ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទផ្សាយ​ទិន្នន័យក្បាល​ដី​​៣១៥ហិកតា​ក្នុង​ភូម​ិជ្រៃសែន​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្បាលដី​ចំនួន​៥៨២​ក្បាលដី លើ​ទំហំ​ផ្ទៃដី​សរុប​៣១៥​ហិ​កតា ត្រូវ​បាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី​រៀបចំ​ពិធី​ប្រជុំ​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ…

ខេត្តមណ្ឌលគិរី ៖ ក្បាលដី​ចំនួន​៥៨២​ក្បាលដី លើ​ទំហំ​ផ្ទៃដី​សរុប​៣១៥​ហិ​កតា ត្រូវ​បាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី​រៀបចំ​ពិធី​ប្រជុំ​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ ។

លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី បានឱ្យ​ដឹង​ថា សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជ្រៃ​សែន ដែល​មន្ទីរ​បិទ​ផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​នា​ពេល​នេះ មាន​ក្បាលដី​សរុប​ចំនួន​៥៨២​ក្បាលដី ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​៣១៥​ហិ​កតា ស្មើនឹង​២៩១​គ្រួសារ​។

លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​បន្ថែម​ថា ចំពោះ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ដែល​មាន​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែធ្នូ ដល់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ គឺ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​អ្នកកាន់កាប់​ដី និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រួតពិនិត្យ​ទិន្នន័យ ដើម្បី​បញ្ជាក់​ថា ទិន្នន័យ​ដី​ក្បាលដី​នេះ ពិតជា​ត្រឹមត្រូវ ឬ​អត់ ប្រសិនបើ​មាន​កំហុសឆ្គង ដោយ​ប្រការ​ណាមួយ ម្ចាស់​ដី ត្រូវ​ធ្វើការ​ស្នើ​សុំ​កែតម្រូវ ក្នុង​រយៈពេល​១៥​ថ្ងៃនេះ​។ លោកបន្ថែម​ថា ក្រោយ​រយៈពេល​១៥​ថ្ងៃនេះ ក្រុមការងារ និង​អាជ្ញាធរ នឹង​ធ្វើការ​បូក​សរុប​របាយការណ៍​បញ្ជូន​ទៅ​ប្រធាន​គណៈកម្មាធិកា​រដ្ឋបាល ដើម្បី​ស្នើ​សុំ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចល​នា​វត្ថុ ជូន​ប្រជាពលរដ្ឋ អ្នកកាន់កាប់​ណា​ដែល​បាន​បំពេញ​គ្រប់​លក្ខ​
ខ័​ណ្ឌ​ច្បាប់​។

លោក ញ៉​ន សិទ្ធ អភិបាលរង​ខេត្ត បាន​បញ្ជាក់​ថា ដើម្បី​ពង្រឹង​សុវត្ថិភាព នៃ​ការ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​សម​ស្រប ទប់ស្កាត់​ការ​កាប់​ដី​រដ្ឋ​ខុសច្បាប់ និង​កាត់​បន្ថយ​ទំនាស់ តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិ​បាល​កម្ពុជា បាន​អនុវត្ត​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​ជា​កម្មវិធី​មួយ​មានការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កំពុង​អនុវត្ត​នូវ​ផែនការ​សំខាន់​ៗ នៃ​គោលនយោបាយ​ដីធ្លី ក្នុង​ការ​កែទម្រង់រដ្ឋបាល​ដីធ្លី​។

លោក អភិបាលរង​ខេត្ត​បន្ថែម​ថា ចំពោះ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នា​ពេល​នេះ ក៏​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​កាន់កាប់​ដីធ្លី​ទាំងអស់ ដែល​មាន​ដី​នៅ​ក្នុងភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ​នេះ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​ទិន្នន័យ ក្បាលដី ពិតជា​ត្រឹមត្រូវឬអត់ ។ ប្រសិនបើ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយ ដូច​ជា​ខុស​ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត អាយុ ភេទ ទំហំ រូបរាង​ដី ទីតាំង​ក្បាលដី និង​ប្រភេទ​ទ្រព្យ​ជាដើម​នោះ ម្ចាស់​ដី​ត្រូវ​ធ្វើការ​ស្នើ​សុំ​កែតម្រូវ​ឡើង​វិញ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ