ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​​ពេល​ត្រឹម​តែ​៣០​វិនាទី​ ដើម្បី​ពិនិត្យ​​សុខភាព​បេះដូងរបស់​អ្នក

4 ឆ្នាំ មុន

ធ្លាប់​ដឹង​ទេ​ថា ​បេះដូង​នៅ​តែ​អាច​លោត​ទោះបី​ត្រូវ​បាន​ផ្ដាច់​ចេញពី​រាង​កាយ​ក៏​ដោយ​! ហើយ​ការ​រក្សា​បាន​នូវ​សុខភាព​បេះដូង​ល្អ​ប្រសើរ គឺ​ចាំបាច់​ណាស់​ដើម្បី​រស់នៅ​បាន​យូរ​។ ដូច្នេះ​ការ​ពិនិត្យ​សុខភាព​បេះដូង​ជា​ប្រចាំ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របៀប​ពិនិត្យ​សុខភាព​បេះដូង​ដោយ​ចំណាយពេល​ត្រឹមតែ ៣០ វិនាទី​ប៉ុណ្ណោះ…

ធ្លាប់​ដឹង​ទេ​ថា ​បេះដូង​នៅ​តែ​អាច​លោត​ទោះបី​ត្រូវ​បាន​ផ្ដាច់​ចេញពី​រាង​កាយ​ក៏​ដោយ​! ហើយ​ការ​រក្សា​បាន​នូវ​សុខភាព​បេះដូង​ល្អ​ប្រសើរ គឺ​ចាំបាច់​ណាស់​ដើម្បី​រស់នៅ​បាន​យូរ​។ ដូច្នេះ​ការ​ពិនិត្យ​សុខភាព​បេះដូង​ជា​ប្រចាំ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របៀប​ពិនិត្យ​សុខភាព​បេះដូង​ដោយ​ចំណាយពេល​ត្រឹមតែ ៣០ វិនាទី​ប៉ុណ្ណោះ ៖

១-ជំហាន​ដំបូង ៖ ចាក់ទឹក​ត្រជាក់​ខ្លាំង​ក្នុង​ធុង​មួយ​ដែល​ធំ​ល្មម​អាច​ដាក់​ដៃ​ទាំង ២ ចូល​បាន​។ អ្នក​អាច​បន្ថែម​ទឹកកក​ចូល​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​។

២-ជំហាន​បន្ទាប់ ៖ ដាក់​ដៃ​ទាំង​សងខាង​ចូល​ក្នុង​ទឹក​ត្រជាក់​ដែល​មាន​លាយ​ដុំ​ទឹកកក​សម្រាប់​រយៈពេល​ត្រឹមតែ ៣០ វិនាទី​ប៉ុណ្ណោះ​។ វិធី​នេះ​នឹង​ជួយ​ឱ្យ​អ្នកដឹង​ថា​តើ​ឈាម​ប្រតិកម្ម ឬ​ឆ្លើយ​តប​បែប​ណា​ជាមួយ​ភាព​ត្រជាក់​។ ហើយ​អ្នក​អាច​ទទួល​បាន​លទ្ធផល ២​។

លទ្ធផល​ទី ១ គឺ​ម្រាមដៃ​ឡើង​ពណ៌​ក្រហម ៖ ប្រសិនបើ​ម្រាមដៃ​ឡើង​ពណ៌​ក្រហម​នេះ គឺជា​ដំណឹង​ល្អ​! វា​មាន​ន័យ​ថា​អ្នក​គ្មាន​បញ្ហា​អ្វី​ពាក់ព័ន្ធ​នឹង​អុក​ស៊ី​សែន​នៃ​ឈាម​ឡើយ​។ បេះដូង​និង​ចរន្តឈាម​របស់​អ្នក គឺ​មាន​សុខភាព​ល្អ​។

លទ្ធផល​ទី ២ ម្រាមដៃ​ប្រែជា​ស្លេក ឬ​ពណ៌​ខៀវខ្ចី ៖ ប្រសិនបើ​ចុង​ម្រាមដៃ​ប្រែជា​ស្លេក ឬ​ពណ៌​ខៀវខ្ចី​អាច​មាន​ន័យ​ថា​អ្នក​ប្រហែលជា​កំពុង​ខ្វះ​អុក​ស៊ី​សែន​ក្នុង​កោសិកា​ឈាមក្រហម ឬ​កម្រិត​អុក​ស៊ី​សែន​ក្នុង​ឈាម​ទាប​ពេក​ហើយ​ដែល​មិនល្អ​ចំពោះ​សុខភាព​បេះដូង​។ ក្នុង​ករណី​នេះ​អ្នក​អាច​សាកល្បង​ម៉ាស្សា ឬ​ផ្ដល់​កម្ដៅ​ដៃ​ឱ្យ​ក្លាយជា​ធម្មតា​វិញ​។

ប្រសិនបើ​មិន​បាន​ផល​អ្វី អ្នក​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​។ អ្នក​ក៏​គួរ​ខ​ល​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ប្រសិនបើ​ស្ថានភាព​នៃ​ម្រាមដៃ​ឡើង​ពណ៌​ស្លេក ឬ​ខៀវខ្ចី ហើយ​អម​មក​ជាមួយ​នូវ​អាកា​រៈ​ផ្សេង​ទៀត​រួម​មាន​ពិបាក​ដកដង្ហើម ក្ដៅខ្លួន ឈឺក្បាល ឈឺទ្រូង បែកញើស ស្ពឹក​ដៃ ជើង ឬ​ម្រាមដៃ ម្រាមជើង និង​វិលមុខ សន្លប់ ឬ​រកកល់​ចង់​សន្លប់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ