ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldinho ថា Messi ខ្លាំង​បាន​ត្រឹមតែ​ពេល​នេះ​ប៉ុណ្ណោះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bleacher Report បានឱ្យ​ដឹង​ថា ជើង​ចាស់​ជំនាន់​មុន Ronaldinho បាន​និយាយ​ថា គាត់​មិន​អាច​ហៅ​អតីត​មិត្ត​រួម​ក្រុម​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Bleacher Report បានឱ្យ​ដឹង​ថា ជើង​ចាស់​ជំនាន់​មុន Ronaldinho បាន​និយាយ​ថា គាត់​មិន​អាច​ហៅ​អតីត​មិត្ត​រួម​ក្រុម​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ថា​ជា​កីឡាករ​ខ្លាំង​គ្រប់ពេល​នោះ​ទេ ។ កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​លើក​ឡើង​ថា Messi មិនមែន​ជា​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក​នោះ​ទេ ហើយ​គាត់​ក៏​មិន​ចូល​ចិត្តការ​ប្រៀបធៀប​កីឡាករ​គ្រប់​ជំនាន់​នោះ​ទេ ។

គាត់​បាន​និយាយ​ថា​៖«​ខ្ញុំ​មិន​អាច​និយាយ​បាន​ថា Messi គឺ​ពូកែ​ជាងគេ ។ ប៉ុន្តែ​គាត់​ល្អ​បំផុត​នៅ​ពេល​នេះ ក្នុង​ជំនាន់​របស់​គាត់ ។ ខ្ញុំ​មិន​ចូល​ចិត្តការ​ប្រៀបធៀប​ទេ ពីព្រោះ​វា​ពិបាក​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ល្អ​បំផុត​។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពី​មុន​ៗ គឺ​មាន Diego Maradona, Pele និង Ronaldo ប្រេ​ស៊ី​ល​ជាដើម​» ។

Ronaldinho បាន​ចំណាយពេល ៥ រដូវ​កាល​នៅ​ឯ​ក្លឹ​ប Barcelona ចន្លោះ​ឆ្នាំ ២០០៣ និង ២០០៨ ។ គាត់​បានឃើញ​ដោយ​ផ្ទាល់​នូវ​ការ​ឡើង​ទម្រង់​លេខ​របស់​តារា​ឆ្នើម Lionel Messi ពី​កីឡាករ​ធម្មតា​ទៅ​ជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់ បន្ទាប់​ពី​រូបគេ​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០០៤ ។ មិន​ដែល​មានការ​យល់​ស្រប​ពិតប្រាកដ​ថា តើ​នរណា​ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​ទេ ប៉ុន្តែ Messi បាន​បង្ហាញ​គ្រប់​គ្នា​ពី​ការ​លេង​ដ៏​អស្ចារ្យ​របស់​ខ្លួន ខណៈ​ដែល​លោក​ទើបតែ​មាន​អាយុ​ត្រឹមតែ​៣២​ឆ្នាំ​ប៉ុណ្ណោះ ។

នៅ​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ៧០២​លើក សម្រាប់​ក្រុម Barcelona គាត់​បាន​រក​គ្រាប់​បាល់​បាន ៦១៧​គ្រាប់ ។ សម្រាប់​ការ​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Messi រកបាន ៧០​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​១៣៨​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ