ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យឆ្លងជំងឺឆ្កែឆ្កួត ក្រោយឆ្កែខាំ​និង​ហូប​​សាច់​ឆ្កែ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​បញ្ជូន​ភ្លាម​ៗ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​កើត​អាការ​ៈ​ប្រកាច់​បែកពពុះមាត់ និង​ព្រុស​ស្រែក​លូ​ដូច​សត្វ​ឆ្កែ ដែល​សង្ស័យ​បណ្តាល​មក​ពីឆ្លង​ជំងឺ​ឆ្កែឆ្គួត ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង កាលពី​ល្ងាច​ថ្ងៃ​ទី​១៦…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​បញ្ជូន​ភ្លាម​ៗ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​កើត​អាការ​ៈ​ប្រកាច់​បែកពពុះមាត់ និង​ព្រុស​ស្រែក​លូ​ដូច​សត្វ​ឆ្កែ ដែល​សង្ស័យ​បណ្តាល​មក​ពីឆ្លង​ជំងឺ​ឆ្កែឆ្គួត ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ធ្នូ ២០១៩​ ។ អ្នក​ជំងឺ​មានឈ្មោះ យាន យ៉ុ​ន អាយុ​៣៥​ឆ្នាំ មាន​ប្រ​ព​ន្ធនិង​កូន​រស់នៅ​ខេត្ត​ត្បូងឃ្មុំបាន​ទៅ​ធ្វើការ​ជា​ជាងដែក​នៅ​ស្រុក​អូរ​រាំង​តែ​ម្នាក់ឯង ​អស់​រយៈពេល​២​ខែ​មក​ហើយ ​មុន​កើត​មាន​ជំងឺ​នេះ ​។

សេចក្តី​រាយ​ការ​ណ៍ពី​សាច់ញាតិ​អ្នកជំងឺ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ នេះ​ថា មុន​អ្នកជំងឺ​មាន​សភាព​ស្រែក​លូ​ដូច​សត្វ​ឆ្កែ កាលពី​បី​បួន​ថ្ងៃមុន គឺអ្នកជំងឺ​ធ្លាប់​ត្រូវ​កូន​ឆ្កែ​ខាំ​កាលពី​៣-៤​ថ្ងៃមុន ​តែ​មិនដឹង​ថា ខាំ​ត្រូវ​កន្លែង​ណា​នោះ​ទេ​ ។​ ហើយ​កាលពី​ម្សិលមិញ​(​ថ្ងៃ​ទី​១៦)​គាត់​បាន​ផឹកស្រា​ក្លែម​សាច់​ឆ្កែ​ជាមួយ​មិត្ត​ភក្តិ​ ស្រាប់តែ​កើត​មាន​អាការៈ​ប្រកាច់​ភ្លាម​ៗ​តែ​ម្តង​។

ប្រភព​បាន​បន្ត​ថា ដោយ​ឃើញ​ពី​ស្ថានភាព​របស់​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ សាច់ញាតិ​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ប៉ុន្តែ​ដោយ​សភាព​អ្នកជំងឺ​ពិ​បាក​ក្នុង​ការ​សង្គ្រោះ គ្រូពេទ្យ​បាន​ឲ្យ​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​។​ តែ​ជា​ការ​សោកស្តាយ​ពេទ្យ​ប្រាប់ទៀត​ថា រថយន្ត​របស់​មន្ទីរពេទ្យ​អត់​នៅ​កន្លែង ជាប់​រវល់​​អស់ហើយ​។​ដូច្នេះ​ សាច់ញាតិ​របស់​អ្នកជំងឺ​ ក៏​បាន​ស្វែងរក​ការ​ជួយ​សង្គ្រោះ​ពី​មន្ទីរ​រ​ម្រាក​ព្យាបាល​ឯកជន សុខ​បញ្ញា ពេទ្យ​ក៏​បាន​ប្រាប់​ថា អត់​មាន​តៃកុង​ទេ ​អ៊ីចឹង​ហើយ​ក៏​បង្ហួស​ទៅ​ពេទ្យ​មួយ​កន្លែង​ទៀត ​នៅ​ជិត​រង្វង់​មូល​គោព្រៃ​ឈ្មោះ មន្ទីរ​សម្រាក​ព្យាបាល​មណ្ឌលគិរី ។

ពេល​ទៅ​ដល់​ភ្លាម​គេ​ពិនិត្យ​អាការ​ៈហើយ​ថា មាន​តែ​យក​ទៅ​ភ្នំពេញ​ទេ​​ ដោយ​យក​តម្លៃ​ឈ្នួល​រថយន្ត​៣៥០​ដុល្លា គ្រាន់​ឮ​តម្លៃ​ភ្លាម​សាច់ញាតិ​អ្នកជំងឺ​បាន​សុំ​ឲ្យ​បញ្ចុះ​ថ្លៃ​បន្តិច ប៉ុន្តែ​ក្រុម​ពេទ្យ​ឯកជន​នោះ​ប​ដិ​
សេ​ធ ​ដោយ​អះអាង​ថា នេះ​ជា​គោល​ការ​ណ៍​មេ​គេ​ដាក់​មក​ចឹ​ង ។

​ក្រោយ​ពី​សុំ​តម្លៃ​មិន​ព្រម​ចុះ ក្រុម​គ្រួសារ​អ្នកជំងឺ​ក៏​យល់ព្រម​ត្រឹម​តម្លៃ​៣៥០​ដុល្លា​តាម​ការ​ទាមទារ​របស់​មន្ទីរពេទ្យ​នោះ ប៉ុន្តែ​ជា​ការ​ហួសចិត្ត ស្រាប់តែ​គេ​តប​វិញ​ថា តៃកុង​រថយន្ត​មិន​ទំនេរ ទោះ​ក្រុម​គ្រួសារ​អ្នកជំងឺ​ហ៊ាន​ឡើងថ្លៃ​ដល់​៤០០​ដុល្លា​ក៏​ដោយ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ អ្នកជំងឺ​ខាងលើ​ ត្រូវ​បាន​នាំ​យក​ទៅ​ដល់​លំនៅ​ឋាន​នា​ខេត្ត​ត្បូងឃ្មុំ​វិញ​ តាម​រយៈ​រថយន្តឈ្នួល ដោយ​មិន​បាន​បញ្ជូន​ទៅ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ទេ ។ ​ចំណែក​ស្ថានភាព​អ្នកជំងឺ​ត្រូវ​បាន​គ្រួសារ​ឲ្យ​ដឹង​ថា ម្តង​ធ្វើទុក្ខ​ខ្លាំង ម្តង​ខ្សោយ បន្ទាប់​ពី​បាន​ផឹកថ្នាំ​ខ្មែរ ​។​

​លោក ប៊ុ​ន សួ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បាន​​ឱ្យដឹងថា លោក​បានដឹង​ពី​មន្ត្រី​រាយ​ការ​ណ៍​មក​ថា អ្នកជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​ភ្នំពេញ​ហើយ ​។​ច ំណែក​លោក ទុ​យ ស្រស់ ប្រធាន​មន្ទីរពេទ្យ​បង្អែក​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក៏​បាន​ត្រឹម​ឆ្លើយ​ស្ទាក់ស្ទើរ​ថា ពិតជា​មាន​ករណី​អ្នកជំងឺ​ត្រូវ​ឆ្កែ​ខាំ​មែន តែ​ចាំ​លោក​សួរ​ទៅ​អនុប្រធាន​សិន ព្រោះ​លោក​កំពុង​នៅ​ឆ្ងាយ ។

អត្ថបទសរសេរ ដោយ