ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​នៃ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម

4 ឆ្នាំ មុន

ការ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​មិន​ត្រឹមតែ​បង្ក​ភាព​រំខាន និង​ឈឺចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​ឱ្យ​មានការ​រលាក​តម្រងនោម​ផង​ដែរ​។ ថា​ តើ​មាន​អាហារ​អ្វី​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺរលាកតម្រង​នោម ឬ​ការ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​ដែរ​ឬទេ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​នៃ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម ៖…

ការ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​មិន​ត្រឹមតែ​បង្ក​ភាព​រំខាន និង​ឈឺចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​ឱ្យ​មានការ​រលាក​តម្រងនោម​ផង​ដែរ​។ ថា​ តើ​មាន​អាហារ​អ្វី​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺរលាកតម្រង​នោម ឬ​ការ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​ដែរ​ឬទេ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​នៃ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម ៖

១. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន ៖ អ្វី​ដំបូង​បំផុត​ដែល​អ្នក​ត្រូវធ្វើ​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​រលាក​ផ្លូវ​បង្ហូរ​នោម គឺ​បង្កើន​ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ប្រមាណ ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ ដើម្បី​កម្ចាត់​ជាតិពុល និង​បាក់តេរី​ដែល​បង្ក​ឱ្យ​មានការ​ឈឺចាប់​។ ការ​ទទួលទាន​ទឹក មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​មួយ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម ដូច្នេះ​ដើម្បី​ជៀស​ផុត​ពី​បញ្ហា​តម្រងនោម អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​។

២. ជៀសវាង​ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន ៖ បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​បណ្ដាល​ឱ្យ​ផ្លោ​ក​នោម​ឆ្លង​មេរោគ និង​រលាក ដូច្នេះ​អ្នក​ចាំបាច់​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​អាច​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ក្នុង​ចំណោម​ប្រភេទ​នៃ​អាហារ និង​ភេសជ្ជៈ​ផ្សេង​ៗ អ្នក​គួរ​ជៀស​ឱ្យ​ផុត​នូវ​គ្រឿង​ស្រវឹង ជាតិ​នីកូទីន ជាតិ​ផ្អែម​សិប្បនិម្មិត កាហ្វេ អាហារ​ហឹរ និង​ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាបូ​ណាត​។ ហើយ​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត និង​ជាតិ​ស​សៃ​ជំនួស​វិញ​។

៣. ស្អំ​កម្ដៅ ៖ ការ​ស្អំ​កម្ដៅ​ជួយ​បំបាត់​អាកា​រៈ​ឈឺចាប់ និង​ក្រហាយ​បាន​ឆាប់រហ័ស​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ដាក់​បន្ទះ ឬ​ខ្នើយ​កម្ដៅ​ដាក់​ស្អំ​លើ​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ឈឺចាប់​សម្រាប់​រយៈពេល ១៥ នាទី​។ ចំណុច​សំខាន់​នោះ គឺ​កុំ​ប្រើប្រាស់​កម្ដៅ​ខ្លាំង ហើយ​ក៏​កុំ​ដាក់​ស្អំ​ផ្ទាល់​លើ​ស្បែក​តែ​ម្ដង និង​មិន​ត្រូវ​លើស​ពី ១៥ នាទី​ឡើយ​។

៤. បង្កើន​ការ​ទទួលទាន​វីតាមីន C ៖ រូបមន្ត​បែប​ធម្មជាតិ​ដ៏​ងាយ​មួយទៀត​ទប់ទល់​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម គឺ​បង្កើន​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C​។ វីតាមីន C ធ្វើ​ឱ្យ​ទឹកនោម​កាន់តែ​មាន​ជាតិ​អាស៊ីត​ខ្ពស់​ដែល​រារាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​ក្នុង​ផ្លូវ​បង្ហូរ​នោម​។ អ្នក​ក៏​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន C ផង​ដែរ​។

៥. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម អង់ស៊ីម និង​ជាតិ​រ៉ែ​ផ្សេង​ទៀត​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​បាក់តេរី​បង្ក​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​ធម្មតា ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន ២ ដង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ ថ្ងៃ​។ អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ ឬ​ក្រូចឆ្មារ​ដើម្បី​បន្ថែម​រសជាតិ​។

៦. ម្នាស់ ៖ ម្នាស់​ជា​ប្រភព​នៃ​អង់ស៊ីម Bromelain ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​កាត់​បន្ថយ​អាកា​រៈ​នៃ​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​បាន​យ៉ាង​ប្រសើរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ផ្លែ​ម្នាស់ ឬ​ទឹក​ម្នាស់​ស្រស់ ១ ពែង​រាល់ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ