ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ជា​ឈ្មោះ​នៃ​សេចក្តីសុខ​នោះ​ឯង

4 ឆ្នាំ មុន

យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​បកស្រាយ​ពាក្យ​បុណ្យ​យ៉ាងនេះ​ថា បុណ្យ​ជា​ភាសាសំស្ក្រឹត បើ​ភាសា បាលី​ថា បុ​ញ្ញៈ បើ​ភាសា​ខ្មែរ​វិញ​ថា ពេញ ឬ​ធម្មជាតិ​ឯណា​ដែល​ស្អាត ផូរផង់​ប្រាសចាក​មន្ទិល សេចក្តី​សៅ…

យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​បកស្រាយ​ពាក្យ​បុណ្យ​យ៉ាងនេះ​ថា បុណ្យ​ជា​ភាសាសំស្ក្រឹត បើ​ភាសា បាលី​ថា បុ​ញ្ញៈ បើ​ភាសា​ខ្មែរ​វិញ​ថា ពេញ ឬ​ធម្មជាតិ​ឯណា​ដែល​ស្អាត ផូរផង់​ប្រាសចាក​មន្ទិល សេចក្តី​សៅ ហ្មង​ទាំងឡាយ​ហៅ​ថា​បុណ្យ សម​ដូច​បទ​វិគ្រោះ​ដែល​លោក​ចង​ទុក​ក្នុង​គម្ពីរ​ថា អភិធាន​ប្ប ទី​បិ​កា​សូ​ចិ ថាស​ន្តា​នំ បុ​ណា​តិ សោ​ធេ​តី​តិ បុ​ញ្ញំ ប្រែ​ថា កុសលធម៌​ឯណា​ដែល​ជម្រះ​សន្តាន​ចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ បាន​កុសលធម៌​នោះ​ឈ្មោះ​ថា បុណ្យ ។

ន័យ​មួយទៀត​ថា បុណ្យ​នេះ​លោក​សំដៅយក សេចក្តីសុខ​ចម្រើន រីករាយ​ដែល​ត្រូវ​បាន​ដល់​អ្នក​ធ្វើ ដូច​មាន​ពុទ្ធភាសិត​សម្តែង​ទុក​ក្នុង​គម្ពីរ​អង្គត្តរ​និកាយ សត្ត​ក​និបាត​ថា មា ភិ​ក្ខ​វេ បុញ្ញា​នំ ភ​យិ​ត្ថ សុខ​ស្សេ​តំ ភិ​ក្ខ​វេ អ​ធិ​វច​នំ យ​ទិ​ទំ បុញ្ញា​នំ សេចក្តី​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​កុំ​ខ្លាច​បុណ្យ​ឱ្យ​សោះ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ពាក្យ​ដែល​ហៅ​ថា បុណ្យ​នុះ​មិន គឺ​អ្វី​ដទៃ​ឡើយ គឺ​ឈ្មោះ​នៃ​សេចក្តីសុខ សេចក្តីសុខ​នុះ​សោត ក៏​ជា​ឈ្មោះ​របស់​បុណ្យ​ដូច្នេះ​ដែរ ។

ព្រះ បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ទេសនា​ថា បើ​បុរស​ស្ត្រី​ណាមួយ​បាន​ធ្វើបុណ្យ ត្រូវ​ខំ​ធ្វើបុណ្យ​នោះ​ឱ្យ​រឿយ​ៗ គឺ​ទ្រង់​ដាស់តឿន​ពុទ្ធបរិស័ទ ឱ្យ​ប្រឹង​ធ្វើបុណ្យ ដែល​ជា​ហេតុ​គឺ​ធម្មជាតិ ជម្រះ​សន្តាន​ចិត្ត​ឱ្យ​ប្រាសចាក​សេចក្តី​លោភ សេចក្តី​ខឹង សេចក្តី​វង្វេង ឱ្យ​ញឹកញយ​ដើម្បី​យកបុណ្យ​ដែល​ជា​ផល គឺ​សេចក្តីសុខ​ចម្រើន​នោះ​ឯង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ