ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាយ​រក​ដើមឈើ​ក្លាយជា​ថ្ម​ មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រដ្ឋលេខាធិការ​ក្រសួង បរិ ស្ថាន លោក សូ ខន​ឫ​ទ្ធី​គុណ សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ចុះ​ទៅ​ពិនិត្យ​ដើមឈើ​ក្លាយជា​ថ្ម​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ…

ខេត្តរតនគិរី ៖ រដ្ឋលេខាធិការ​ក្រសួង បរិ ស្ថាន លោក សូ ខន​ឫ​ទ្ធី​គុណ សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ចុះ​ទៅ​ពិនិត្យ​ដើមឈើ​ក្លាយជា​ថ្ម​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌​របស់​ក្រសួងបរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​នា​ពេល​កន្លង​មក ។

នា​ល្ងាច​ថ្ងៃ​ទី​១៣ ខែធ្នូ លោក​រដ្ឋ​លេខា​ធិការ សូ ខន​ឫ​ទ្ធី​គុណ ដែល​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​មូលនិធិ​បរិស្ថាន​និង​សង្គម សហការជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ ចុះ​ដល់ទី​តាំង​ដើមឈើ​ក្លាយជា​ថ្ម នៅ​ចំណុច​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​សា​យ៉ស់ ឃុំ​កា​លែង ស្រុក លំផាត់។

លោក លឹ​ម វ៉ា​ន់​ចាន់ ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌​នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌​របស់​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ថា នេះ​គឺ ជា​ផូស៊ីល​ដើមឈើ​បាន​ន័យ​ថា ជាដើម​ឈើ បាន​ក្លាយជា​ថ្ម ។ ក្រុមការងារ​លោក​ចុះ​សិក្សា ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៩​នេះ​បាន​ចំនួន​១១​ទីតាំង ហើយ ហើយ​នេះ​គឺជា​ទីតាំង​មួយ​ក្នុង​ចំណោម ១១​ទីតាំង​នោះ ។ ក្រុមការងារ​របស់​លោក​បាន សិក្សា​ស្រាវ​ជ្រាវ​ឃើញ​ផូស៊ីល​ពពួកសត្វ សមុទ្រ​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តមណ្ឌលគិរី ហើយ​ឈើ​នៅ​ខេត្តរតនគិរី​និង​ខេត្តស្ទឹងត្រែង ក៏​មាន​ផូស៊ីល​ឈើ​ដែរ​ជា​ប្រភេទ​ដើមឈើ ។

លោក លឹ​ម វ៉ា​ន់​ចាន់ បន្ត​ថា គោលដៅ​នៃ​ការ​សិក្សា​នេះ​គឺ​ស្រាវជ្រាវ​រក​ព័ត៌មាន​ទិន្ន័យ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ផូស៊ីល​ទាំងអស់​ថា តើ​ការ​ប្រែប្រួល​របស់​វា​យ៉ាងម៉េច? ជា​ពិសេស​ទិន្ន័យ​ស្រុក​យើង​អត់​មាន ដូច្នេះ​គឺជា​ការ​ចាប់ផ្ដើម​ថ្មី​មួយ​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បញ្ជាក់​ថា មុន​នឹង​ឈាន​ដល់​ការ​ចុះស្រាវជ្រាវ​នេះ គឺ​លោក​ទទួល​បាន​ព័ត៌មាន​ពី​មន្ទីរ បរិស្ថាន​ខេត្ត ហើយ​កំណាយ​ស្រាវជ្រាវ​នេះ​លោកបាន​កាយ​អស់​រយៈពេល​២​ស​ប្ដា​ហ៍ ជីក​បាន​១៦ ម៉ែត្រ ប៉ុន្តែ​ដើមឈើ​មួយ​ដើម​នេះ​ជីក​បាន​១៤​ម៉ែត្រ​នៅ​មិន​ទាន់​ផុត​ទេ ដូច្នេះ​ការ​សិក្សា​នេះ​លោក​នឹង​បន្ត​ទៅ​ឆ្នាំ​ក្រោយ​ទៀត ។

លោក លឹ​ម វ៉ា​ន់​ចាន់ បញ្ជាក់​ថា នៅ​ទីតាំង​នេះ​មិនមែន​មាន​តែ​ប៉ុណ្ណឹង​ទេ គឺ​ប្រហែលជា​១​គីឡូ​ម៉ែត្រ​ជុំវិញ​នេះ គេ​រក​ឃើញ​មាន​លេច​ចេញ​ដើមឈើ​ប្រែ​ក្លាយជា​ថ្ម​នេះ​ច្រើន​ទៀត ។ លោក​គ្រាន់តែ​រាប់​ចំនួន​បណ្ដោះអាសន្ន​ឃើញ​មាន​៣៥​ដើម​ហើយ គ្រាន់តែ​ចំណាយពេល​មួយ​ព្រឹក​ប៉ុណ្ណោះ ។ ក្រុមការងារ​របស់​លោក​សន្និដ្ឋាន​ថា ពី​អតីតកាល​តំបន់​នេះ​គឺជា​តំបន់​ព្រៃ ចំណែក​ឈើនេះ​មុន​នឹង​ក្លាយជា​ថ្ម​បាន លុះត្រាតែ​វា​បំពេញ​លក្ខ ខណ្ឌ​របស់​វា​ផង​ដែរ ។

ក្រុមការងារ​របស់​លោក​គិត​ថា ប្រហែលជា​ឈើ​នេះ​នៅ​ក្បែរ​សមុទ្រ ទើប​វា​អាច​មានឱកាស​ច្រើន​ប្រែក្លាយ ជា​ថ្ម​បាន ។ ម្យ៉ាង ដោយសារ​ឈើ​នេះ​មាន​ស្រទាប់ដី​គ្រប​ជិត​ឆាប់រហ័ស មិន​មាន​ឱកាស​ឲ្យ​អុក​ស៊ី​សែន​ឆ្លងកាត់ ធ្វើ​ឲ្យ​ឈើ​នេះ មិន​អាច​ពុក​ផុយ​ទៅ​បាន ពីព្រោះ​ឈើ​អាច​ពុក
ផុយ​ទៅ​បាន​ដោយសារ​អុក​ស៊ី​សែន​ឆ្លងកាត់ និង​ដោយសារ​បាក់​តា​រី​ផ្សេង​ៗ ហើយ​វា​ត្រូវ​ចំណាយ​ពេល​រាប់​ពាន់​រាប់​លាន​ឆ្នាំ​ឯណោះ​ទើប​អាចក្លាយជា​ថ្ម​បាន ។

លោក​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​ស្រាវជ្រាវ តំបន់​នេះ​ជា​តំបន់​សមុទ្រ ពីព្រោះ​នៅ​ចម្ងាយ ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ទីតាំង​នេះ​មាន​ភ័ស្ដុតាង​ថ្មកំបោរ ។

លោក ផុ​ន ខេ​ម​រិ​ន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ​ថា ក្រសួង​នឹង​បន្ត​ស្រាវជ្រាវ​ជំរុញ​ទីតាំង​នេះ​ឲ្យ​ក្លាយជា​តំបន់​បែប​ទេសចរណ៍​សិក្សា​ស្រាវ​ជ្រាវ​មួយ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ជូន​បងប្អូន​សហគមន៍​មូលដ្ឋាន​ផង​ដែរ ។ លោក​ក៏​រៀបចំ​ជា​ស្នាក់​ការ​រង​មួយ​ដើម្បី​គ្រប់គ្រង​ទីតាំង​នេះ និង​ជំរុញ​ឲ្យ​មានការ​សិក្សា មាន​និស្សិត​មក​ពី​ចម្ងាយ ដូច​ជា​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ដែល​ចង់​សិក្សា​ស្វែង​យល់​ពី​អព្ភូត​ហេតុ​ដែល​បណ្ដាល​ឲ្យ​ដើមឈើ​ប្រែ​ក្លាយជា​ថ្ម​នេះ គឺ​ខាង​មន្ទីរ​បរិស្ថាន​នឹង​រង់ចាំ​ស្វាគមន៍ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា​)