បុណ្យកើតអំពីការយល់ត្រូវ
ទដ្ឋុជុកំមយបុណ្យ គឺបុណ្យកើតមកអំពីការមានគំនិត គិតយល់ត្រឹមត្រូវទៅតាមហេតុនិងផល បានដល់ជឿយល់ ត្រូវត្រង់ តាមហេតុផលពិតនៃធម្មជាតិ ។ ការគិត យល់ត្រូវដូចជាជឿងថា ឪពុកម្ដាយមានគុណ…
ទដ្ឋុជុកំមយបុណ្យ គឺបុណ្យកើតមកអំពីការមានគំនិត គិតយល់ត្រឹមត្រូវទៅតាមហេតុនិងផល បានដល់ជឿយល់ ត្រូវត្រង់ តាមហេតុផលពិតនៃធម្មជាតិ ។ ការគិត យល់ត្រូវដូចជាជឿងថា ឪពុកម្ដាយមានគុណ…
ទដ្ឋុជុកំមយបុណ្យ គឺបុណ្យកើតមកអំពីការមានគំនិត គិតយល់ត្រឹមត្រូវទៅតាមហេតុនិងផល បានដល់ជឿយល់ ត្រូវត្រង់ តាមហេតុផលពិតនៃធម្មជាតិ ។
ការគិត យល់ត្រូវដូចជាជឿងថា ឪពុកម្ដាយមានគុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានពិតមែន កម្មមាន ផល របស់កម្មក៏មាន បុណ្យមាន បាបមាន ជាតិមុនមាន ជាតិក្រោយក៏មាន ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ប្រេត នរក អសុរកាយមានប្រាកដមែន ឬក៏យល់ជឿជាក់ច្បាស់ថា អ្វីៗទាំងអស់មិនទៀង ជាទុក្ខ ជាអនត្តា ទុក្ខសច្ចៈ មានពិតមែន ហេតុនាំឱ្យកើតទុក្ខក៏មាន កន្លែងរួចផុតចាកទុក្ខក៏មាន ផ្លូវ ប្រតិបត្តិដែលនាំឱ្យបានរួចផុតចាកទុក្ខក៏មាន ។
សាធុជនរូបណាយល់ឃើញយ៉ាងនេះ ឈ្មោះថាជាអ្នកយល់ត្រូវ គិតត្រូវតាមសេចក្តីពិតនៃសង្ខារលោក នេះហើយជាប្រភពនាំឱ្យកើតបុណ្យ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ