ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ចំពោះ​អាជីវកម្ម​ដែល​បំផ្លាញ​គោល ដៅ​ទេសចរណ៍​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍លោក ថោ​ង ខុន បាន​ថ្លែង​លើកទឹកចិត្ត​ចំពោះម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ ណា​ដែល​មាន​ឆន្ទៈ​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ជាតិ ប៉ុន្តែ​ក៏​ព្រមាន​ចាត់វិធានការ​យ៉ាង​ដាច់ខាត​ចំពោះ​មូលដ្ឋាន អាជីវកម្ម​ណា​ដែល​បោកប្រាស់​ភ្ញៀវ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍លោក ថោ​ង ខុន បាន​ថ្លែង​លើកទឹកចិត្ត​ចំពោះម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ ណា​ដែល​មាន​ឆន្ទៈ​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ជាតិ ប៉ុន្តែ​ក៏​ព្រមាន​ចាត់វិធានការ​យ៉ាង​ដាច់ខាត​ចំពោះ​មូលដ្ឋាន អាជីវកម្ម​ណា​ដែល​បោកប្រាស់​ភ្ញៀវ ដើម្បី​តែ​ផលចំណេញ​មួយ​ពេល ហើយ​ប៉ះពាល់​ដល់​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ហាង​លក់​គ្រឿងអលង្ការ ច័ន្ទ គឹ​មទី ស្ថិត​នៅ​តាម​មហាវិថី​ម៉ៅ​សេ​ទុង​ខាងលិច​ស្ដុ​ប​បូកគោ កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ។ ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ហាង​លក់​គ្រឿងអលង្ការ ច័ន្ទ គឹ​ម​ទី ដែល​អាច​បម្រើ​ឱ្យ​គ្រប់​សេចក្ដី​ត្រូវការ​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​នៅ​លើ​ពិភពលោក​ក៏​ដូច​ជា​នៅ​កម្ពុជា មាន​ប្រមាណ​២៥%​តែងតែ​ចូល​ចិត្តទិញ​គ្រឿងអលង្ការ វត្ថុ​អនុស្សាវរីយ៍ និង​គ្រឿងចម្លាក់​សិល្បៈ​ផ្សេង​ទៀត ។ លោក​បាន​ដាស់តឿន​អាជីវកម្ម​ទាំងឡាយ​ដែល​ប្រតិបត្តិការ​លើ​ផ្នែក​នេះ ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម ធានា​គុណភាព បដិសណ្ឋារកិច្ច ពិសេស​មិន​ត្រូវ​បោកប្រាស់​ភ្ញៀវ​ជា​ដាច់ខាត ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ថ្លែង​បញ្ជាក់​ថា នៅ​ពេល​មក​ទស្សនា​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ពិសេស​នៅ​គោលដៅ​សៀមរាប​-​អង្គរ ភ្ញៀវ​ទេសចរ​អឺរ៉ុប​ចូល​ចិត្ត​ទិញ​វត្ថុ​អនុស្សាវរីយ៍ និងគ្រឿង​ចម្លាក់​របស់​ខ្មែរ ចំណែក​ភ្ញៀវ​ទេសចរ​អាស៊ី ពិសេស​ទេសចរ​ចិន​ចូល​ចិត្ត​ទិញ​គ្រឿងអលង្ការ​ដូច​ជា មាស ពេជ្រ ត្បូង​មាន​តម្លៃ និង​គ្រឿងអលង្ការ​ដទៃ​ទៀត ។ នេះ​ជា​សក្ដានុពល​មួយ ដែល​កម្ពុជា​ត្រូវ​បំពេញតម្រូវការ​ជូន​ភ្ញៀវ​ទេសចរ​ទាំងនោះ និង​ត្រូវ​ធានា​គុណភាព​ចំពោះ​ផលិតផល​របស់​ខ្លួន ដាច់ខាត​មិន​ត្រូវ​បោកប្រាស់​ភ្ញៀវ ឬ​កាត់ថ្លៃ​ហួសហេតុ​ខុស​ពី​តម្លៃពិត​នោះ​ឡើយ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា ក្រៅពី​ផ្ដល់​នូវ​តម្រូវការ​សម្បូរ​បែប​ប​ជូន​ភ្ញៀវ​និង​អតិថិជន ម្ចាស់​អាជីវកម្ម​ក៏​ត្រូវ​គិតគូរ​ចំពោះ​បុគ្គលិក​លើ​ការផ្ដល់​ភាព​កក់ក្ដៅ សេវាកម្ម​ល្អ សុវត្ថិភាព និង​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវ ព្រោះ​ចំណុច​នេះ​ក៏​ជា​ការ​ចូលរួម​ផ្សព្វផ្សាយ​កិត្តិនាម​ល្អ​របស់​កម្ពុជា​ទៅ​កាន់​ភ្ញៀវ​ទេសចរ​បរទេស និង​អតិថិជន​ផ្សេង​ទៀត​របស់​ហាង​ផង​ដែរ ដែល​ស្រប​ទៅ​នឹង​យុទ្ធនា​ការ «​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាព​កក់ក្ដៅ​» ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន លើក​ឡើង​ពី​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹ​ុ​ង​ចំពោះ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ​ណា​ដែល​លក់​ផលិតផល ឬ​ទំនិញ​អន់​គុណភាព ឬ​ក្លែង ក្លាយ​ជូន​ភ្ញៀវ ។ លោក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា​ច្បាប់ថ្មី​ដែល​ទើបនឹង​ដាក់​ឱ្យ​អនុវត្ត​នោះ អាច​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំងមូល​ថែម​ទៀត​ផង ។

លោកស្រី ច័ន្ទ គឹ​ម​ទី ស្ថាបនិក​និង​ជា​ម្ចាស់ហាង​លក់​គ្រឿងអលង្ការ​ខាងលើ បានឱ្យ​ដឹង​ថា លោកស្រី​ធ្លាប់​មាន​ប្រវត្តិ​ជា​ជាងទង ហើយ​ការ​បើក​អាជីវកម្ម​លក់​គ្រឿងអលង្ការ​នេះ ក៏​ដើម្បី​ចូលរួម​លើក​ស្ទួយ​កិត្យានុ​ភាព​ជាតិ​លើ​វិស័យ​គ្រឿងអលង្ការ ក៏​ដូច​ជា​ចូលរួម​លើក​ស្ទួយ​ដល់​វិស័យ​ទេសចរណ៍​ជាតិ​ផង​ដែរ ។ លោកស្រី​បាន​ប្ដេជ្ញា​ពី​ការ​ធានា​គុណភាព​គ្រឿងអលង្ការ ការ​ផ្ដល់​ជូន​នូវ​ភាព​សម្បូរ​បែប កាយកចិត្តទុកដាក់​លើ​សេវាកម្ម សុវត្ថិភាព និង​បដិសណ្ឋារកិច្ច​ជូន ភ្ញៀវ និង​អតិថិជន​ជាដើម ពិសេស​ហាង​គ្រឿងអលង្ការ​​ថ្មី​នេះ ក៏​មាន​លក់​គ្រឿងអលង្ការ​ដែល​រចនា​តាម​សិល្បៈ​ខ្មែរ​បុរាណ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ