នៅឆ្នាំ១២០៦ តេមូឈីន បានដណ្តើមទឹកដីភាគច្រើននៃម៉ុងហ្គោល ហើយកុលសម្ព័ន្ធ ដែលនៅសេសសល់ត្រូវបានបង្ខំឲ្យទទួលស្គាល់គាត់ជាមេដឹកនាំរបស់ពួកគេ ។ គាត់ក៏បានដាក់ឈ្មោះខ្លួនឯងពី តេមូឈីន ទៅជាជិនហ្គិស ខាន ។ ឈ្មោះរបស់គាត់មានការបកប្រែខុសៗគ្នា ដែលមួយក្នុងចំណោមនោះបានន័យថា “អធិបតេយ្យភាពមហាសមុទ្រ” ។
អធិរាជ ជិនហ្គិស ខាន ពង្រីកចក្រភពម៉ុងហ្គោលប្រកបដោយមហិច្ឆតា
ប៉ុន្មានឆ្នាំបន្ទាប់ពីបានកាន់កាប់ម៉ុងហ្គោលទាំងមូល ជិនហ្គិស ខាន បានចាប់ផ្តើម យុទ្ធនាការជោគជ័យមួយប្រឆាំងនឹងរាជវង្ស ជិន ដោយដណ្តើមយករាជធានីរបស់ពួកគេ គឺហ្សុង ទូ (នៅក្បែរទីក្រុងប៉េកាំងបច្ចុប្បន្ន) ក្នុងឆ្នាំ១២១៥ ។ បន្ទាប់មកគាត់បានបង្វែរការចាប់អារម្មណ៍ទៅភាគខាងលិច ដោយរំកិលខ្លួនឆ្ពោះទៅតំបន់អាស៊ីកណ្តាល ។ នៅឆ្នាំ១២១៩ គាត់បានបើកយុទ្ធនាការមួយទៀត ដែលទទួលបានជោគជ័យប្រឆាំងនឹងចក្រភព shah of Khwarezm (មានមូលដ្ឋាននៅអ៊ីរ៉ង់បច្ចុប្បន្ន) ដែលមានប្រើកងទ័ពរហូតដល់ទៅ២០ម៉ឺននាក់ ។
ហេតុអ្វីបានជា ជិនហ្គិស ខាន មានអារម្មណ៍ថា ត្រូវបានបង្ខំឲ្យចាប់ផ្តើមយុទ្ធនាការទាំងនេះ ? វាគឺជាសំណួរដ៏រសើបនៃការជជែកវែកញែកគ្នាក្នុងចំណោមអ្នកប្រាជ្ញ ។ នៅក្នុងផ្នែកមួយនៃសៀវភៅ “«ជិនហ្គិស ខាន និងចក្រភពម៉ុងហ្គោល» លោក Morris Rossabi មកពីសាកលវិទ្យាល័យកូឡុំបៀសរសេរថា គំនិតជាច្រើនត្រូវបានដាក់ចេញ ។ វាអាចទៅរួចដែលថា សង្គ្រាមគ្នាឯងនៅម៉ុងហ្គោលបានបង្កភាពហត់នឿយ និងការខ្វះខាតក្នុងការផ្គត់ផ្គង់ចំណីអាហារ ដូច្នេះជិនហ្គិស ខាន ត្រូវតែវាយឆ្មក់ប្រទេសផ្សេងទៀតដើម្បីការពារភាពអត់ឃ្លាន ។ គំនិតមួយទៀតគឺថា ដោយសារអាកាសធាតុស្ងួតនៅម៉ុងហ្គោលទើបធ្វើឲ្យ ជិនហ្គិស ខាន សម្រេចចិត្តត្រូវកាន់កាប់ដីថ្មីសម្រាប់ប្រជាជនរបស់គាត់រស់នៅ ។ប៉ុន្តែគំនិតមួយទៀតគឺថា ជិនហ្គិស ខាន មានអារម្មណ៍ថា គាត់មានសិទ្ធិជាអាទិទេពដើម្បីយកឈ្នះពិភពលោក ។
មិនថាមានហេតុផលអ្វីក៏ដោយ ការដណ្តើមបានទឹកដីដ៏ឆាប់រហ័សរបស់ គាត់បានធ្វើ ឲ្យ
ពិភពលោកភ្ញាក់ផ្អើល។ យុទ្ធសាស្ត្ររបស់គាត់ គឺការប្រើប្រាស់ធ្នូគ្រឿងសស្ត្រាវុធ និងការ
ដកថយ ហើយគាត់បានបង្កើតការច្នៃប្រឌិតថ្មីក្នុងទម្រង់ជារដ្ឋាភិបាល និងអង្គការ ។ គាត់
បានផ្លាស់ប្តូរសង្គមម៉ុងហ្គោលទៅជាកុលសម្ព័ន្ធមួយដែលមានសមត្ថភាពក្នុងការច្បាំង និងគ្រប់គ្រងជាចក្រភពមួយ ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕
បញ្ជាក់ ៖ វគ្គទី១ អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ស្ថាបនិកនៃចក្រភពម៉ុងហ្គោល
វគ្គទី២ ជីវិតកុមារភាពរបស់អធិរាជ ជិនហ្គីស ខាន ឬ ហ្សង់ស៊ី ខាន់
ចែករំលែកព័តមាននេះ