ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ផលិតកម្ម​យន្តហោះ​ប៊ូ​អី​ុ​ង​737MAX

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិ​ក​ប៊ូ​អ៊ីង បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ ផ្អាក​ចាប់ពី​ខែមករា​ទៅ​ផលិតកម្ម​យន្តហោះ​ដែល​ធ្លាប់​លក់ដាច់​ជាងគេ​បំផុត​របស់​ខ្លួន​ធុន​ប៊ូ​អ៊ី​ង​737MAX​។ ក្រុមហ៊ុន​នោះ​និយាយ​ថា បាន​វាយតម្លៃ​ជា​បន្តបន្ទាប់​លើ​បណ្ដា​ផែនការ​ផលិតកម្ម​របស់​ខ្លួន ក្នុង​ករណី​ការ​ហាម​មិន​ឲ្យ​ហោះហើរ​នៃ​យន្តហោះ​ធុន​នេះ​អូស​បន្លាយពេល​យូរ​។ យន្តហោះ​ធុន​នេះ​ត្រូវ​ចត​ចោល​ស្ងៀម ចាប់តាំងពី​ពាក់កណ្ដាល​ខែមីនា​មក…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិ​ក​ប៊ូ​អ៊ីង បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ ផ្អាក​ចាប់ពី​ខែមករា​ទៅ​ផលិតកម្ម​យន្តហោះ​ដែល​ធ្លាប់​លក់ដាច់​ជាងគេ​បំផុត​របស់​ខ្លួន​ធុន​ប៊ូ​អ៊ី​ង​737MAX​។

ក្រុមហ៊ុន​នោះ​និយាយ​ថា បាន​វាយតម្លៃ​ជា​បន្តបន្ទាប់​លើ​បណ្ដា​ផែនការ​ផលិតកម្ម​របស់​ខ្លួន ក្នុង​ករណី​ការ​ហាម​មិន​ឲ្យ​ហោះហើរ​នៃ​យន្តហោះ​ធុន​នេះ​អូស​បន្លាយពេល​យូរ​។ យន្តហោះ​ធុន​នេះ​ត្រូវ​ចត​ចោល​ស្ងៀម ចាប់តាំងពី​ពាក់កណ្ដាល​ខែមីនា​មក ហើយ​សម្រាប់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​កាលបរិច្ឆេទ​កំណត់​ណាមួយ​សម្រាប់​ការ​ហោះហើរ​ឡើង​វិញ​នៅឡើយ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​គូសបញ្ជាក់​ថា ក្រោយ​ការ​វាយតម្លៃ​ជា​បន្តបន្ទាប់ យើង​បាន​​សម្រេច​ផ្ដល់​លទ្ធភាព​ដល់​ការ​ប្រគល់​បណ្ដា​យន្តហោះ​ដែល​ស្តុក​ទុក ហើយ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ផលិតកម្ម​យន្តហោះ​ប៊ុ​អ៊ី​ង​737​ចាប់ពី​ខែ​ខាង​មុខ​នេះ​ទៅ​។

ក្រុមហ៊ុន​ប៊ូ​អ៊ីង​ពុំ​បាន​និយាយ​ថា​តើ​ការ​បញ្ឈប់​ផលិតកម្ម​នេះ ចំណាយពេល​យូរ​ប៉ុណ្ណា និង​បញ្ជាក់​ថា ខ្លួន​នឹង​លាតត្រដាង​ពី​បណ្ដា​ផល​ប៉ះពាល់​ខាង​ហិរញ្ញវត្ថុ នា​ឱកាស​ចេញផ្សាយ​បណ្ដា​លទ្ធផល​ប្រចាំឆ្នាំ​របស់​ខ្លួន នា​ដំណាច់​ខែមករា​ខាង​មុខ​នេះ​។

ក្រុមហ៊ុន​អះអាង​ម្យ៉ាង​ទៀត​ថា ក្នុង​ដំណាក់កាល​នេះ​ខ្លួន​មិន​គ្រោង​លុប​បំបាត់​ចោលការ​ងារ​នៅ​ឡើយ​។ បណ្ដា​និយោជិត​នឹង​បែងចែក​ទៅ​កាន់​ផ្នែក​ឯទៀត​ៗ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ