ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឱ្យ​កូន​រំលាយ​អាហារ​បាន​ល្អ គួរ​ធ្វើ​ដូច​ម្តេច​ទៅ?

4 ឆ្នាំ មុន

ជំងឺ​រំលាយ​អាហារ​មិន​បាន​ល្អ មិន​ត្រឹមតែ​កើតឡើង​លើ​ខ្លួន​មនុស្ស​ចាស់​នោះ​ទេ ថែម​ទាំង​អាច​កើត​លើ​ខ្លួន​កូន​ក្មេង​ទៀត​ផង ដូចនេះ​ប្រសិនជា​អ្នក​មិន​ចង់ឱ្យ​កូន​មាន​ជំងឺ​នេះ តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេចទៅ? ១-បរិភោគ​ឆ្អែត​ពេក ៖ ការ​ឱ្យ​កូន​បរិភោគ​ច្រើន​ពេក​នឹង​ធ្វើ​ឱ្យ​កូន​មិន​ងាយ​រំលាយ​អាហារ​ឡើយ ថែម​ទាំង​អាច​ធ្វើ​ឱ្យ​កូន​អ្នក​ធាត់​ទៀត​ផង ដូចនេះ​អ្នក​ត្រូវ​តែ​ឱ្យ​គេ​បរិភោគ​តាម​បរិមាណ​ដែល​កូន​អាច​ទទួលយក​បាន​។…

ជំងឺ​រំលាយ​អាហារ​មិន​បាន​ល្អ មិន​ត្រឹមតែ​កើតឡើង​លើ​ខ្លួន​មនុស្ស​ចាស់​នោះ​ទេ ថែម​ទាំង​អាច​កើត​លើ​ខ្លួន​កូន​ក្មេង​ទៀត​ផង ដូចនេះ​ប្រសិនជា​អ្នក​មិន​ចង់ឱ្យ​កូន​មាន​ជំងឺ​នេះ តើ​អ្នក​គួរតែ​ធ្វើ​ដូច​ម្តេចទៅ?

១-បរិភោគ​ឆ្អែត​ពេក ៖ ការ​ឱ្យ​កូន​បរិភោគ​ច្រើន​ពេក​នឹង​ធ្វើ​ឱ្យ​កូន​មិន​ងាយ​រំលាយ​អាហារ​ឡើយ ថែម​ទាំង​អាច​ធ្វើ​ឱ្យ​កូន​អ្នក​ធាត់​ទៀត​ផង ដូចនេះ​អ្នក​ត្រូវ​តែ​ឱ្យ​គេ​បរិភោគ​តាម​បរិមាណ​ដែល​កូន​អាច​ទទួលយក​បាន​។

២-អាហារ​ត្រជាក់ ៖ អ្នក​មិន​ត្រូវ​យក​អាហារ​ដែល​ទើបនឹង​យក​ចេញពី​ទូរ​ទឹកកក​មក​ឱ្យ​កូន​បរិភោគ​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​អ្នក​មិន​ងាយ​រំលាយ​អាហារ​បាន​ឡើយ ដោយសារ​តែ​ក្រពះ​កូន​នៅ​ខ្សោយ ដូចនេះ​មុន​នឹង​ឱ្យ​កូន​បរិភោគ អ្នក​ត្រូវ​តែ​កម្តៅ​ជា​មុន​សិន​។

៣-មិន​ត្រូវ​មើល​ពោះ ៖ នៅ​ពេល​ដែល​អ្នក​បញ្ចុក​បាយ​កូន អ្នក​មិន​ត្រូវ​មើល​តាម​ពោះ​កូន ហើយ​កំណត់​ថា​គេ​ឆ្អែត ឬ​មិន​ឆ្អែត​ឡើយ ព្រោះ​នៅ​ពេល​ដែល​ពោះ​បោង​មិន​បញ្ជាក់​ថា កូន​ឆ្អែត ឬ​មិន​ឆ្អែត​ឡើយ ដូចនេះ​អ្នក​អាច​បញ្ចុក​ល្មម នោះ​ដល់​ពេល​ដែល​កូន​ឃ្លាន កូន​នឹង​យំ​ប្រាប់​អ្នក​ហើយ ដូចនេះ​អ្នក​អាច​បញ្ចុក​គេ​ទៀត​។

៤-ទម្លាប់​ល្អ​ក្នុង​ការ​រស់នៅ ៖ អ្នក​ត្រូវ​តែ​បង្រៀន​ឱ្យ​កូន​មាន​ទម្លាប់​ល្អ​ក្នុង​ការ​រស់នៅ ដោយ​ត្រូវ​តែ​មាន​របៀប​រស់នៅ​ល្អ និង​ការ​បរិភោគ​ល្អ ហើយ​ត្រូវ​តែ​បត់ជើងធំ​ឱ្យ​បាន​ទៀងទាត់ ដូចនេះ​ពោះ​វៀន និង​ក្រពះ​កូន​នឹង​មាន​សុខភាព​ល្អ ជា​ហេតុ​ដែល​មិន​ងាយ​ធ្វើ​ឱ្យ​កូន​មាន​ជំងឺ​នេះ​ឡើយ (ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ