​វត្ត​ជេតពន​ជុំវិញ​ទាំងអស់​ឲ្យ​ភ្លឺស្វាង​ហើយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ទីណា ក៏​ចូល​ទៅ​ក្នុង​ទីនោះ លុះ​ចូល​ទៅ​ដល់​ហើយ ទើប​ថ្វាយបង្គំ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សមគួរ ។ កាល​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ទើប​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ដោយ​ពាក្យ​ជា​គាថា​យ៉ាងនេះ​ថា​៖

ទេវតា​និង​មនុស្ស​ទាំងឡាយ​ជា​ច្រើន ប្រាថ្នា​នូវ​សេចក្តី​សួស្តី បាន​គិត​រក​នូវ​មង្គល​ទាំងឡាយ​អស់​១២​ឆ្នាំ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​សម្ដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម ។ លំដាប់​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​តប​នឹង​ពាក្យ​ទេវតា​នោះ ដោយ​ពុទ្ធភាសិត​ជា​គាថា​យ៉ាងនេះ​ថា​…​នៅ​មាន​ត​…។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ