ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេឃុំ​គួរ​ខ្ជាក់​ដី​នេះ​ឱ្យ​គេ​វិញ​ទៅ ព្រោះ​ដី​ឃុំ​ទើប​កើត​ក្រោយ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សំឡេង​ទ្រហោយំ​ដ៏​សែន​ក្តុកក្តួល និង​គួរ​ឱ្យ​អាណិតអាសូរ​ពន់ពេក ខណ​ៈមើល​ឃើញ​ស្ទើរ​ស្រក់​ទឹកភ្នែក​ ពេល​បានឃើញ​អតីត​យោធា​ពិការ​ជើង​ម្ខាង និង​ប្រពន្ធ បាន​លើកដៃ​សំពះ​អង្វរ​ដល់​អាជ្ញាធរ​ខេត្ត ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន…

ខេត្ត​ប៉ៃលិន ៖ សំឡេង​ទ្រហោយំ​ដ៏​សែន​ក្តុកក្តួល និង​គួរ​ឱ្យ​អាណិតអាសូរ​ពន់ពេក ខណ​ៈមើល​ឃើញ​ស្ទើរ​ស្រក់​ទឹកភ្នែក​ ពេល​បានឃើញ​អតីត​យោធា​ពិការ​ជើង​ម្ខាង និង​ប្រពន្ធ បាន​លើកដៃ​សំពះ​អង្វរ​ដល់​អាជ្ញាធរ​ខេត្ត ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍ ដោយ​ចោទ​លោក​មេឃុំ​ស្ទឹង​កាច់​ថា មិន​ព្រម​ចុះហត្ថលេខា លើ​ឯកសារ​ដី​របស់​ខ្លួន ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​សុរិយោដី​ធ្វើ​ប្លង់​ជូន​នោះ​ទេ ។ បែរជា​យក​ទៅ​ឱ្យ​ខាង​ប៉ុស្តិ៍​រដ្ឋបាល​វិញ ខណ​:​ពួក​គាត់​គ្មាន​អ្វី​ទីពឹង​ក្រៅពី​ដី​ដែល​មេ​អង្គភាព​បាន​ចែក​ជូន​តាំងយូរ​មក​ហើយ ក៏​មាន​សាក្សី​ដឹង​ឮ​ថា ជា​កម្មសិទ្ធិ​ពួក​គាត់​ប្រាកដ​មែន ។

បើ​តាម​ការ​អះអាង​របស់​បុរស ឈ្មោះ ចាន់ ព្រៀន អាយុ​៥១​ឆ្នាំ អតីត​យោធា​ពិការ​ជើង​ឆ្វេង ប្រពន្ធ ឈ្មោះ យាង បូ អាយុ​៤៥​ឆ្នាំ បាន​លើកដៃ​សំពះ និយាយ​រៀបរាប់​ត្អូញត្អែរ​ទាំង​ទឹកភ្នែក​ហូរ​រហាម ពីរ​នាក់​ប្តី​ប្រពន្ធ នៅ​លើ​ទីតាំង​ដី​ដែល​ពួក​គេ​អះអាង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ ២០១៩ ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន នៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ឱ្យ​ដឹង​ថា ពួក​គាត់​ជា​អតីត​ទាហាន​ខ្មែរក្រហម លុះ​ក្រោយ​ពី​សមាហរណកម្ម ចប់​សង្គ្រាម ពួក​គាត់​ក៏​បន្ត​រស់នៅ​ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​មក​ដល់​ពេល​នេះ មានកូន​ចំនួន​៦​នាក់ ក្នុង​បន្ទុក ប្រុស​៣​នាក់ ស្រី​៣​នាក់ ។

ពួក​គាត់​បន្ត​ទៀត​ថា ដី​ដែល​មាន​បញ្ហា​ខាងលើ ត្រូវ​បាន​មេ​អង្គភាព ចែក​ជូន​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ដោយ​មាន​ទទឹង​ប្រវែង​២៩​ម៉ែត្រ បណ្តោយ​ប្រវែង​៣៣​ម៉ែត្រ ខាងជើង​ទល់​នឹង​ផ្លូវ ខាងត្បូង​ទល់​នឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ខាងកើត​ទល់​នឹង​សាលាឃុំ​ស្ទឹង​កាច់ និង​ខាងលិច​ទល់​នឹង​វត្ត​អូរ​បេង ។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​ហ៊ាន​ក្រោកឈរ​តវ៉ា​បែប​នេះ គឺ​ដោយសារ​តែ​លោក​មេឃុំ​ស្ទឹង​កាច់ បាន​ប្រើ​អំណាច​របស់​ខ្លួន រំលោភ​យក​ដី​កម្មសិទ្ធិ​របស់​ពួក​គាត់​ទៅ​ឱ្យ​ខាង​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ធ្វើ​ប្លង់​ជា​កម្មសិទ្ធិ ខណ​ៈដី​ប៉ុស្តិ៍ គឺ​ពួក​គាត់​ជា​អ្នក​សម្បទាន​ជូន ព្រោះ​នឹកឃើញ​ថា បើ​មាន​សាលាឃុំ និង​ប៉ុស្តិ៍​នគរបាល​នៅ​ក្បែរ​ផ្ទះ ពិតជា​សប្បាយចិត្ត​កក់ក្តៅ តែ​អ្វី​ៗ​បែរជា​ផ្ទុយ​ស្រឡះ​អស់​ទៅ​វិញ ។

ពួក​គាត់​បញ្ជាក់​ថា ហើយ​អ្វី​ដែល​គួរ​ឱ្យ​ហួសចិត្ត​នោះ​គឺ​កាលពី​ពេល​ថ្មី​ៗ ខណៈ​ក្រុមការងារ​មន្ត្រី​ជំនាញ​សុរិយោដី ចុះ​ទៅ​វាស់វែង​ដីធ្លី ដើម្បី​ធ្វើ​ប្លង់​ជា ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ ពួក​គាត់​បាន​សុំ​ឱ្យ​ខាង​មេ​ភូមិ និង​មេ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ផ្តិត​មេដៃ​ព្រំប្រទល់​ដី​របស់​ខ្លួន បែរជា​លោក​មេឃុំ​ស្តីបន្ទោស មិន​ឱ្យ​ស៊ី​ញ៉េ មិន​ឱ្យ​ដឹង​ឮ ព្រោះ​ចង់​យក​ដី​រប​ស់​ពួក​គាត់ ។

ពួក​គាត់​ទាំង​ពីរ​ក៏​សូម​លើកដៃ​អង្វរ​ឱ្យ​លោកផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម អុី​ ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក​ជំទាវ បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន មេត្តា​ចុះ​ទៅ​ត្រួតពិនិត្យ និង​ជួយ​អន្តរាគមន៍ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ប្លង់​កាន់កាប់​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​លោក ជា ពៅ ជា​មន្ត្រី​យោធា​ប្រចាំការ​នៅ​ខេត្ត​ប៉ៃលិន បាន​ធ្វើ​ជា​សាក្សី​ឱ្យ​ដឹង​ថា ដី​ដែល​មាន​បញ្ហា​នោះ លោក​ពិតជា​បានដឹង​ឮ​រឿង​នេះ​ដែរ ថា​មេ​ចែក​ឱ្យទៅ​លោក ចាន់ ព្រៀន តែ​ខាង​លោក​មិន​បាន​ចុះ​វាស់វែង​នោះ​ទេ ។ លោក​បន្ត​ទៀត​ថា ដី​នោះ ក្រៅពី​លោក ចាន់ ព្រៀន ត្រូវ​គេ​លក់​អស់ហើយ ដោយ​​សល់​តែ​ដី​គាត់​១​គ្រួសារ​ប៉ុណ្ណោះ ។ ការ​ដែល​ចែក​ដី​ឱ្យ​នេះ គឺ​មានការ​ចែក​ជា​ដី​ឡូ​តិ៍​ភូមិ និង​ដីចម្ការ ដែល​ជា​ដី​មាន​បញ្ហា​នៅ​កន្ទុយ​ខាងក្រោយ ហើយ​តាម​ពិត​ទៅ​មានការ​បោះបង្គោល​រហូត​មក​ដ ល់​សព្វ​ថ្ងៃនេះ​ដែរ លុះ​ក្រោយមក​ឮ​ថា​ខាង​មេឃុំ​ប្រមូល​យក ខាង​លោក​ក៏​មិនដឹង​ដែរ ។

បើ​តាម​លោក តុ​ប រិ​ន ហៅ​ខ្យង​សាំង អាយុ​៥៧​ឆ្នាំ ជា​អតីត​ទាហាន​ខ្មែរក្រហម រស់នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ដី​មាន​បញ្ហា​នេះ គឺជា​ដី​របស់​អង្គភាព​ចែក​ឱ្យ​ចំណែក​សាលាឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល ទើបតែ​កើត​ក្រោយ​ប៉ុណ្ណោះ ហើយ​ដី​ខាងលើ​នេះ ត្រូវ​បាន​មេទាហាន​ចែក​ឱ្យ​លោក ចាន់ ព្រៀន ប្រាកដ​មែន ។ លោក​បន្ត​ទៀត​ថា សូម​ឱ្យ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ផង ព្រោះតែ​មាន​បញ្ហា​កើតឡើង ទើប​គេ​មិន​ធ្វើ​ប្លង់​ជូន​ពួក​គាត់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ