ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ និង​រុ​ស្ស៊ី ស្នើ​សម្រាល​ទណ្ឌកម្ម​លើ​កូរ៉េ​​ខាងជើង

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ចិន ​និង​រុ​ស្ស៊ី ​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ​បាន​ដាក់​ជូន​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប នូវ​គម្រោង​ដំណោះស្រាយ​មួយ ដែល​ស្នើ​ឲ្យ​លុប​ចោល​ទណ្ឌកម្ម​មួយ​ចំនួន ដែល​ដាក់​លើ​កួ​រ៉េ​ខាងជើង ក្នុង​គោលបំណង​កែ​លម្អ​លក្ខខណ្ឌ​រស់នៅ របស់​ប្រជាជន​ស៊ី​វិល​នៃ​ប្រទេស​នេះ​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ចិន ​និង​រុ​ស្ស៊ី ​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ​បាន​ដាក់​ជូន​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប នូវ​គម្រោង​ដំណោះស្រាយ​មួយ ដែល​ស្នើ​ឲ្យ​លុប​ចោល​ទណ្ឌកម្ម​មួយ​ចំនួន ដែល​ដាក់​លើ​កួ​រ៉េ​ខាងជើង ក្នុង​គោលបំណង​កែ​លម្អ​លក្ខខណ្ឌ​រស់នៅ របស់​ប្រជាជន​ស៊ី​វិល​នៃ​ប្រទេស​នេះ​។

ម្យ៉ាងទៀត​គម្រោង​ដំណោះស្រាយ​នោះ​បាន​សាទរ​ចំពោះ​ការ​បន្ត​ចរចា រវាង​សហរដ្ឋអាមេរិក ​និង​កូរ៉េ​ខាងជើង សំដៅ​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​ថ្មី​ៗ បង្កើត​ជំនឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​រួម​ចំណែក​ដល់​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​សន្តិភាព​ដ៏​ស្ថិតស្ថេរ​នៅ​ឧបទ្វីប​កូរ៉េ​។

គម្រោង​ដំណោះស្រាយ​នេះ​នៅ​បាន​ស្នើ​ថា​បណ្ដា​ទណ្ឌកម្ម​របស់​អ​.​ស​.​ប មិន​អនុវត្ត​ចំពោះ​បណ្ដា​គម្រោង​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្លូវដែក​និង​ផ្លូវថ្នល់​រវាង​កូរ៉េ​ទាំង​២៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ