ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​ច្បាប់​សញ្ជាតិ​រាលដាល​នៅ​ឥណ្ឌា

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នានា​ក្នុង​សាកលវិទ្យាល័យ​មួយ​នៃ​ទីក្រុង​ញូ​វ​ដែ​ល្លី​មក ចលនា​តវ៉ា​ប្រឆាំង​ច្បាប់​ផ្ដល់​សញ្ជាតិ បាន​រីក​រាលដាល​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ​ក្នុង​ប្រទេស​ឥណ្ឌា​ទាំងមូល នាំ​ឲ្យ​មានការ​ប្រឈម​របស់​រដ្ឋាភិបាល​លោក​ម៉ូ​ឌី​។ ច្បាប់​សញ្ជាតិ​ដែល​អនុម័ត​កាលពី​ស​ប្ដា​ហ៍​មុន បាន​ស​ម្រូ​ល​ការ​ផ្ដល់​សញ្ជាតិ​ឥណ្ឌា​ដល់​បណ្ដា​ជន​ភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន បង់​ក្លា​ដែ​ស​និង​ប៉ា​គី​ស្ថាន ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​ពួក​គេ​ពុំ​មែន​ជា​ជន​អ៊ិ​ស្លា​ម​។…

ប្រទេស​ឥណ្ឌា ៖ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នានា​ក្នុង​សាកលវិទ្យាល័យ​មួយ​នៃ​ទីក្រុង​ញូ​វ​ដែ​ល្លី​មក ចលនា​តវ៉ា​ប្រឆាំង​ច្បាប់​ផ្ដល់​សញ្ជាតិ បាន​រីក​រាលដាល​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ​ក្នុង​ប្រទេស​ឥណ្ឌា​ទាំងមូល នាំ​ឲ្យ​មានការ​ប្រឈម​របស់​រដ្ឋាភិបាល​លោក​ម៉ូ​ឌី​។

ច្បាប់​សញ្ជាតិ​ដែល​អនុម័ត​កាលពី​ស​ប្ដា​ហ៍​មុន បាន​ស​ម្រូ​ល​ការ​ផ្ដល់​សញ្ជាតិ​ឥណ្ឌា​ដល់​បណ្ដា​ជន​ភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន បង់​ក្លា​ដែ​ស​និង​ប៉ា​គី​ស្ថាន ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​ពួក​គេ​ពុំ​មែន​ជា​ជន​អ៊ិ​ស្លា​ម​។ ចំពោះ​ជនភៀសខ្លួន​ទាំងនេះ​មួយ​ចំនួន សម្ដែង​ឆន្ទៈ​ចង់បាន​សញ្ជាតិ ដោយ​ស្ថិត​ក្នុង​សហ​គម​អ៊ិ​​ស្លា​ម ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​ជា​១,៣​ពាន់​លាន​នាក់​នេះ​។

នៅ​ភាគ​ឦសាន​ឥណ្ឌា​ជា​ប្រភព​ដំបូង​នៃ​ចលនា​តវ៉ា​កាលពី​ស​ប្ដា​ហ៍​មុន ហើយ​នៅ​ទីនោះ​មនុស្ស​៦​នាក់​បាន​​បាត់​បង់​ជីវិត​​រួច​ហើយ ពួក​បាតុករ​ប្រឆាំង​ច្បាប់​នោះ​លើក​ហេតុផល​ថា វា​នឹង​នាំ​ឲ្យ​មាន​ការ​ហូរ​ចូល​យ៉ាង​គំហុក​របស់​ពួក​ជនភៀសខ្លួន​ហិណ្ឌូ​បង់​ក្លា​ដែ​ស និង​ខ្លាច​ពួក​អន្តោប្រវេសន៍​ទាំង​នេះ​មក​ដណ្ដើម​ការងារ​ពី​ប្រជាជន​មូលដ្ឋាន​។

ថ្ងៃ​ទី​១៦​ធ្នូ​ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង រវាង​ពួក​អ្នក​តវ៉ា​ និង​ប៉ូលិស​ក្នុង​សាកលវិទ្យាល័យ​ធំ​JAMIA MILLIA ISLAMIA​នៃ​រដ្ឋធានី​បាតុកម្ម​ថ្មី​ៗ​កើត​មាន ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​នៅ​ញូ​វ​ដែ​ល្លី CHENNAI បឹង​ហ្គា​ល័​រ អា​លី​ហ្គា​រ ហ៊ី​ដឺ​រ៉ា​បា​ដ មុម​បៃ​ឬ​LUCKNOW​។ ពុំ​មាន​ឧប្បត្តិហេតុ​ធំដុំ​ណាមួយ​កើត​មាន​ឡើយ​។

នាយក​រដ្ឋមន្ត្រី​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​បាន​បរិហារ​តាម​TWITTER បណ្ដា​ក្រុម​ដែល​លាក់បាំង​ផល​ប្រយោជន៍ ក្នុង​គោលបំណង​សាបព្រោះ​ការ​បំបែកបំបាក់ ហើយ​លោក​អះអាង​ថា ច្បាប់​ថ្មី​ស្ដី​ពី​សញ្ជាតិ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ពហុ​សន្តិសុខ ​និង​ភាតរភាព​របស់​ឥណ្ឌា​។ បាតុករ​ម្នាក់​ជា​និស្សិត​ក្រុង​ញូ​វ​ដែ​ល្លី​និយាយ​ថា ច្បាប់​ស្ដី​ពី​សញ្ជាតិ​នេះ​គឹ​ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​ផ្ទុយ​នឹង​ស្មារតី​របស់​ឥណ្ឌា៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ