ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានដំណឹងពីអ្នកគ្រូដែលបាត់ខ្លួន តែជា​ការ​សោក​សង្រេង​បំផុតរបស់គ្រួសារ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទីបំផុត អ្នក​គ្រូ​​ម្នាក់​ដែល​បាត់ខ្លួនក្រោយពេល​ចេញពីបង្រៀនសិស្ស ​ត្រូវបានប្រទះ​ឃើញ​សព​​ចម្ងាយ​​ប្រមាណពីផ្លូវ២០០ម៉ែត្រ ​នៅវេលាម៉ោងជាង៥ល្ងាច​​ថ្ងៃទី១៦ ធ្នូ ស្ថិត​ត្រង់​ចំណុច​ភូមិបឹង​រុន ឃុំសំឡូត ស្រុក​សំឡូត…

ខេត្តបាត់ដំបង ៖ ទីបំផុត អ្នក​គ្រូ​​ម្នាក់​ដែល​បាត់ខ្លួនក្រោយពេល​ចេញពីបង្រៀនសិស្ស ​ត្រូវបានប្រទះ​ឃើញ​សព​​ចម្ងាយ​​ប្រមាណពីផ្លូវ២០០ម៉ែត្រ ​នៅវេលាម៉ោងជាង៥ល្ងាច​​ថ្ងៃទី១៦ ធ្នូ ស្ថិត​ត្រង់​ចំណុច​ភូមិបឹង​រុន ឃុំសំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ដែលសមត្ថកិច្ចកំពុងសង្ស័យជំហានដំបូង​​ថា អាចជាករណី​ឃាត​​កម្មដោយគំនុំ ឬក៏​រំលោភសម្លាប់ ​ប៉ុន្តែ​ទោះ​បីជាយ៉ាងណា ​កំពុងធ្វើការតាមដាននិងស្រាវជ្រាវបន្ត ។

សេចក្តីរាយការណ៍ឱ្យ​ដឹងថា​ ជនរងគ្រោះខាងលើ ​ឈ្មោះ​អ៊ូច ចន្ថា ភេទស្រី អាយុ​២៩ឆ្នាំ ជាគ្រូបង្រៀន​​នៅបឋម​សិក្សា​អូរអំពិបលើ(ថ្នាក់ទី៤និងទី៥) ។ តាមការពិនិត្យ​លើសាកសព គឺ​ឃើញ​មានស្លាក​ស្នាម​​វាយ​​លើខ្លួនជា​ច្រើន​កន្លែង ហើយ​អ្វី​ដែលកត់សម្គាល់និងជាចម្ងល់ទៀតនោះ គឺទ្រព្យ​សម្បត្តិ​លើខ្លួនជនរងគ្រោះ​(អ្នកគ្រូ) ដូចជាម៉ូតូ គឺ​មិនបាន​បាត់​បង់ឡើយ ។

គួរបញ្ជាក់ថា អ្នកគ្រូបានទៅបង្រៀនកូន​សិស្ស​នៅពេលព្រឹក​ថ្ងៃទី១៦ ធ្នូ (ជាថ្ងៃកើតហេតុ)​ ហើយត្រូវចប់​បង្រៀន​នៅម៉ោង១២ថ្ងៃត្រង់ ។ ប៉ុន្តែអ្នក​គ្រូ​មិន​ឃើញ​ត្រឡប់​ទៅផ្ទះនោះទេ គឺបាត់ដំណឹងឈឹង​រហូត​ខណៈក្រុមគ្រួសារ​បាន​តាមរក​ផងដែរ ។ លុះ​នៅ​វេលា​យប់​ក៏ភ្ញាក់ផ្អើល​ត្រូវ​បាន​គេប្រទះឃើញ​សាក​សពគាត់តែម្តង ។

នាព្រឹកថ្ងៃទី​១៧ ធ្នូ កម្លាំង​ប៉ូលិស​ជំនាញ​ផ្នែកកោសល្យ​វិច័យ បាន​ចុះទៅកន្លែងកើតហេតុ ដើម្បី​​ពិនិត្យ​សាក​សពនិង​ស្រាវជ្រាវ​​បន្ត ។

អត្ថបទសរសេរ ដោយ