ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​អា​ល្លឺ​ម៉​ង់​ជួយ​រៀបចំ​ការ​គ្រប់គ្រង​សំណល់​នៅ​តាម​ទីក្រុង​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិ​ស្ថាបាន​ស្នើ​ដល់​ឯកអគ្គរាជទូត​អា​ល្លឺ​ម៉​ង់​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ស្តី​ពី​អភិបាលកិច្ច​តាម​បែប​វិមជ្ឈការ​រៀបចំ​ទីក្រុង​និរន្ត​ភាព និង​ការ​គ្រប់គ្រង​សំណល់​នៅ​តាម​ទីក្រុង​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ។ ការ​ស្នើ​របស់​លោក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Christian…

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិ​ស្ថាបាន​ស្នើ​ដល់​ឯកអគ្គរាជទូត​អា​ល្លឺ​ម៉​ង់​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ស្តី​ពី​អភិបាលកិច្ច​តាម​បែប​វិមជ្ឈការ​រៀបចំ​ទីក្រុង​និរន្ត​ភាព និង​ការ​គ្រប់គ្រង​សំណល់​នៅ​តាម​ទីក្រុង​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ។ ការ​ស្នើ​របស់​លោក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Christian Berger ឯកអគ្គរាជទូត​សាធារណរដ្ឋ​អា​ល្លឺ​ម៉​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ធ្នូ នៅ​ទីស្តីការក្រសួង ។

នៅ​ក្នុង​ជំនួប​នោះ​លោក រដ្ឋមន្ត្រី​បាន​បាន​សំដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ពង្រីកពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​អា​ល្លឺ​ម៉​ង់ នា​ពេល​កន្លង​មក និង​ទៅ​អនាគត ។ ជាមួយ​គ្នា​នោះ​ដែរ​លោក សាយ សំ​អាល់ បាន​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ស្តី​ពី​អភិបាលកិច្ច​តាម​បែប​វិមជ្ឈការ ការ​រៀបចំ​ទីក្រុង​និរន្ត​ភាព និង​ការ​គ្រប់គ្រង​សំណល់​នៅ​តាម​ទីក្រុង ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ។

ក្នុង​ឱកាស​នោះ​លោក Christian Berger ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី​ដែល​បាន​ទទួល​ជួប​ពិភាក្សា​នៅ​ពេល​នេះ ។ លោក​ក៏​បាន​សន្យា​ថា នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​បន្ត​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អា​ល្លឺ​ម៉​ង់ ។

លោក​ទូត​ក៏​បាន​បញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​កន្លង​មកនេះ​ដែល​ដំណើរ​ទស្សនកិច្ច​នេះ គឺ​បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​អា​ល្លឺ​ម៉​ង់ ជា​ពិសេស​លោក​ចង់​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ